ខេត្តព្រះសីហនុ នឹងមានអគារពាណិជ្ជកម្មពហុមុខងារនៅជាប់មាត់សមុទ្រដ៏ធំ ចាយទុនរាប់រយលានដុល្លារ ឆាប់ៗនេះ​



(ភ្នំពេញ)៖ ខេត្តព្រះសីហនុ នឹងមានអគារពាណិជ្ជកម្មពហុមុខងារ នៅក្បែរមាត់សមុទ្រឆ្នេរជ័យជំនះ ដែលនឹងជួយប្រែក្លាយក្រុងព្រះសីហនុទៅជាតំបន់ទេសចរណ៍សំខាន់ នឹងអាចបំពេញបាននូវកំណើនទេសចរចិន ដែលនឹងកើនដល់២លាននាក់នៅឆ្នាំ២០២០ ដោយគម្រោងនេះនឹងបញ្ចាប់ការសាងសងជាផ្លូវការនាពាក់កណ្ដាលឆ្នាំ២០២២។

ក្រោយខេត្តព្រះសីហនុ បាននឹងកំពុងទទួលបាននូវកំណើតនៃការវិនិយោគ និងទេសចរពីជនជាតិចិនច្រើននោះ បាននាំឲ្យតម្រូវការនៃការស្នាក់នៅ អាហារដ្ឋាន និងសេវាផ្សេងៗ ក៏មានការកើនឡើងច្រើនផងដែរ។

ក្រមហ៊ុនយក្សរបស់ចិន Prince Real Estate Group កាលពីដើមខែសីហា ឆ្នាំមុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីសាងសង អគារពាណិជ្ជកម្មពហុមុខងារនៅលើឆ្នេរជ័យជំនះក្នុងខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងកំណើតតម្រូវការរបស់ភ្ញៀវទេសជាតិ និងអន្តរជាតិ ពិសេសគឺភ្ញៀវទេសចរចិន ដែលនឹងកមកម្សាន្តនៅកម្ពុជានឹងកើនឡើងដល់២លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ។

លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងលោក Li Min អគ្គនាយកក្រុមហ៊ុន បានឲ្យដឹងថាក្រុងព្រះសីហនុ គឺជាទីក្រុងកំពងផែសមុទ្រធំជាងរបស់ប្រទេសកម្ពុជា និងជាទីក្រុងធំទី២នៃប្រទេសកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ ហើយជានឹងគោលនយោបាយកសាង “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងការបណ្តាក់ទុនអន្តរជាតិជាច្រើន ទីក្រុងព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍទៅជាទីក្រុងអន្ដរជាតិដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត សណ្ឋាគារលំដាប់ផ្កាយ មជ្ឈមណ្ឌលទិញទំនិញ តំបន់កម្សាន្តលំដាប់កំពូល និងភោជនីយដ្ឋានអាហារល្បីៗជាដើម បានប្រមូលផ្តុំនៅទីក្រុងមួយនេះ ដែលធ្វើឲ្យទីក្រុងនេះក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍។

លោកបន្តថា គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន មានទំហំសរុបជាង៣០ម៉ឺនម៉ែត្រការ៉េ រចនាដោយក្រុមហ៊ុនអន្តរជាតិលំដាប់កំពូល ដោយគម្រោងពហុមុខងារនេះរួមមាន៖ សណ្ឋាគារលំដាប់ផ្កាយ៥-៦ សណ្ឋាគារប៊ូទិក អាផាតមេន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ដែលនឹងផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងពាណិជ្ជកម្មលំដាប់អន្តរជាតិ។

គម្រោងនេះក៏មានរួមបញ្ជូលនូវផ្សារទំនើប សាលពិព័រណ៍ សាលសន្និសីទអន្តរជាតិ លំនៅដ្ឋាន សេវាកម្ម ពាណិជ្ជកម្ម ភោជនីយដ្ឋាន អាងហែលទឹកទំនើប ក្លឹបទូកល្បឿនលឿន ជាពិសេសផងនោះ គម្រោងក៏មាននូវចំណតរថយន្តដ៏ទំនើប និងធំទូលាយ២៥០០០ម៉ែត្រការ៉េផងដែរ។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបជាសហគ្រាសឆ្នើមក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ ដោយ វត្តមានរយៈពេលបួនឆ្នាំ ក្នុងប្រទេសកម្ពុជា  ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 30 ក្រុមហ៊ុន ដែលបានវិនិយោគទុនជាទឹប្រាក់សរុបលើសពី ៤ពាន់លានដុល្លារអាមេរិក និងមានដីបម្រុងសរុបជាង 10 លាន ម៉ែត្រការ៉េសម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំគម្រោងអភិវឌ្ឍន៍សរុបចំនួន 15 លាន ម៉ែត្រការ៉េ។ ក្រៅពីទីក្រុងភ្នំពេញ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួនទៅកាន់ខេត្តក្រុងសំខាន់ៗដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប និងកំពតជាដើម។

គួរបញ្ជាក់ថា គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន មានទីតាំងស្ថិតនៅលើឆ្នេរជ័យជំនះ ខាងកើតក្បែរនឹងសួនច្បារស្តូបមិត្តភាពកម្ពុជា-វៀតណាម ជាប់នឹងឆ្នេរហាវ៉ៃ រីឯខាងត្បូងជាប់ទីតាំងគម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន Emario ដោយគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅជាផ្លូវការនៅកណ្ដាលឆ្នាំ២០២២៕

ដោយ៖ ស្រីពេជ្រ

X
5s