សេវាកម្ម និងផលិតផលថ្មីទាំង៥ប្រភេទ ដែលជាដំណោះស្រាយថ្មីធ្វើឲ្យលោកអ្នកកាន់តែងាយស្រួល​



ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ មានបណ្ដាអាជីវកម្មជាច្រើនដែលកំពុងបង្ហាញខ្លួននៅទីផ្សាររាប់ទាំងអាជីវកម្មខ្នាតតូចនិងមធ្យមអាជីវកម្មខ្នាតធំ អាជីវកម្មលក្ខណៈគ្រួសារផងដែរ។ ក្នុងនោះ មានអាជីវកម្មមួយចំនួនដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងដោះស្រាយទៅនឹងបញ្ហាជុំវិញដែលធ្វើអោយអាជីវកម្មផ្សេងៗនិងការរស់នៅប្រចាំថ្ងៃមានភាពងាយស្រួល និងរហ័សជាងមុន។

ដូចគ្នានេះផងដែរ ក្រុមហ៊ុនអនុស្សាបានបង្កើតនូវកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមជាលើកទី២ ដើម្បីប្រមូលផ្ដុំនូវអាជីវកម្មថ្មីៗ ដៃគូផ្គត់ផ្គង់ក្រុមហ៊ុនលក់សិទ្ធិអាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុប្រមាណជាង១០០ស្ដង់ ដើម្បីបង្ហាញពីដំណោះស្រាយថ្មីៗសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា។

ក្នុងបណ្ដាអាជីវកម្មដែលនឹងចូលរួមក្នុងកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមលើកទី២ មានអាជីវកម្ម៥ប្រភេទដែលជាបង្កើតឡើងដើម្បីបំពេញតម្រូវការ បង្កើនភាពងាយស្រួល ចំណេញពេលនិងថវិការួមទាំងធនធានមនុស្សថែមទៀតផង។ អាជីវកម្មទាំង៥ប្រភេទនោះមានដូចជា៖

ក្រុមហ៊ុន Deuk Express

ដឹក-Deuk ជាក្រុមហ៊ុនដឹកជញ្ជូនស្តង់ដារថ្មីឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាំមកជាមួយនូវដំណោះស្រាយនិងការសិក្សាស្វែងយល់យ៉ាងលំអិតដើម្បីជួយសំរួលដល់ ម្ចាស់អាជីវកម្ម ម្ចាស់ហាងអនឡាញ និង ម្ចាស់ម៉ាកយីហោផ្សេងៗទទួលបានសេវាកម្មដឹកជញ្ជូនទំនិញទៅឲ្យអតិថិជន ដោយមានទំនុកចិត្តបំផុត រហ័សទាន់ចិត្តបំផុត ជាមួយតម្លៃសមរម្យបំផុតប្រកបដោយជំនាញនិងក្រមសិលធម៌ខ្ពស់។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ក្រុមហ៊ុន ដឹក-Deukនឹងបញ្ចុះតម្លៃ១០%លើសេវាកម្មរបស់ខ្លួន រួមជាមួយការផ្ដល់ជូនកាដូជាច្រើន។

ក្រុមហ៊ុន Cas-Biz

Cas-Biz Technology ជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកQuickBooks ដែលជាកម្មវិធីគណនេយ្យដ៏ល្អមួយសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមហើយអាចជួយអ្នកសន្សំសំចៃពេលវេលានិងប្រាក់

ក៏ដូចជាធ្វើមាត្រដ្ឋានជាមួយអាជីវកម្មរបស់អ្នក។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា Cas-Biz នឹងផ្ដល់ជូនប្រូម៉ូសិនដ៏អស្ចារ្យជាមួយនឹងការសន្សំបានរហូតដល់ 40% នៅលើផលិតផល QuickBooks និង Sage 50 ដែលអ្នកជ្រើសរើស។

ក្រុមហ៊ុន S-Era Automation

S Era Automation ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រព័ន្ធស្វ័យប្រវត្តិ (Automation) និង កម្មវិធី (Software) សម្រាប់អគារទូទៅការិយាល័យ និង លំនៅដ្ឋាន អោយកាន់តែទាន់សម័យ មានភាពងាយស្រួល សន្សំសំចៃថាមពលអគ្គិសនីនិងដំណើរការដោយស្វ័យប្រវត្តិជាមួយសុវត្ថិភាពខ្ពស់ ។ ក្រុមហ៊ុន S Era Automation បានទទួលសិទ្ធិក្នុងការផ្គត់ផ្គង់និងតម្លើងសម្ភារៈម៉ាក HDL Buspro ដែលជាប្រព័ន្ធស្វ័យប្រវត្តិសំរាប់លំនៅដ្ឋាន (Smart Home) ។

ក្រុមហ៊ុន Wing

វីងគឺជាអ្នកផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូនអតិថិជននូវការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រការទូទាត់តាមប្រព័ន្ធអ៊ីនធឺណេត ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងសេវាកម្មជាច្រើនទៀត។ វីងក៏ផ្តល់ជូននូវដំណោះស្រាយថវិកានិងដំណោះស្រាយចំពោះវិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសផងដែរ។

ក្រុមហ៊ុន Phzar

Phzar គឺគេហទំព័រទិញទំនិញអនឡាញមួយ ដែលមានប្រភេទទំនិញច្រើនជាងគេក្នុងប្រទេសកម្ពុជា។ Phzarផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការបញ្ជាទិញទំនិញជាង១០ម៉ឺនផលិតផលដែលចែកចេញជា៤០០មុខរួមមាន សម្លៀកបំពាក់គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម បរិក្ខារការិយាល័យ ផលិតផលសុខភាពនិងសម្រស់ និងផលិតផលជាច្រើនទៀត។ Phzar បានផ្គត់ផ្គង់ផលិតផលពីជាង៥០០រោងចក្រទៅកាន់ក្រុមហ៊ុនឯកជន ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកលក់អនឡាញក្នុងប្រទេកម្ពុជា។

ចំពោះម្ចាស់អាជីវកម្ម អាចដាក់លក់ទំនិញគ្រប់ប្រភេទដោយឥតគិតថ្លៃតាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ Phzar។

ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា Phzar នឹងផ្ដល់ជូនដបទឹកដោយឥតគិតថ្លៃសម្រាប់អ្នកចូលរូមទស្សនាស្ដង់។ ប្រសិនបើអ្នកចង់ស្វែងរកអាជីវកម្មថ្មីៗឬដៃគូសម្រាប់ផ្គត់ផ្គង់ និងបង្កើនភាពប្រសើរជាងមុនដល់អាជីវកម្មរបស់អ្នក លោកអ្នកអាចចូលរួម

ចូលរួមដោយសេរីសម្រាប់អ្នកទស្សនា ជាមួយនឹងការចុះឈ្មោះទុកជាមុនដើម្បីមានឱកាសក្នុងកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាជាលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី២០​-២១ កក្កដា នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់។

ទទួលបានកាដូជាច្រើនតាមរយៈលីង៖ https://forms.gle/YmtrfCktX7ytbxsR7

កម្មវិធីនេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ ឧបត្ថម្ភដោយ CAFFA និង ABA Bank សហការឧបត្ថម្ភដោយ Vissar, S-Era Automation និង CAS-Biz Technology ។ ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈលេខទូរស័ព្ទ៖ 012 230 140 ឬ 010 911 776 ឬ ហ្វេសប៊ុកផេក Anussa Events។

X
5s