ប្រឆាំងនឹងភាពនឿយហត់អស់កម្លាំង ហើយត្រលប់មកស្រលាញ់អាជីវកម្មអ្នកវិញដោយសំនួរទាំងបីនេះ​



ភាពនឿយហត់តែងកើតមានចំពោះមនុស្សគ្រប់គ្នាមិនងាអ្នកនៅផ្ទះ អ្នកធ្វើការងារ អ្នករកស៊ីសុទ្ធតែទទួលរងការនឿយហត់។ តែការហត់នឿយពីការបំពេញការងារ ការរកស៊ីទទួលទាន ត្រូវបានគេហៅវាជាភាសាផ្លូវការថា Burnout។

តែមានអ្វីកើតឡើងពេលដែលអ្នកចាប់ផ្តើមមានអាការៈថាខ្លួនកំពុងមានបញ្ហា Burnout តើអ្នកដឹងទេថា វាប៉ះពាល់អ្វីខ្លះដល់អាជីវកម្មរបស់អ្នក? ច្បាស់ណាស់ថាវានឹងកា្លយជាកត្តាមួយបង្អាក់ដល់ដំណើរការអាជីវកម្មអ្នក អ្នកនឹងជួបបញ្ហាផ្នែកលក់ ចំណូលធ្លាក់ចុះព្រោះអ្នកគ្មានកម្លាំងថាហត់នឿយមិនចង់ធ្វើអ្វីបន្តទៀត។ សាកគិតមើលថា ធ្វើបែបនេះតើអ្នកនឹងទទួលអ្វីមកវិញ ចម្លើយគឺគ្មានអ្វីក្រៅពីការខាតបង់ទេ អ្នកចំណាយពេលមិនតិចទេ ហើយលុយកាក់ដែលអ្នកចំណាយចេញទៅលើអាជីវកម្មអ្នកក៏មិនតិចដែរ ហេតុអ្វីបានជាអ្នកត្រូវមកដេកអស់កម្លាំងលែងគិត លែងខ្វល់ពីញើសឈាមដែលអ្នកខំកសាងនោះ? ទទួលស្គាល់ថាអ្នកពិតជាហត់ខ្លាំងណាស់ តែអ្នកនឹងត្រលប់មកស្រលាញ់អាជីវកម្មអ្នកឡើងវិញបន្ទាប់ពីអ្នកសួរខ្លួនឯងនូវសំនួរទាំង ៣ នេះរួច៖

១) ខ្ញុំត្រូវការអ្វីពីអាជីវកម្ម?

ខំចំណាយពេល ចំណាយគំនិតផ្តោតលើអាជីវកម្មដើម្បីទិញទំនុកចិត្តពីអតិថិជនត្រលប់មកវិញ អ្នកតែងបង្កើតសំនួរសម្រាប់ខ្លួនឯងថា អ្វីទៅដែលអតិថិជន បុគ្គលិក និងដៃគូអាជីវកម្មអ្នកត្រូវការ? អ្នកចាំទេថាពីដំបូងអ្នកព្យាយាមណាស់ដើម្បីបង្កើតវា ហើយរំពឹងទទួលបានមកវិញអ្វីដែលជាក្តីស្រមៃ ហើហេតុអ្វីត្រូវមកបោះបង់ចោលពាក់កណ្តាលទីដោយសារតែអារម្មណ៍ហត់នឿយនោះ? អ្នកអាចសម្រាកបន្តិចបានប្រសិនបើហត់ខ្លាំង តែកុំបណ្តោយឲ្យ Burnout មកបញ្ឈប់ក្តីស្រមៃអ្នកបានឲ្យសោះ។

២) តើខ្ញុំត្រូវការអ្វីពីក្រុមការងាររបស់ខ្ញុំ?

សំនួរមួយនេះស្តាប់មើលទៅវាហាក់បង្ហាញពីបញ្ហាដែលកើតមានក្នុងក្រុមការងារ ព្រោះជាក់ស្តែងមនុស្សមួយចំនួនគាត់អាចមានបញ្ហាហត់នឿយនេះក៏បណ្តាលមកពីក្រុមការងារដែរ។ ក្នុងនាមជាម្ចាស់អាជីវកម្មដែលមានកូនចៅ ឬអ្នកក្រោមបង្គាប់មិនសូវជាយកចិត្តទុកដាក់លើការងារ ឬមិនសូវស្តាប់សម្តីអ្នកគ្រប់គ្រងនាំឲ្យមានបញ្ហាខ្នាំងខ្នាក់កើតឡើង។ ចាប់ផ្តើមជជែកគ្នាទោះបីវាជាការប្រឈមមុខដាក់គ្នា ឬដឹងច្បាស់ថាវានឹងមានជម្លោះកើតឡើងក៏ដោយ តែត្រូវបើកចិត្តនិយាយគ្នាយ៉ាងត្រង់ទៅត្រង់មកដើម្បីរកដំណោះស្រាយ និងធ្វើឲ្យដំណើរការអាជីវកម្មអ្នកក្លាយមកជារឿងល្អប្រសើរវិញបាន។ ក្នុងនាមជាអ្នកគ្រប់គ្រង ជាថ្នាក់ដឹកនាំ ជាម្ចាស់អាជីវកម្មអ្នកត្រូវប្រាប់ត្រង់ពីអ្វីដែលអ្នកចង់បានពីក្រុមការងារអ្នក។

៣) អ្វីទៅដែលខ្ញុំ​គួរធ្វើដើម្បីចៀសវាងកើតមាន Burnout

ប្រាប់ខ្លួនឯងនូវចំនុចមួយចំនួនដូចខាងក្រោមនេះដើម្បីកុំឲ្យខ្លួនឯងមានអារម្មណ៍ថាហត់ខ្លាំង៖

ក) ខ្ញុំត្រូវធ្វើឲ្យគ្រប់គ្នាសប្បាយចិត្ត

ខ) ខ្ញុំត្រូវនៅការិយាល័យ មើលការងារក្រុមហ៊ុនខ្ញុំដល់ម៉ោង ៨ យប់

គ) ទោះជាពេលវិស្សមកាលក៏ខ្ញុំត្រូវពិនិត្យមើល E-mail ដែរ

ឃ) ខ្ញុំមិនអាចឲ្យនរណាធ្វើការច្រើនលើសលប់ពេកទេ

ង) ជាអាជីវកម្មខ្ញុំ រាល់ការងារភារកិច្ចខ្ញុំត្រូវរ៉ាប់រងឲ្យបានច្រើនជាងអ្នកដទៃ

ច) ខ្ញុំមិនអាចក្លាយជាអ្នកជោគជ័យទេ ដរាបណាខ្ញុំមិនទាន់បានចំណូលលើសការរំពឹងទុក និងលើសពីចំណូលដែលរកបានក្នុងពេលកន្លងមក

បើចង់បោះជំហានទៅមុខ ត្រូវមានទំនុកចិត្តលើខ្លួនឯង កុំបោះបង់ចោលក្តីស្រមៃដោយសារភាពហត់នឿយក្នុងថ្ងៃនេះ ជំនះវាឲ្យបានអ្នកនឹងទទួលបានភាពជោគជ័យធំធេងនាពេលខាងមុន៕

ដោយ៖ យ៉ាយ៉ា