បច្ចេកវិទ្យា AI ជួយឲ្យជីវិតការងាររបស់អ្នកកាន់តែងាយស្រួល ប្រសិនបើចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ​



ក្នុងយុគសម័យបច្ចេកវិទ្យា​ AI ​ឬបញ្ញាសម្បនិម្មិត ធ្វើឲ្យមនុស្សជាច្រើនមានការភ័យខ្លាច ខ្លាចមនុស្សយន្តកាន់កាប់ការងាររបស់មនុស្ស ដែលអាចបង្កឲ្យមនុស្សជាច្រើនបាត់បង់ការងារ។ ប៉ុន្តែក្នុងផ្នែកអវិជ្ជមាន ក៏មានភាពវិជ្ជមានផងដែរក្នុងបច្ចេកវិទ្យានេះ ដែលវាពិតជាអាចជួយសម្រួលទៅដល់មនុស្សបានជាច្រើន។

១) ជាគ្រូជំនាញ

នៅក្នុងពិភពលោកមួយនេះ​សឹងតែគ្រប់កន្លែងទាំងអស់សុទ្ធតែជួល គ្រូដែលមានជំនាញពិតប្រាកដមួយយកមកដើម្បីនាំផ្លូវ បង្ហាត់បង្ហាញទៅកាន់សិស្សដែលមកក្រេបជញ្ជក់ចំណេះដឹង ដើម្បីឲ្យពួកគេដើរទៅកាន់អនាគតដ៏ភ្លឺស្វាង ។  នៅក្នុងថ្ងៃអនាគតមនុស្សលែងចាំបាច់ដើររកគ្រូដែលមានជំនាញមកបង្រៀនទៀតនោះទេ គឺគេនឹងបង្កើតបច្ចេកវិទ្យាសិប្បនិមិត្ដដែលមានបញ្ចូលនូវគ្រប់ជំនាញទាំងអស់ ដែលមាននៅក្នុងសាលា។

ហើយសព្វថ្ងៃនេះមានកន្លែងមួយចំនួនបានបញ្ចូលកម្មវិធីគណិតវិទ្យាលក្ខណៈ​ AI ទៅក្នុងកម្មវិធីសិក្សា ដែលហេតុថាពួកគេបានសម្លឹងឃើញពីបរិបទនាសង្គមបច្ចុប្បន្ន សិស្សក្នុងសម័យនេះចូលចិត្ដប្រើប្រាស់ស្មាតហ្វូនក្នុងការស្វែងរកនូវព័ត៍មានផ្សេងៗ មួយវិញទៀតកម្មវិធីគណិតវិទ្យាAIនោះអាចជួយឲ្យសិស្សខ្សោយឲ្យរៀនតាមទាន់អ្នកពូកែបានថែមទៀតផង ។ ជាពិសេសវាមានភាពវៃឆ្លាតក្នុងវាស់វែងសមត្ថភាព របស់អ្នកប្រើប្រាស់បានថែមទៀតផង វានឹងផ្ដល់នូវលំហាត់ងាយៗសម្រាប់អ្នកខ្សោយគណិតវិទ្យាដើម្បីពង្រឹងនូវចំណេះដឹងផ្នែកគណិតវិទ្យាម្ដងបន្ដិចៗ ។  សាកគិតមើលបន្ដិចទៅបើសិនគ្រប់សាលាទាំងអស់នឹងបញ្ចូលកម្មវិធីគណិតវិទ្យា AI សម្រាប់សិស្សរបស់ពួកគេ តើនឹងមានអ្វីប្រែប្រួលខ្លះ?

២) ជាអ្នកថែទាំអតិថិជនបានល្អបំផុត

វាជាការពិតមនុស្សគ្រប់មានអារម្មណ៍ថាពិភពមួយនេះមានការផ្លាស់ប្ដូរលឿនមែនទែន និងមានព្រួយបារម្ភច្រើនដែលមនុស្សសព្វថ្ងៃពឹងផ្អែកទៅលើតែបច្ចេកវិទ្យា ដូចជាAI គឿងម៉ាស៊ីនដែលអាចធ្វើជំនួសមនុស្ស និង កុំព្យូទ័រជាដើម ដែលជាហេតុសឹងតែធ្វើឲ្យយើងបាត់បង់សារជាតិជាមនុស្សមានការងារធ្វើសឹងតែពាក់កណ្ដាលទៅហើយ។

ការលើកឡើងមួយនេះអាចជារឿងសមហេតុផលមួយ ប៉ុន្ដែការលើកឡើងនេះវាបានធ្វើឲ្យភ្លេចស្រមៃឃើញរូបភាពធំបាត់ទៅហើយ។​ នៅក្នុងបដិវត្ដន៍សម័យនគររូបនីយកម្មមួយនេះកាន់តែរីកចម្រើននិង ជឿនលឿនទៅមុខ ស្របពេលដែលមនុស្សក៏កាន់តែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃដែលរឹតតែធ្វើឲ្យការរកស៊ីមានភាពក្រឡាប់ចក្រ និងការប្រើប្រាស់យុទ្ធសាស្រ្ដខុសប្លែកច្រើនជាងកាលពីមុន អាចនិយាយបានថាបច្ចុប្បន្នជំនួញសព្វថ្ងៃត្រូវចេះថែរក្សារទឹកចិត្ដអតិថិជនឲ្យបានល្អទើបអាជីវកម្មដើរបានដោយរលូន ប៉ុន្ដែមនុស្សភាគច្រើនក្នុងសម័យនេះហាក់មិនសូវខ្វល់ខ្វាយពីទំនាក់ទំនងប៉ុន្មាននោះទេ។

ងាកមកលើបច្ចេកវិទ្យា AI នេះវិញវាមានសមត្ថភាពថែរក្សាទំនាក់ទំនងព័ត៍មានទិន្នន័យរបស់អតិថិជនបានយ៉ាងល្អ។ ឧទាហរណ៍ ហាងកាត់ដេរសម្លៀកបំពាក់មួយ នៅពេលដែលមានភ្ងៀវទំនាក់ទំនងចង់កាត់សម្លៀកបំពាក់វាបានដឹងយ៉ាងច្បាស់ថាអ្វីដែលអតិថិជនចូលចិត្ដ និងអតិថិជនមិនចូលចិត្ដ ដោយសារបច្ចេកវិទ្យា
AI អាចដឹងយ៉ាងច្បាស់ពីជម្រៅចិត្ដរបស់អតិថិជន ព្រោះរាល់ព័ត៍មានទាំងអស់ដែលធ្លាប់ឆ្លងកាត់ជាមួយអតិថិជនពីមុន វានឹងកត់ត្រាទុកមិនអោយរំលងឡើយ។

អាចនឹងមានអ្វីកើតឡើងបើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ដិចូលមកជំនួសមនុស្សពិតមែន?

គ្រប់គ្នាតែងព្រួយបារម្ភនូវពេលគេនិយាយថាបច្ចេកវិទ្យា AI នឹងចូលមកជំនួសការងាររាប់លានការងារនៅក្នុងឆ្នាំ ២០២២ ហើយនឹងបង្កើតសមត្ថភាពថ្មីបន្ថែមទៀតចំនួន ១៣៣លានសមត្ថភាពថែមទៀតផង។ វាគឺជារឿងល្អមួយសម្រាប់ការបង្កើតឡើងថ្មីមួយនេះ បើសិនជាមនុស្សមានអារម្មណ៍ថាពួកគេនឹងត្រូវបានបច្ចេកវិទ្យាចូលមកជំនួសសមត្ថភាពរបស់ពួកគេ គេនឹងប្រឹងប្រែងជាងមុនសម្រាប់ការងាររបស់ពួកគេ ផ្ទុយទៅវិញរឿងដែលត្រូវបារម្ភ បើសិនជាក្នុងឆ្នាំ ២០២២ បច្ចេកវិទ្យានឹងចូលមកជំនួសសមត្ថភាពមនុស្សបានមែន​ ប្រវិត្ដសាស្រ្ដអត់ការងារធ្វើក្នុងពិភពលោកនឹងកើតមានឡើង ហើយអ្វីដែលត្រូវធ្វើនោះមនុស្សដែលធ្លាប់ធ្វើការងារទាំងអស់នោះហើយត្រូវបច្ចេកវិទ្យាចូលមកជំនួសវិញ។ តើយើងគួរតែធ្វើបែបណាបែបដើម្បីកុំឲ្យពួកគេដើរទាត់ខ្យល់ ឬ ក៏ត្រូវពង្រឹងសមត្ថភាពផ្នែកណាមួយរបស់ពួកគេឲ្យពិសេសជាងបច្ចេកវិទ្យា។

លោក ជេក ម៉ា​ ធ្លាប់បានមានប្រសាសន៍ថា អ្នកមិនអាចធ្វើការឈ្នះម៉ាស៊ីនបាននោះទេ ប៉ុន្តែលោកណែនាំឲ្យមនុស្សខិតខំពង្រឹងជំនាញទន់របស់ខ្លួនវិញ ពីព្រោះថាជំនាញទាំងនោះម៉ាស៊ីនឬមនុស្សយន្តមិនអាចធ្វើបានដូចឡើយ៕

ដោយ៖ ច័ន្ទលាភ

 

 

 

X
5s