មិនធម្មតា! សូត្រខ្មែរ នឹងត្រូវបានគេយកទៅផលិតជាសាប៊ូដុស​មុខរបស់ជប៉ុន​



កាលពីពេលលថ្មីៗនេះ សហគ្រិនស្រ្តីខ្មែរមួយរូបសហការជាមួយក្រុមហ៊ុនជប៉ុន iL BRiLLE Co.,Ltd ធ្វើការនាំចូលផ្តាច់មុខនូវសាប៊ូផលិតចេញពីសូត្រយីហោ White Rabbit។ បច្ចុប្បន្នសាប៊ូសូត្រ White Rabbit នេះកំពុងចរាចរលើទីផ្សារកម្ពុជា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទៅលើគុណភាពដ៏ល្អ រួមផ្សំនូវការចម្រេញចេញពីវត្ថុធាតុដើមសូត្រសុទ្ធសាធនិងការផលិតតាមបច្ចេកវិទ្យាត្រឹមត្រូវខាងផ្នែកគ្រឿងសំអាងជប៉ុន។

ស្របតាមយុទ្ធសាស្រ្តវិស័យសូត្រកម្ពុជា ២០១៦-២០២០ បានធ្វើឡើងដើម្បីលើកកម្ពស់ និងទំនើបកម្មលើវិស័យសូត្រ។ តាមរយៈយុទ្ធសាស្ត្រនេះ ក្រសួងពាណិជ្ជកម្មបានធ្វើការជម្រុញទឹកចិត្តដល់អ្នកបង្កាត់ពូជដង្កូវនាង ឲ្យនៅតែបន្តសកម្មភាពបន្ថែមលើរបរមួយនេះព្រោះសូត្រដង្កូវនាងមិនត្រឹមតែអាចយកមកផលិតជាក្រណាត់យ៉ាងស្រស់ស្អាត និងមានតម្លៃប៉ុណ្ណោះទេ តែនៅអាចផលិតជាផលិតផលនានាច្រើនប្រភេទទៀត។ ប្រទេសកម្ពុជាយើងមិនទាន់អាចរកវិធីសាស្ត្រកែច្នៃផលិតផលសូត្រនេះឲ្យអស់ពីលទ្ធភាពនៅឡើយទេក្រៅពីច្នៃចេញជាក្រណាត់ ខណៈដែលប្រទេសជប៉ុនបានរកឃើញថា សូត្រជាអាថ៌កំបាំងពីធម្មជាតិក្នុងការថែរក្សាសម្រស់ និងជាអ្នកជួយថែរក្សាសុខភាពស្បែក។ 

ក្នុងបរិបទនេះ ជប៉ុនបានសំឡឹងឃើញថា កម្ពុជាជាប្រទេសដែលមានការផលិតសូត្រ និងចិញ្ចឹមដង្កូវនាងបានយ៉ាងល្អ ។ ដោយមើលឃើញដូច្នេះ ទើបក្រុមជប៉ុន (iL BRiLLE Co.,Ltd) បានធ្វើការអង្កេតអំពីលទ្ធភាពដែលបានអនុវត្តក្នុងឆ្នាំកន្លងទៅ ដោយសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងសកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ ជាលទ្ធផល បង្ហាញថាសូត្រខ្មែរព៌ណមាស ពិតជាមានប្រូតេអ៊ីន (សេរីស៊ីន) ដែលអាចជួយថែរក្សាសម្ភស្សបានល្អជាងសូត្រដទៃទៀតពិតប្រាកដមែន។ វាមិនត្រឹមតែល្អសម្រាប់តែគ្រឿងសម្អាង ថែរក្សាសម្រស់ប៉ុណ្ណោះតែ ប៉ុន្តែវាអាចយកទៅផលិតនំ ឬភេជ្ជៈផ្សេងៗបានទៀតផង។ ដោយសារសក្តានុពលបែបនេះ ជប៉ុនមានបំណងចង់លើកស្ទួយវិស័យសូត្រនៅកម្ពុជាឲ្យបានមាំទាំ ក៏ដូចជាស្វែងរកវិនិយោគិនមក     បណ្តាក់ទុនលើការកែច្នៃសូត្រនេះឲ្យលើសពីការផលិតក្រណាត់។ 

បើតាមការលើករបស់អ្នកនាង វេង សេរីវឌ្ឍនា ម្ចាស់សហគ្រាស iL BRiLLE Co.,Ltd ដែលជាសហគ្រាសគ្រប់គ្រងអាជីវកម្មសាប៊ូសូត្របានឲ្យដឹងថា នឹងធ្វើការជម្រុញវិស័យសូត្រក្នុងប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំ។ ចំណែករូបអ្នកនាងផ្ទាល់ ក្នុងនាមជាអ្នកផ្គត់ផ្គង់សាប៊ូសូត្រ White Rabbit នាពេលបច្ចុប្បន្ន អ្នកនាងនឹងបង្កើនការផ្គត់ផ្គង់ឲ្យបានកាន់តែច្រើន ហើយអ្វីដែលលើសពីនេះទៀតគឺ គោលបំណងរបស់អ្នកនាង មិនត្រឹមតែផ្តល់ការផ្គត់ផ្គង់សាប៊ូសូត្រក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ដល់ទីផ្សារក្រៅប្រទេសផងដែរ តែនៅពេលខាងមុខ អ្នកនាង ចង់បង្កើតជារោងចក្រកែច្នៃនៅក្នុងស្រុកតែម្តងរួមជាមួយការផលិតតាមបច្ចេកវិទ្យាជប៉ុនសុទ្ធសាធ។

ហេតុអ្វីបានជាគួរជ្រើសយកសាប៊ូសូត្រ White Rabbit?

១) ប្រូតេអ៊ីនចម្រាញ់ពីសូត្រ និងទឹកឃ្មុំ ផលិតផលដោយបច្ចេកវិទ្យាទំនើបរបស់ជប៉ុន

២) ប្រូតេអ៊ីនពីសរសៃសូត្រជួយផ្តល់សំណើមដល់ស្បែក បណ្តុះកោសិកាថ្មីនិងកាត់បន្ថយភាពជ្រីវជ្រួញ 

៣) ជួយកាត់បន្ថយបញ្ហារលាក ឬរោលរមាស់

៤) មានតម្លៃសមរម្យ

៥) សាប៊ូសូត្រ White Rabbit អាចប្រើប្រាស់បានទាំងលើផ្ទៃមុខ និងលើដងខ្លួន

គួរបញ្ជាក់ថា សូត្រដង្កូវនាងជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ តែបច្ចុប្បន្នវិស័យសូត្រខ្មែរនេះហាក់កំពុងប្រឈមនឹងការបាត់បង់ ដោយសារមិនសូវមានអ្នកផលិត ទាំងការចិញ្ចឹមដង្កូវនាងផលិតជាសូត្រ និងការយកសរសៃសូត្រទៅផលិតជាក្រណាត់មានតំលៃ។ ហេតុដូច្នេះហើយ យើងជាខ្មែរ គួររួមគ្នាអភិរក្ស   វិស័យសូត្រមួយនេះឲ្យបានគង់វង្សដើម្បីឲ្យមានការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

គាំទ្រសាប៊ូសូត្រ White Rabbit គឺគាំទ្រវិស័យសូត្រខ្មែរ៕

 

X
5s