SMEs ជា​អ្វី?​​



សហគ្រាស​ខ្នាត​តូច និង​មធ្យម SMEs ជា​ឃ្លាកាត់​មក​ពី “Small and medium-sized enterprises​” ឬ​គេ​អាចហៅម្យ៉ាងទៀត​ថា "សហគ្រាស​ខ្នាត​​​តូច​ និង​មធ្យម  (SMBs)"​។ ពាក្យ​​នេះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​បណ្ដា​អង្គការ​ពិភពលោក មាន​ដូចជា ធនាគារជាតិ អង្គការ​សហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ បើ​ផ្អែម​តាម​គេហទំព័រ Ruropa បើ​នៅ​ប៉ែក​អឺរ៉ុប សហគ្រាស​ធុន​មធ្យម (Medium-sized enterprises) ជា​សហគ្រាស ដែល​​មាន​បុគ្គលិក​តិច​ជាង ២៥០ នាក់ មាន​ចំណូល​​ប្រចាំ​ឆ្នាំ​តូច​ជាងឬ​ស្មើ ៥៧, ៩៧៣, ៣៥០ ​​ដុល្លារ និង​មាន​របាយការណ៍​តុល្យការ​សរុប ឬ​ទ្រព្យ​សកម្ម​សរុប (Balance sheet total) តូច​ជាង​ឬ​ស្មើ ៤៩,៨៣៣,៩៩០ ​​ដុល្លារ។

ចំណែក​សហគ្រាស​ធុន​តូច (Small-sized enterprises) ជា​សហគ្រាស ដែល​​មាន​បុគ្គលិក​តិច​ជាង ៥០ នាក់ មាន​ចំណូល​​ប្រចាំ​ឆ្នាំ​តូច​ជាងឬ​ស្មើ ១១,៥៩១,០៤០ ​​ដុល្លារ និង​មាន​របាយការណ៍​តុល្យការ​សរុប ឬ​ទ្រព្យ​សកម្ម​សរុប (Balance sheet total) តូច​ជាង​ឬ​ស្មើ ១១,៥៩១,០៤០​​ ដុល្លារ។

ងាក​ចេញ​ពី​ប៉ែក​អឺរ៉ុប ហើយមិន​​ទៅ​ណា​ឆ្ងាយ​ទេ BizKhmer សូម​លើក​យក​និយមន័យ "សហគ្រាស​ខ្នាត​តូច និង​មធ្យម" នៅ​កម្ពុជា​តែ​ម្ដង។ យើង​តាម​​អនុក្រឹត្យ លេខ ១២៤ អនក្រ.បក ចេញ​ដោយ​រដ្ឋាភិបាល ស្ដី​ពីការ​លើក​ទឹកចិត្ត​ភ្នែក​ពន្ធ​ដារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព​រដ្ឋាភិបាល ជំពូក​ទី២ "ការ​កំណត់​និយមន័យ និង​វិស័យ​អាទិភាព ក្នុង​មាត្រា ៤ ថ្មីៗនេះបាន​ឱ្យ​ដឹង​ថា៖ សហគ្រាស​ធុន​តូច ​​សំដៅ​លើ​សហគ្រាស​ដែល​មាន​ផលរបរ​​ប្រចាំ​ឆ្នាំ​ចាប់​ពី ២៥០ លាន​រៀល​ដល់ ៧០០ លាន​រៀល ឬ សហគ្រាស​ដទៃ​ទៀត ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​​ចុះ​បញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់​ពន្ធ​តូច ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មាន​និយោជិក​ចាប់​ពី ១០ នាក់ទៅ ៥០ នាក់។

ចំណែក សហគ្រាស​ធុន​មធ្យម សំដៅ​លើ​សហគ្រាស ​ដែល​មាន​ផលរបរ​​ប្រចាំ​ឆ្នាំ​ចាប់​ពី ៧០០ លាន​រៀល​ដល់ ៤ ០០០ លាន​រៀល​ ឬ សហគ្រាស​ដទៃ​ទៀត​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​​ចុះ​បញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់​ពន្ធ​​មធ្យម​ ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មាន​និយោជិក​ចាប់​ពី ៥១ នាក់​ដល់​ ១០០ នាក់។ CEO ជាងារពេញនិយមក្នុង SMEs ងារ CEO ​ឬ​នាយក​ប្រតិបត្តិ​ ដែល​សំដៅ​ជា​ម្ចាស់ ឬ ស្ថាបនិក ត្រូវ​បាន​គេ​ច្រើន​ក្នុង​វិស័យ​មួយ​នេះ។

តួនាទី CEO នៃ SMEs គឺ​ពិបាក​ដូច​នឹង CEO នៃ​ក្រុមហ៊ុន​ធំៗ​ដែរ។ ជា​នាយក​ប្រតិបត្តិ​ម្នាក់ ចេះ​បែងចែក​ពេល​វេលា ​​ថាមពល និង​ទ្រព្យ​ទ្រព្យសកម្ម ដើម្បី​ដឹកនាំ​សហគ្រាស​របស់​ខ្លួន​ឱ្យ​ដំណើរការ​ទៅ​មុខ។ ជាទូទៅ​នាយកប្រតិបត្តិ គឺ​ជា​អ្នកយុទ្ធសាស្រ្ត ​ជើងឯក និង​ជា​អ្នក​ដឹកនាំ សម្រាប់​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​​របស់​ខ្លួន។​​ ការ​ដឹកនាំក្នុង​វិស័យ​ SME Top management teams និង​ស្តាយ​ដឹកនាំ របស់​ SMEs មាន​ឥទ្ធិពល​សំខាន់​ណាស់​លើ​ភាពជោគជ័យ ​និង​ការ​អភិវឌ្ឍន៍ នៃ​អាជីវកម្ម។ SMEs ជា​ច្រើន​មិន​មាន​​ក្រុមប្រឹក្សាភិបាល​ទេ ហើយ​ពឹងផ្អែក​លើ Top management team (TMT) ដែល​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​យុទ្ធសាស្ត្រ។ SMEs តែង​ជួប​​ភាព​មិន​ប្រាកដប្រជាច្រើន ដូច្នេះ​ត្រូវ​ការ​ភាព​បត់បែន។ SMEs បាន​ដើរតួ​យ៉ាង​សំខាន់​ណាស់ ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​សង្គម​ជាតិ ឱ្យរីកចម្រើន ព្រោះ​ជាង​ ៩០%​នៃ​អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​ជា​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម៕

ដោយ៖ សុវណ្ណមុនីលីតា 

X
5s