ស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯក ធ្វើដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីលជួបលោក Ronaldinho​



ភ្នំពេញ៖ នៅយប់ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2019 ក្រុមការងារស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” នៅក្នុងប្រទេសកម្ពុជា។ 

កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីលរូបនេះដែលជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩ Tiger Street Football Festival  នឹងទទួលស្វាគមន៍ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ«A» ដែលជាក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 និងក្រុមការងារស្រាបៀរថៃហ្គ័រដែលដឹកនាំដំណើរទស្សនកិច្ចនេះ។ 

ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់នៃក្រុមម្ចាស់ជើងឯកនឹងមានឱកាសពិសេសអស្ចារ្យចូលទស្សនាផ្ទាល់នូវការប្រកួត១ភាគ៤ផ្ដាច់ព្រ័ត្ររវាងក្រុម Flamengo និង Athletico Paranaense ក្នុងក្របខ័ណ្ឌពានរង្វាន់ប្រេស៊ីល (Copa do Brasil)  ទៅលេងឆ្នេរសមុទ្រ Copacabana  ឡើងភ្នំ Corcovado ជាពិសេសអញ្ជើញទៅលេងវិមានរបស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀតក្នុងក្នុងដំណើរទស្សនកិច្ចពិសេសនេះ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃចាប់ពី ១៧ រហូតដល់ថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីកំពូលកីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldinho ។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីដំណើរទស្សកិច្ចក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019  នៅប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ

 

X
5s