ពិតជាមិនធម្មតា! ការបង្វឹករបស់ លោកគ្រូ អោម សេងបូរ៉ា ថ្ងៃដំបូងមានអ្នកចូលរួមជាង ១០០នាក់​



 

ម្ចាស់អាជីវកម្មជាង១០០នាក់បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរៀនកម្មវិធីបណ្តុះបណ្តាល ជំនាញភាពជាអ្នកដឹកនាំ ឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល ដែលរៀបចំឡើងដោយ CEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ។ ចំនួនអ្នកចូលរួមក្នុងវគ្គនេះបានកើនឡើងយ៉ាងគំហុក បើទោះបីជាចំនួនសំបុត្របានលក់អស់មុនរយៈពេលពីរថ្ងៃនៃថ្ងៃកម្មវិធីក៏ដោយ ក៏នៅតែមានម្ចាស់អាជីវកម្មជាច្រើននាក់បានស្នើសុំទិញសំបុត្រចូលរៀនវគ្គនេះផងដែរ ដែលធ្វើឱ្យចំនួនកៅអីអង្គុយក្នុងវគ្គនេះកើនបានឡើងជាលំដាប់។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំនេះ បង្វឹកផ្ទាល់ដោយលោកគ្រូ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០១ -០២ ខែមិថុនា ឆ្នាំ ២០១៩ នៅ ភោជនីយដ្ឋានទន្លេបាសាក់២ ហើយនេះក៏ជាវគ្គទី៥ហើយឆ្នាំ២០១៩នេះ ដែល CEO Master Club បានរៀបចំឡើង ដើម្បីចូលរួមចំណែកជួយដល់សហគ្រិនក្នុងស្រុកឲ្យកាន់តែមានសមត្ថភាពខ្លាំងឡើងនិងអាចដោះស្រាយបញ្ហានានានៅក្នុងអាជីវកម្មផ្ទាល់ខ្លួន៕