អស់ទាស់! សូម្បីតែជនបរទេសក៏ឈ្នះរង្វាន់ពីប្រូម៉ូសិនរបស់ Huawei ដែរ!​



ភ្នំពេញ ថ្ងៃទី​​ 25 មិថុនា ឆ្នាំ 2019 ៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Huawei បានរៀបចំការចាប់ឆ្នោតរង្វាន់លើកទី 8 ប្រូម៉ូសិនទិញស្មាតហ្វូន Huawei ឈ្នះ Mazda 2 នៅស្ថានីយទូរទស្សន៍ MYTV ដែលការចាប់រង្វាន់លើកនេះ​ ពិតជាស្វិតស្វាញ និងមានភាពភ្ញាក់ផ្អើលជាងការចាប់រង្វាន់សព្វមួយដង។

ការចាប់រង្វាន់លើកនេះក៏ជាការចាប់រង្វាន់​ ម៉ូតូ Zoomer X មួយរង្វាន់​ និងទូរទស្សន៍ពីររង្វាន់ ដែល អ្នកឈ្នះម៉ូតូបានទៅលើអតិថិជនឈ្មោះ យីម ដាវុធ ទិញស្មាតហ្វូន Huawei អេ​ 7 ពីហាងចំរើន រង្វាន់ទូរទស្សន៍បានទៅលើអតិថិជនឈ្មោះ ហុង ចន្ទសីហា ទិញ​ Huawei អេ 7 ដូចគ្នាដែរពីហាង ម៉េង ឡុង រីឯអ្នកឈ្នះរង្វាន់ទូរទស្សន៍មួយរង្វាន់ទៀត គឺបានទៅលើជនជាតិជប៉ុន ឈ្មោះ Minoru Shiotani ទិញស្មាតហ្វូន P30 Lite ពី Nojima។ ពិសេសមែនទែនសម្រាប់ ការចាប់រង្វាន់លើកនេះ សូម្បីតែអតិថិជនរបស់យើងដែលជាជនបរទេសក៏មានសំណាងឈ្នះដែរ។ នេះជាលើកទីមួយដែលប្រូម៉ូសិនរបស់យើងមានអ្នកឈ្នះជាជនបរទេស។​ ទម្រាំតែរកឃើញអ្នកឈ្នះទាំងបីរូបនេះ យើងបានធ្វើការចាប់រង្វាន់ជាច្រើនដងដោយសារតែពួកគាត់ធ្វើការទំនាក់ទំនងមិនបាន និងខ្លះទៀតមិនលើកទូរសព្ទ។

ដូចសព្វមួយដង​ យើងក៏មានការប្រគល់រង្វាន់ដល់អ្នកឈ្នះរង្វាន់កាលពីលើកមុនចំនួនបីអ្នកផងដែរ។ លោកពូ សរ​​ វណ្ណា ជាអ្នកឈ្នះម៉ូតូ Zoomer X កាលពីការចាប់រង្វាន់លើកទី 5 លោកពូ ឈ្មោះ សុវណ្ណ ណារ៉ាមៀច​ និងអ្នកតំណាងរបស់លោកពូ ព្រំ សុខានី ឈ្នះរង្វាន់ទូរទស្សន៍កាលពីការចាប់រង្វាន់លើកទី 6។ ពួកគាត់តែបី ក៏មិនខុសពីអ្នកឈ្នះរង្វាន់មុនៗដែរ ស្ទើរតែមិនជឿសោះឡើយថាខ្លួនមានឱកាសឈ្នះរង្វាន់។ បើមិនបានចូលមើលការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei ពួកគាត់ពិតជាគិតថា គេបោកតែម្តង។

លើសពីនេះទៅទៀតនោះ ពួកគាត់ក៏បានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនិងពាក្យចរចាមរាមលើក្រុមហ៊ុន Huawei ផងដែរពួកគាត់មិនមែនការព្រួយបារម្ភអ្វីឡើយលើប្រព័ន្ធប្រតិបត្តិការ​ Android ហើយកម្មវិធីផ្សេងៗរបស់ Google នៅតែដំណើរការបានធម្មតាលើគ្រប់ម៉ូដែលស្មាតហ្វូនរបស់​ Huawei។​

ការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 30 ​មិថុនា ចាប់ពីម៉ោង 11 ព្រឹក ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page​ ផ្លូវការរបស់ Huawei Mobile Mazda Cambodia និង MYTV។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ​​ $299, nova3​​តម្លៃ $469, អេ5s តម្លៃ​ $159 និង P30 Lite តម្លៃ $339។

អ្នកឈ្នះរថយន្ត Mazda 2 អ្នកជារូបអ្នក!

X
5s