ជំនាញភាពជាអ្នកដឹកនាំរបស់លោក អោម សេងបូរ៉ា ឆក់យកបេះដូងអ្នករកស៊ីកើនដល់១៥០នាក់!​



 រាជធានីភ្នំពេញ៖  ជំនាញភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូលសម្រាប់ម្ចាស់អាជីវកម្ម ដែល​បង្វឹក​ផ្ទាល់ដោយ​លោក អោម សេងបូរ៉ា បានឆក់​យក​បេះដូង​សហគ្រិន​ និងអ្នករកស៊ី​នៅកម្ពុជាដែល​ជាសមាជិក​និងមិនមែន​សមាជិក​បន្ត​សម្រុកចុះឈ្មោះកើន​ដល់​១៥០នាក់ ចូលរួម​កម្មវិធី​បង្វឹកនាថ្ងៃសៅរ៍​ ១៣កក្កដានេះ​ ដើម្បី​​​ពង្រឹងសមត្ថភាព​របស់ខ្លួនកាន់តែ​ពូកែបន្ថែម​ទៀត​។

ការចូលរួម​កម្មវិធីជំនាញភាពជាអ្នកដឹកនាំនេះ​ មិនត្រឹម​តែ​អាចជួយ​ឱ្យ​​ម្ចាស់អាជីវកម្មមានសមត្ថភាព​កាន់តែខ្ពស់​​ក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែងអាជីវកម្ម​កាន់តែរីកចម្រើននោះ​ទេ ​ សហគ្រិនដែលបាន​ចូលរួម​ក៏​អាច​ចាប់​យក​ឱកាសវិនិយោគ លក់ផលិតផលសេវាកម្ម និងការប្រាស្រ័យទាក់ទងជាមួយម្ចាស់អាជីវកម្មមកពីទូទាំងប្រទេស ព្រមទាំងអាចចាប់យកឱកាសលូតលាស់រីកចម្រើនជោគជ័យបានលឿនជាងអ្នករកស៊ីធម្មតា ចំណេញពេលវេលា មិនខាតជីវិតរស់នៅក្នុងបញ្ហានៃការរកស៊ីដែលគ្មានក្បួនច្បាស់លាស់ផងដែរ​។

តួរលេខនៃ​ចំនួន​ម្ចាស់អាជីវកម្មចូលរួមលើកនេះ បាន​​កើនឡើងកាន់តែ​ខ្ពស់ ​បើធៀប​នឹង​កម្មវិធី​បង្វឹក​ជំនាញ ភាពជាអ្នកដឹកនាំ ឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល កាលពីថ្ងៃ១-២ មិថុនាកន្លងទៅដែលមាន​ម្ចាស់​អាជីវកម្ម​ចុះឈ្មោះចូលរួម​១១០នាក់​ ។

ការឆក់យកបេះដូងអ្នករកស៊ី​នៅ​​កម្ពុជាឱ្យ​ចូលមក​​ពង្រឹងសមត្ថភាព​កាន់តែច្រើនឡើងៗនេះ​ ត្រូវ​បានម្ចាស់អាជីវកម្ម​ដែលធ្លាប់បាន​មកពង្រឹងសមត្ថភាព​​កន្លងមក​និងបន្តចូលរួម​​វគ្គ​នេះ បានបង្ហាញ​ពីការ​ពេញចិត្ត​​ការបង្វឹក​របស់​លោក​គ្រូ អោម សេងបូរ៉ា ស្ថាបនិក​ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ​ ហើយ​បានណែនាំ​ម្ចាស់អាជីវកម្មផ្សេងៗទៀត​ចូលរួម​ជាមួយគ្នាដែរ។​

ចំណុចដែល​ធ្វើឱ្យមានការពេញចិត្តនោះ គឺរាល់​​ការបង្វឹក​លោក​គ្រូ អោម សេងបូរ៉ា ​​បានជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់ម្ចាស់​អាជីវកម្ម​ជាច្រើន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ និងបាន​​បង្កើនសមត្ថភាព​ក្នុងការដឹកនាំ​ចាត់ចែង​កាន់តែពូកែ​ជាងមុន​​ ព្រមទាំងអាច​រំដោះខ្លួន​ឱ្យរួចផុតពីអ្នកទោសអាជីវកម្ម​ ។

តាមរយៈការមើលឃើញ​លទ្ធផល​ និង​​គុណតម្លៃ​ របស់ក្លឹបម្ចាស់អាជីវកម្មក្នុងស្រុកមួយនេះ​ ដែលបានជួយ​ដល់​សហគ្រិន​​កម្ពុជា និង​​សមាជិក ​​៨៤១នាក់ នៅទូទាំ​ង​ប្រទេសឱ្យរីកចម្រើន​​​ បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម ​ បាន​​សម្រេច​ចិត្តចូលជា​សមាជិក​ដោយឥតសង្ស័យ​​ជាមួយ​នឹង​ការ​​ទទួលបានប្រយោជន៍​ទាំង៧ដែលជួយ​ឱ្យចំណេញទាំង​ពេលវេលានិងថវិកា ​ ហើយ​ថែម​ទាំង​បាន​ណែនាំ​មិត្តភ័ក្តជាបន្តបន្ទាប់​ឱ្យ​​មកចូលរួម​កម្មវិធីបង្វឹក​ របស់​CEO Master Club ​ជាមួយ​គ្នា ដើម្បីភ្លក្ស​រសជាតិ​ថ្មីៗ សម្រាប់ការអភិវឌ្ឍសមត្ថភាពក្លាយជា​អ្នកដឹកនាំអាជីវកម្មពូកែ​ និងអគ្គនាយក​អាជីព​ប្រកបដោយភាពជោគជ័យ​៕

X
5s