ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី២នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ​



 

រាជធានីភ្នំពេញ នៅ​​ថ្ងៃអាទិត្យទី ២៦ ខែឧសភា ឆ្នាំ​​២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីពីរសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធីAnchor Fun Zone នឹងមានការ​​ផ្សាយផ្ទាល់លើកញ្ចក់​​ទូរទស្សន៍ភីអិនអិន(PNN) ចាប់ពី​​ម៉ោងយប់​-១០​​យប់ ដោយមាន​​ការចូលរួមសម្តែង​​ដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ខេមរះ សេរីមន្ត លោកឆន សុវណ្ណរាជ លោក ហ្សូនូ លោក ជី ដាវិត។

កម្មវិធីចាប់រង្វាន់នេះធ្វើឡើង​​សម្រាប់តែអតិថិជនដែលបាន​​ជាវស្រាបៀរ​​អាន់ឆ័សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់ផ្តាច់ព្រ័ត្រនេះស្រាបៀរ​​អាន់ឆ័ នឹង​​ប្រគល់​​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេត ចំនួន ១៥ រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង នេះគឺជាដំណើរកម្សាន្តលើកដំបូងតាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគូស្វាមីភរិយានឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវានឹងឈប់ចតនៅប្រទេសម៉ាឡេស៊ីសម្រាប់ដំណើរកម្សាន្តរយៈពេលមួយថ្ងៃផងដែរ។ ដំណើរកម្សាន្តនេះនឹងកាន់តែមានរំភើបខ្លាំងពីព្រោះគូស្វាមីភរិយានឹងរីករាយធ្វើទស្សនកិច្ចក្នុងប្រទេសចំនួន 3 គឺសិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។

តើ​​គូស្វាមីភរិយា​​រូបណាខ្លះ​​ជាម្ចាស់​​រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យ​​ទាំងនេះ​​?

សូមកុំភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​

ពិសារដោយការទទួលខុសត្រូវ៕ ​​

 

X
5s