Xiaomi ពង្រីកការលក់ស្មាតហ្វូនរបស់ខ្លួនទូទាំងពិភពខណៈដែលក្រុមហ៊ុន Huawei ជាប់ក្នុងបញ្ជីខ្មៅ​



Xiaomi ជាអ្នកផ្គត់ផ្គត់ស្មាតហ្វូនធំជាងគែលំដាប់លេខ ៤ ក្នុងពិភពលោក បាននិយាយថាខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការផ្លាស់ប្តូរថ្មីរបស់ Google ក្នុងការកាត់បន្ថយអាជីវកម្មរបស់ចិនលើទីផ្សារពិសសជាមួយគូប្រជែងរបស់ខ្លួនគឺ Huawei Technologies ខណៈពេលដែលក្រុមហ៊ុននេះបង្កើនល្បឿននៃការពង្រីកផែនការជាលក្ខណៈអន្តរជាតិ។

“យើងកំពុងយកចិត្តទុកដាក់ច្រើនចំពោះបញ្ហានេះប៉ុន្តែវាមិនមានផលប៉ះពាល់ផ្ទាល់មកលើយើងទេ” នេះជាការលើកឡើងរបស់លោក Chew Shou Zi ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Xiaomi នៅក្នុង conference call ជាមួយក្រុមអ្នកវិភាគបន្ទាប់ពីបិទការជួញដូរមួយក្នុងទីក្រុងហុងកុង។ លោក Chew បានបន្តថា ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុងប៉េកាំងបានបញ្ចេញស្មាតហ្វូនជាង ២៧.៩លានគ្រឿងទៅកាន់ទៅផ្សារគិតត្រឹម ត្រីមាសទីមួយក្នុងឆ្នាំនេះប៉ុណ្ណោះ ក្នុងគោលបំណងបម្រើដល់តម្រូវការប្រមាណ ៧០% នៃការប្រើប្រាស់ស្មាតហ្វូមរបស់ប្រជាជនទូទាំងពិភពលោក ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តពង្រីកខ្លួនរបស់គេផងដែរ។ សកម្មភាពរបស់ Google បានធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តមួយកាលពីសប្តាហ៍មុនដោយ Commerce Department’s Bureau of Industry and Security របស់អាមេរិកដើម្បីដាក់ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ៧០ ផ្សេងទៀតរបស់ចិនក្នុងបញ្ជីខ្មៅនាំចេញ ក៏ដូចជាការហាមឃាត់ក្រុមហ៊ុនចិនពីការទិញ hardware software និងសេវាកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។

កាលពីថ្ងៃច៍ន្ទ Xiaomi បានប្រកាសថាប្រាក់ចំនេញសុទ្ធរបស់ខ្លួនមានប្រមាណ ៣.២ ប៊ីលានយ័ន (៤៦២ លានដុល្លារអាមេរិក) គិតត្រឹមចុងខែមិនា ២០១៩ នេះ វាហាក់ជាការស្ទុះងើបឡើងវិញពីការខាតបង់ចំនួន ៧ ប៊ីលានយ័ន ( ១ ប៊ីលានដុល្លារ) ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មិនត្រឹមតែស្មាតហ្វូនទេ តែបរិក្ខារអេឡិចត្រូនិចដូចជា កាស ម៉ាស៊ីនព្រីន ទូរទស្សន៍ឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិចក្នុងផ្ទះ និងទ្វារឆ្លាតវៃជាដើមក៏មានការកើនឡើងនូវការលក់ជាងឆ្នាំកន្លងទៅដែរ។

Hong Kong Listed Company បានបញ្ជាក់ថាហ៊ុនរបស់ Xiaomi បានកើនឡើងលើសពីការរំពឹងទុកដែលក្នុងនោះប្រាក់ចំនូលពីការលក់ក្នុងត្រីមាសទី ១ កើនឡើង ២៧.២% គិតជាទឹកប្រាក់ប្រមាណ ៦.៣ប៊ីលានដុល្លារ ដែលឆ្នាំមុនមានត្រឹមតែ ៤.៩ ប៊ីលានដុល្លារប៉ុណ្ណោះ។ 

លោក Lei Jun ស្ថាបនិក Xiaomi បាននិយាយដែរថាយើងនឹងបំពាក់បច្ចេកវិទ្យាថ្មីដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់គឺ  “smartphone plus AIoT dual-engine strategy” ជាមួយបច្ចេកវិទ្យា AI ថ្មី និង IoT opportunities។ ក្នុងការសំលឹងឆ្ពោះទៅមុខនេះ យើងនឹងធ្វើការវិនិយោគ ១.៤ ប៊ីលានដុល្លារ លើការអភិវឌ្ឍថ្មីនៃ “All in AIoT’ in the next five years” នេះជាការលើកឡើងបន្ថែមរបស់លោក Lei។

គួរបញ្ជាក់ផងដែរថា កាលពីខែមុនក្រុមហ៊ុន Xiaomi បានប្រកាសថាខ្លួននឹងបង្កើតគណៈកម្មាធិការបច្ចេកទេសមួយដែលមានសមាជិកចំនួន 19 នាក់ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្លាស់ប្តូរក្រុមហ៊ុនទៅជាក្រុមហ៊ុនដែលជំរុញបច្ចេកវិទ្យា AI ហើយបានសន្យាផ្តល់ប្រាក់រង្វាន់រាប់លានយ័ននិងសំណងសម្រាប់វិស្វករពិសេសនិងវិស្វករ។ យុទ្ធសាស្រ្តនេះបានកើតមានចំពេលមានការព្រួយបារម្ភរបស់អ្នកវិនិយោគអំពីការបន្តការផលិតស្មាតហ្វូនសម្រាប់អ្នកផលិតទូរស័ព្ទស្មាតហ្វូនរាប់បញ្ចូលទាំងទីផ្សារដែលពោរពេញទៅដោយភាពទាល់ច្រកនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចខណៈដែលឧស្សាហកម្មទូរគមនាគមន៍កំពុងត្រៀមរៀបចំសម្រាប់បណ្តាញ 5G ជំនាន់ក្រោយ៕

ដោយ៖ យ៉ាយ៉ា