ស្ថាបនិក​ ​​Codigate Technology ប្រាប់​ចំណុច​គន្លឹះមួយចំនួន​ក្នុង​ការ​បើក​អាជីវកម្ម​បច្ចេកវិទ្យា​​



លោក​ សុខ សុភមង្គល សហគ្រិន​វ័យ​ក្មេង​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Codingate Technology​ ជា​ក្រុមហ៊ុន​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ទាំង​ទីផ្សារ​ជាតិ​និង​អន្តរជាតិ បាន​បង្ហើប​ប្រាប់​នូវ​គន្លឹះ​សម្រាប់​អ្នក​ចង់​បង្កើត​អាជីវកម្ម ឬ​បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូច​លោក​គួ​រសិក្សា​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។

 

ចំណុច​ទីមួយ លោក​ សុភមង្គល​ ប្រាប់​ថាគឺ​អាស្រ័យ​លើ​អ្នក​ដឹកនាំ​នឹង​សមាជិក​ដែល​នៅ​ក្នុង​ក្រុមហ៊ុន​ត្រូវ​តែ​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្វែង​យល់​នូវ​របក​គំហើញ​ថ្មីៗ​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា ព្រោះ​ថា​នៅ​ក្នុង​វិស័យ​នេះ​ផ្នែក​បច្ចេកវិទ្យា​មាន​ការ​អភិវឌ្ឍ​លឿន​ ដោយ​យើង​ត្រូវ​មាន​ការ​យល់ដឹង​ទាំង​របត់​នឹង​អ្នក​ប្រើប្រាស់​ផង​។ នៅ​បណ្ដា​ប្រទេស​លោក​ខាងលិច​គឺ​គេ​នៅ​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ​នៅឡើយ ប៉ុន្តែ​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ី​ដូច​ជា​កម្ពុជា​យើង​ជា​ដើម​គឺ​មាន​ការ​លោត​ផ្លោះ​ប្រើប្រាស់​រហូត​ដល់​បច្ចេកវិទ្យា​ចុង​ក្រោយ។

 

លោក​បន្ត​ថា ដូច្នេះ​យើង​មិន​ត្រឹម​តែ​មើល​លើ​បរិបថ​នៃ​បច្ចេកវិទ្យា​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​មើល​ទៅ​លើ​អ្នក​ប្រើប្រាស់​ថា​តើ​គាត់​ចំណាយ​ពេល​របស់​គាត់​ទៅ​លើ​អ្វី​ ហើយ​បច្ចេកវិទ្យា​ប្រភេទ​ណា​ដែល​យើង​ត្រូវ​បង្កើត​ឲ្យ​ស្រប​នឹង​តម្រូវ​ការ​របស់​អតិថិជន ដែល​នេះ​ ​ជា​ចំណុច​ដែល​អាជីវកម្ម​ត្រូវ​គិត។ លើស​ពី​នេះ​ទៅ​ទៀត លោក​ថា​អាជីវកម្ម​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹម​ត្រូវ ព្រោះ​វា​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​អាជីវកម្ម​បាន​ដឹង​ ថា​តើ​ការ​គ្រប់គ្រង​របស់​គាត់​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​ទេ។

ចំណុច​ចុង​ក្រោយ​ស្ថាបនិក​រូប​នេះ​ប្រាប់​ថា ទាក់​ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ជា​ទូទៅ​យើង​ប្រាកដ​ជា​ត្រូវ​ដឹង​ហើយ​ទៅ​លើ​ ការ​គ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​លំហូរ​សាច់ប្រាក់​ គ្រប់គ្រង​ការ​លក់​របស់​ខ្លួន ថាតើ​យើង​អាច​គ្រប់​គ្រង​បែប​ណា​ឲ្យ​ប្រកប​ដោយ​ប្រសិទ្ធិភាព​

ដោយ៖ ជួប ស្រីរ័ត្ន

X
5s