អតិថិជនច្រើនកុះករតំរង់ជួរទិញ Huawei Y9 2019​ នៅហាងទូរសព្ទចំរើន និង ហាងអាម៉ីស៊ីវអេង 2!​



ភ្នំពេញ ថ្ងៃទី​​ 15 កក្កដា ឆ្នាំ 2019 ៖ មនុស្សយ៉ាងច្រើនកក់កុញបានឈរតំរង់ជួរបន្តកន្ទុយគ្នាឡើងផ្អើល ម្តុំផ្សារដេប៉ូ ដើម្បីទិញស្មាតហ្វូន Huawei Y9 2019 ដែលពួកគេបានធ្វើការកុម្ម៉ង់ទិញទុកមុន។ ការតំរង់ជួរយ៉ាងច្រើនកក់កុញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺស្ថិតនៅហាងទូរសព្ទចំរើននាពេលព្រឹកថ្ងៃអាទិត្យទី 14 កក្កដា និងនៅហាងអាម៉ីស៊ីវអេង 2 នៅថ្ងៃរសៀល ដែលហាងទាំងពីរនេះមានសន្ទុះនៃការកុម្ម៉ង់ទិញទុកមុនស្មាតហ្វូន Huawei Y9 2019 ច្រើនជាងគេបំផុត ។

Huawei Y9 2019 បានបំបែកកំណត់ត្រា ទទួលបានការកុម្ម៉ង់ទិញទុកមុនលើសពីការរំពឹងទុក ច្រើនលើសលុបជាពិសេសទទួលបានការគាំទ្រខ្លាំងយ៉ាងគំហុក រហូតដល់អតិថិជនតំរង់ជួររង់ចាំទិញបែបនេះ។ រឹតតែពិសេសទៀតនោះអ្នកចូលរួមតំរង់ជួរទាំងអស់ក៏មានឱកាសជួបផ្ទាល់ និងថតរូបផ្ទាល់ ជាមួយអាយដូលក្នុងដួងចិត្ត ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei គឺអ្នកនាងឱក សុគន្ធកញ្ញា និង លោកនីកូ ។ អស់ទាស់ហ្មង់ បានជួបអាយដូលផង បានស្មាតហ្វូនសំណប់ចិត្តប្រើមុនគេផងហើយថែមទាំងទទួលបានកាដូជាច្រើន និងអាវយឹតដែលមានហត្ថលេខារបស់អាយដូលទៀតផង ។

រូបភាពខ្លះៗនៅហាងចំរើន

 

គួរប

 

 

 

 

 

 

 

 

រូបភាពខ្លះៗនៅហាងអាម៉ីស៊ីវអេង 2

បញ្ជាក់ផងដែរថាមិនមែនតែនៅប្រទេសកម្ពុជាយើងទេ ដែលមានការគាំទ្រយ៉ាងគំហុកបែបនេះប្រទេសជាច្រើនទៀតក៏ទទួលបានការគាំទ្រខ្លាំងបែបនេះដែរ ដូចជាប្រទេលពីលីពីន ត្រឹមតែ 2ម៉ោងប៉ុណ្ណោះលក់បានរហូតដល់ជាងមួយម៉ឺនគ្រឿង​។

Huawei Y9 2019 បានក្លាយជាស្មាតហ្វូនទទួលបានការពេញនិយមខ្លាំងបំផុតលើទីផ្សារដោយសារតែ ជាស្មាតហ្វូនកាមេរ៉ាមុខ Pop-up Selfie ទំហំ 16MP អេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញ គ្មានស្នាមឆក តម្លៃសមរម្យបំផុតគ្មានគូប្រៀបត្រឹមតែ $239 ប៉ុណ្ណោះ។

ចំណែកឯកាមេរ៉ាក្រោយវិញ ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ារហូតដល់ទៅបីគ្រាប់ដែលមានមុខងារអាចថត Ultra Wide បានល្អជាទីគាប់ចិត្តកាមេរ៉ាទីមួយទំហំ 16MP កាមេរ៉ាទីពីរទំហំ 8MP និង​ កាមេរ៉ាទីបីទំហំ 2MP ROM ទំហំធំ 128GB ដំណើរការដោយ Kirin 710F​ថាមពលថ្ម 4000mAh សាកថ្មបានលឿន ប្រើប្រាស់ USB type C ជម្រើសបីពណ៍ គឺពណ៍បៃតង (Emerald green) ខៀវ (Sapphire blue)និងពណ៍ខ្មៅ (Midnight black)។

លោក Henry Xiao នាយកគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជា​ របស់ក្រុមហ៊ុន Huawei បានលើកឡើងថា​ លោកពិតជាមានអារម្មណ៍រំភើប​សប្បាយរីករាយយ៉ាងខ្លាំងដែល Huawei Y9 2019 ទទួលបានការគាំទ្រខ្លាំងលើសលប់ រហូតដល់មានការតំរង់ជួរចាំទិញបែបនេះ។​

លោកពិតជាអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រក្រុមហ៊ុន Huawei ជាពិសេសស្មាតហ្វូនម៉ូដែលនេះ​និងមានទំនុកចិត្តលើផលិតផលរបស់យើង។​​ លោកបានបន្ថែមទៀតថា ក្រៅពីម៉ូដែលថ្មីដែលទើបតែសម្ពោធនៅលើទីផ្សារប្រទេសកម្ពុជានៅដើមខែសីហាខាងមុខនេះ ក្រុមហ៊ុន Huawei នឹងមានគម្រោងសម្ពោធជាផ្លូវការស្មាតហ្វូនដែលអាចប្រើ 5G នៅប្រទេសកម្ពុជា។

សម្រាប់អតិថិជនដែលខកខានមិនបានកុម្ម៉ង់ទិញទុកមុន អតិថិជនក៏អាចទិញ Huawei Y9 2019 នៅហាងទូរសព្ទដែលនៅជិតអ្នកបំផុតនៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់Website: https://consumer.huawei.com/kh/

X
5s