អាមេរិកទម្លាក់ការនាំចូលដែក ៤០០% ពីវៀតណាម​



នាយកដ្ឋានពាណិជ្ជកម្មអាមេរិកកាត់បន្ថយការនាំចូលដែកពីវៀតណាម ៤០០% ដោយធ្វើការចោទប្រកាន់លើអាជីវកម្មដឹកជញ្ជូនមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ថា ព្យាយាមគេចពន្ធលើការធ្វើពាណិជ្ជកម្មនេះ។

ក្រសួងពាណិជ្ជកម្មវៀតណាមបាននិយាយថា ពាក់ព័ន្ធនឹងការការដាក់កំហិតលើដែករបស់វៀតណាមនេះ ផលិតផលដែករបស់វៀតណាមត្រូវបាននាំចូលពីកូរ៉េខាងត្បូង និងតៃវ៉ាន់ដើម្បីកែច្នៃបន្តសិនមុនពេលនាំចេញទៅអាមេរិកបានដូចជាដែកថ្នាំងអំពៅ និងបន្ទះដែករមូជាដើម។

មន្ត្រីគយបានបញ្ជាឲ្យប្រមូលបញ្ញើរជាសាច់ប្រាក់ក្នុងអត្រា ៤៥៦.២៣% លើការនាំចូលផលិតផលដែកវៀតណាមដែលប្រើវត្ថុធាតុដើមរបស់កូរ៉េខាងត្បូងនិងតៃវ៉ាន់ដើម្បីផលិត។ 

ក្នុងករណីមួយផ្សេងទៀត មន្ត្រីគយ និងអ្នកការពារតាមច្រកព្រំដែនរបស់អាមេរិកបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនអាមេរិកចំនួន ៦ ដែលត្រូវបានគេចោទថាបានគេចវេសពីការអនុវត្តកាតព្វកិច្ចប្រឆាំងនឹងការលក់បង្ខូចថ្លៃ ខណៈនាំចូលប្រភេទដែកបំពង់ដែលផលិតនៅប្រទេសចិន ហើយការនាំចូលនោះឆ្លងកាត់តាមប្រទេសកម្ពុជា នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ។

សហរដ្ឋអាមេរិកបានបើកចំហរវេហាសេដ្ឋកិច្ចរបស់ខ្លួនជាមួយវៀតណាម នៅពេលកំពុងមានវិវាទពាណិជ្ជកម្មជាមួយប្រទេសចិន ហើយវៀតណាមក៏បានក្លាយជាអ្នកទទួលយ៉ាងច្រើនដែរពីសង្រ្គាមពាណិជ្ជកម្មមួយនេះ។ លោក ដូណាលត្រាំ បានថ្លែងកាលពីសប្តាហ៍មុនថា “វៀតណាមបំពានលើអ្នកដទៃស្ទើរតែទាំងស្រុង និងអាក្រក់បំផុត” នៅពេលមានគេសួរថា តើគិតចង់ដាក់ពន្ធលើប្រទេសនេះឬយ៉ាងណា? 

ដោយឡែក ប្រទេសវៀតណាមនិយាយថាខ្លួនកំពុងធ្វើការដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយកំពុងបង្ក្រាបរោងចក្រចិនដែលកំពុងព្យាយាមបញ្ជូនទំនិញរបស់ខ្លួនតាមរយៈប្រទេសនៅអាស៊ីអាគ្នេយ៍ដើម្បីនាំចេញទៅសហរដ្ឋអាមេរិកក្នុងគោលបំណងបញ្ចៀសពន្ធអាករ។

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយបាននិយាយនៅសប្តាហ៍នេះថាខ្លួនកំពុងចរចាជាមួយអាជ្ញាធរហើយសង្ឃឹមថា "ប្រទេសវៀតណាមនឹងចាត់វិធានការក្នុងរយៈពេលខ្លីដើម្បីដោះស្រាយកង្វល់របស់យើងក្នុងលក្ខណៈស្ថាបនាមួយ" ។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់វៀតណាមជាមួយអាមេរិក គិតជាទឹកប្រាក់ប្រមាណ ២០ ប៊ីលានដុល្លារកាលពីឆ្នាំ ២០១៤ និងកើនឡើងដល់ ៣៩.៥ ប៊ីលានដុល្លារកាលពីឆ្នាំកន្លងទៅ ទិន្នន័យនេះយោងតាមការបញ្ជាក់ពី  Census Bureau របស់សហរដ្ឋអាមេរិក៕

ដោយ៖ យ៉ាយ៉ា

X
5s