TK Boutique ផ្ដល់ជូននូវការស្នាក់នៅ ប្រកបដោយផាសុកភាព សុវត្ថិភាព តម្លៃសមរម្យ​



ក្នុងរាជធានីភ្នំពេញ មានផ្ទះសំណាក់និងសណ្ឋាគារជាច្រើនសម្រាប់បំពេញតម្រូវការអ្នកមកក្នុងទីក្រុងភ្នំពេញដើម្បីស្នាក់នៅរយៈពេលខ្លីដើម្បីបំពេញភារកិច្ច និងមកលែងកម្សាន្តជាលក្ខណៈឯកជន ឬលក្ខណៈគ្រួសារជាដើម។ ប្រភេទផ្ទះសំណាក់ និងសណ្ឋាគារមានច្រើន សម្រាប់ស្នាក់នៅប៉ុន្តែ TK Boutique ដែលជាប្រភេទផ្ទះសំណាក់ ដែលផ្តល់ជូនអតិថិជននូវការស្នាក់នៅ ប្រកបដោយផាសុកភាព សុវត្ថិភាព ជាមួយនឹងតម្លៃសមរម្យ។

TK Boutique ជាផ្ទះសំណាក់តែមានលក្ខណៈទូលាយ ដាច់ពីគ្នា មានផាសុកភាព សុវត្តិភាព សម្រាប់ភ្ញៀវ ដោយផ្នែកខាងក្នុងមានការឌីហ្សាញ មានបន្ទប់ធំទូលាយ គ្រឿងសម្ភារបរិក្ខាទំនើបរចនាបទទាន់សម័យ ស៊ីវិល័យបែបរ៉ូមែនទិច ដែលបាននាំចូលមកពីបរទេស និងមានតម្លៃសមរម្យសម្រាប់អតិថិជន។

ក្នុងបន្ទប់នីមួយៗមានការរៀបចំស្អាត មានអនាម័យ មានភាពប្រណីត ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ស្រស់ស្រាយ។ TK Boutique ផ្តល់ជូនអតិថិជន នូវកន្លែងចតយាន្ដយន្ដ ធំទូលាយ និងសុវត្ថិភាព ២៤ម៉ោង។

គួរបញ្ជាក់ផងដែរថា៖ TK Boutique មានទីតាំងស្ថិតនៅផ្លូវលេខ៣៣៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ ០៧១ ៨២៨ ២៦ ២៩ , ០១៥ ៨៦៨ ២៦១ ៕

ហ្វេសបុកផេក៖ https://www.facebook.com/tkboutiquekh/

 

X
5s