រញ្ចួយអ៊ីអនម៉លដោយសារតែការហ្សូមរបស់ Huawei P30 សេរ៊ី និងលោក នីកូ​



 

ភ្នំពេញ ថ្ងៃទី​​​​​ 6 មេសា ឆ្នាំ 2019 ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី P30 Series First Sale ដ៏កក្រើក ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ រយ:ពេលបីថ្ងៃជាប់គ្នា​ចាប់ពីថ្ងៃ 5​ ដល់ 7 មេសា នៅផ្សារទំនើបអ៊ីអន 1 ដើម្បីដាក់តាំងបង្ហាញ និងឲ្យអតិថិជនធ្វើការតេស្តសាកល្បងប្រើ កំពូលស្មាតហ្វូន P30 សេរ៊ី ដែលល្បីថាហ្សូមដល់ឋានព្រះច័ន្ទ និងជាស៊ុបភើកាមេរ៉ាហ្វូន។​ លើសពីនេះទៅទៀត លោកនីកូ ដែលជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Huawei  ក្រុមរាំ OMG កញ្ញា ប៉ាច​ គីមប៉ូយ និងតារាកិត្តិយសជាច្រើនទៀត បានចូលមកអង្រួនកម្មវិធី ​ ឲ្យកាន់តែសប្បាយរីករាយជាមួយការសម្តែងពិសេសៗជាច្រើន។

មានអតិថិជនជាច្រើ​នបានមកតេស្តសាកល្បងប្រើ កំពូលស្មាតហ្វូននេះ និងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹកស្មានមិនដល់ ពីសមត្ថភាពក្នុងការហ្សូម ការថតរូប ការថតវីឌីអូផ្សេងៗ ព្រមទាំងសរសើរមិនដាច់ពីមាត់ ថែមទាំងបានកុម្ម៉ង់ទិញផងដែរ។ ក្រៅពីការតេស្តសាកល្បង​ប្រើ អ្នកចូលរួមទាំងអស់ ក៏បានឈ្នះរង្វាន់សន្ធឹកសន្ធាប់ដោយគ្រាន់តែចូលរួមលេងហ្គេមងាយៗសប្បាយៗ ក្នុងកម្មវិធី។ រីឯអតិថិជន P30 សេរ៊ីទាំងអស់ ដែលបានចូលរួម ក៏ទទួលបានកាដូបន្ថែមជាច្រើនដូចជា នាឡិកា Band 3, Power Band 6700 mAh និងអាវយឹតឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេរ៊ី បានបំពាក់ដោយស៊ុបភើកាមេរ៉ា​​​ Leica​ ទាំង 4គ្រាប់ ដំបូងគេបង្អស់ក្នុងពិភពលោកដែលមានសមត្ថភាព ក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះបំផុតមិនធ្លាប់មាន ជាមួយកាមេរ៉ាក្រោយទំហំ​ 40MP​​ ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ

ស៊ុបភើកាមេរ៉ារបស់កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពអស្ចារ្យខុសប្លែកពីកំពូលស្មាតហ្វូនដទៃដូចជា

-ផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់និងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់សូម្បីតែក្នុង    ទីងងឹត មិនសូវមានពន្លឺ ជាមួយបច្ចេកវិទ្យាSuper Sensing Leica

-ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOFចាប់ប្លង់   

- កាមេរ៉ាសែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នកនិងជួយបន្ថែមពន្លឺ កាត់បន្ថយនូវកម្រិតមិនច្បាស់ ព្រិល ក្នុងរូបថត ដែលអតិថិជនភាគច្រើនចង់បានពេលថតរូបសែលហ្វីម្តងៗ សូម្បីតែក្នុងស្ថានភាពទីងងឹត ឫកម្មវិធីជប់លៀងផ្សេងៗពេលយប់

-ថតវីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចំងាយនិងមើលកៀក ថ្មីៗនេះ កំពូលស្មាតហ្វូន P30 Pro ក៏ទទួលបានពានរង្វាន់ Best Photo Smartphone ពី​ TIPA ជាកំពូលស្មាតហ្វូនដែលថតរូបបានល្អបំផុតប្រចាំឆ្នាំ និង​ទំលាក់កំពូលស្មាតហ្វូនដទៃ ដោយទទួលបានតំណែងជើងឯកកំពូល ក្នុងតារាង DxOMark ដោយទទួលបាន 112 ពិន្ទុ

កំពូលស្មាតហ្វូន P30 Pro តម្លៃ $899 ​​​ចំណែកឯ P30 តម្លៃ $669 ថែមនាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត។ ចំណែកឯ P30 Lite តម្លៃត្រឹមតែ  $399 ថែម Bluethooth speaker និងកាដូជាច្រើនទៀត ថែមទាំងមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ។

 

X
5s