ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី ២ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩​



រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ២៦ ខែឧសភា ឆ្នាំ២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីពីររដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៨-២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ 

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ ២០១៨-២០១៩នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ  គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើប គឺ៖ 

លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ១៥ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ 

កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីនេះ៖ 

- រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 20-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល។

- រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល  ធុងទឹកកកដំណើរកម្សាន្ត 1 ធុង។ 

- រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ធុងទឹកកកដំណើរកម្សាន្ត 1 ធុង និងប័ណ្ណផ្សងសំណាង 1 សន្លឹក។ 

គូស្វាមីភរិយាថ្មីចំនួន 50 គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេត ចំនួន ១៥ រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។ នេះគឺជាដំណើរកម្សាន្តលើកដំបូងតាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគូស្វាមីភរិយានឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។

នាវានឹងឈប់ចតនៅប្រទេសម៉ាឡេស៊ីសម្រាប់ដំណើរកម្សាន្តរយៈពេលមួយថ្ងៃផងដែរ។ ដំណើរកម្សាន្តនេះនឹងកាន់តែមានរំភើបខ្លាំងពីព្រោះគូស្វាមីភរិយានឹងរីករាយធ្វើទស្សនកិច្ចក្នុងប្រទេសចំនួន 3 គឺសិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។ មានការចាប់រង្វាន់ដ៏អស្ចារ្យនេះចំនួនមួយលើកទៀតគឺថ្ងៃទី 20 ខែតុលា ឆ្នាំ 2019។

ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 011 222 400/011 333 500។

ពិសាដោយការទទួលខុសត្រូវ៕

 

X
5s