ភាពឆ្លាតវៃផ្លូវអារម្មណ៍(Emotional Intelligence) អាចធ្វើឲ្យអង្គភាពរបស់អ្នករីកចម្រើនឬបរាជ័យបាន​



វេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum) បានថ្លែងថាភាពឆ្លាតវៃផ្លូវអារម្មណ៍ (Emotional Intelligence) ជាជំនាញសំខាន់មួយដែលត្រូវការដើម្បីភាពជោគជ័យក្នុងឆ្នាំ២០២០។ ប៉ុន្តែតើអ្វីទៅជាភាពឆ្លាតវៃផ្លូវអារម្មណ៍? ជាទូទៅមនុស្សឲ្យនិយមន័យភាពឆ្លាតវៃផ្លូវអារម្មណ៍ថាជា ការដឹងផ្នែកអារម្មណ៍ (Emotional awareness) ឬជាប្រើប្រាស់ពាក្យដូចជា ខ្ញុំកើតទុក្ខ ខ្ញុំរីករាយ ខ្ញុំតប់ប្រមល់ជាដើម។ 

Image result for emotional intelligence

ប៉ុន្តែការដឹងផ្នែកអារម្មណ៍ (Emotional awareness) គឺជាគ្រាន់តែជាផ្នែកតូចមួយរបស់ភាពឆ្លាតវៃផ្លូវអារម្មណ៍ប៉ុណ្ណោះ។ ភាពឆ្លាតវៃផ្លូវអារម្មណ៍ (Emotional Intelligence) មានផ្នែកធំៗចំនួន៥ដូចជា ការយល់ដឹងអំពីខ្លួនឯង (Self-perception) ការបង្ហាញអារម្មណ៍អំពីខ្លួនឯង (Self-expression) ទំនាក់ទំនងជាមួយអ្នកដទៃ (Interpersonal) ការសម្រេចចិត្ត (Decision making) និងការគ្រប់គ្រងស្រ្តេស (Stress management)។ ដូចនេះ ភាពឆ្លាតវៃផ្លូវអារម្មណ៍ (Emotional intelligence) ទាំងអស់នេះទៅអាចធ្វើការសន្មត់អត្ថន័យថាជាសមត្ថភាពក្នុងការបង្ហាញអារម្មណ៍ដោយមានទំនុកចិត្តនិងឯករាជ្យ ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ មានការសម្រេចចិត្តដោយផ្អែកលើមូលដ្ឋានរឹងមាំ មានការគ្រប់គ្រងស្ត្រេស ជាដើម។ មនុស្សដែលមានភាពឆ្លាតវៃផ្លូវអារម្មណ៍ជាមនុស្សដែលចេះរស់នៅដោយរីករាយនិងធ្វើការដោយមានប្រសិទ្ធភាព។

ជាមេដឹកនាំក្នុងអង្គភាពមួយ អ្នកត្រូវមានគោលដៅក្នុងការអភិវឌ្ឍភាពឆ្លាតវៃផ្លូវអារម្មណ៍ទៅក្នុងអង្គភាពរបស់ខ្លួន។ ក្រុមការងារដែលមានភាពឆ្លាតវៃផ្លូវអារម្មណ៍មានសុខភាពល្អនិងមានប្រសិទ្ធភាពការងារល្អប្រសើរ ហើយពួកគេមានទំនាក់ទំនងកាន់តែល្អប្រសើរ ធ្វើការដើម្បីសម្រេចចក្ខុវិស័យរបស់អង្គភាពដោយភាពមោះមុតនិងយកចិត្តទុកដាក់ មានទំនាក់ទំនងខ្លាំងក្លាជាមួយក្រុមការងារទាំងអស់។ ដូចនេះ អង្គភាពរបស់អ្នករីកចម្រើននិងភាពយូរអង្វែងរបស់ក្រុមការងារជានិរន្ដរ៍។ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដែលបញ្ចាក់ថាដល់ពេលដែលត្រូវបង្កើតភាពឆ្លាតវៃផ្លូវអារម្មណ៍ក្នុងអង្គភាពរបស់អ្នកហើយ៖

១) ការចេញចូលរបស់បុគ្គលិកមានអត្រាខ្ពស់

២) ភាពស្រ្តេសក្នុងកន្លែងការងារ

៣) វប្បធម៌និយាយដើមគ្នា ចាក់ពីក្រោយខ្នង

៤) ការដាក់ទោសធ្ងន់ធ្ងរលើកំហុស

៥) មើលឃើញតែបុគ្គលិកមួយចំនួន បំភ្លេចបុគ្គលិកផ្សេង

៦) ការអភិវឌ្ឍអាជីពនិងបុគ្គលិកលក្ខណៈមិនមានមានភាពល្អប្រសើរ

៧) កន្លែងការងារមិនមែនជាកន្លែងស្វាគមន៍បុគ្គលិកចម្រុះជាតិសាសសន៍

ភាពឆ្លាតវៃផ្លូវអារម្មណ៍ចាប់ផ្ដើមពីលើមកក្រោម។ ដូចនេះ មេដឹកនាំសំខាន់ក្នុងការបង្កើតភាពបរិស្ថានដែលមានភាពល្អប្រសើរសម្រាប់សមាជិកក្រុមក្នុងការធ្វើការងារឲ្យបានល្អបំផុត។ អ្នកត្រូវចាំថាភាពជោគជ័យរបស់អង្គភាពរបស់អ្នកអាស្រ័យទៅលើសុខភាពនិងភាពជោគជ័យរបស់ក្រុមការងារអ្នក។ ពាក្យចាស់មួយឃ្លាពោសថា «ប្រសិនបើអ្នកចង់ដើរលឿន អ្នកត្រូវដើរម្នាក់ឯង ប៉ុន្តែប្រសិនបើអ្នកចង់ទៅបានឆ្ងាយ អ្នកត្រូវដើរមានគ្នីគ្នា»។

តើអង្គភាពជោគជ័យបែបណាប្រសិនបើបុគ្គលិកចេញចូលៗរៀងរាល់ខែ ដោយសារតែពួកគេគិតថាការគ្រប់គ្រងកំពុងតែគៀបសង្កត់ពួកគេ។ តើអាចជោគជ័យបានទេប្រសិនបើបុគ្គលិករបស់អ្នកនិយាយដើមគ្នាក្នុងកន្លែងធ្វើការ? តើអាចជោគជ័យទេប្រសិនបើបុគ្គលិករបស់អ្នកមិនមានទំនាក់ទំនងគ្នាល្អរវាងគ្នានឹងគ្នានៅក្នុងក្រុមហ៊ុន?

ក្នុងនាមជាប្រធានអង្គភាពមួយរូប អ្វីដែលអ្នកអាចធ្វើក្នុងអង្គភាពរបស់អ្នកនោះគឺបង្កើតភាពឆ្លាតវៃផ្លូវអារម្មណ៍ក្នុងអង្គភាពរបស់ខ្លួន ដោយវាមិនត្រឹមតែជួយដល់ការងាររបស់អ្នកនោះទេ ប៉ុន្តែថែមទាំងជួយឲ្យបុគ្គលិកធ្វើការ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ អ្នកនឹងសប្បាយចិត្តនៅពេលបុគ្គលិករបស់អ្នកមានការប្រាស្រ័យទំនាក់ទំនងគ្នាល្អ បុគ្គលិករបស់អ្នកមិនបន្ទោសឬទម្លាក់កំហុសដាក់គ្នា បុគ្គលិករបស់អ្នកមានការសហការគ្នា មានការយល់អារម្មណ៍គ្នាទៅវិញទៅមក។ ពេលនោះប្រាកដណាស់ថា អង្គភាពរបស់អ្នកនឹងមានការរីកចម្រើន ហើយបុគ្គលិករបស់អ្នកមានការរីកចម្រើនលូតលាស់ដូចគ្នា៕

ដោយ៖ លង់ វណ្ណៈ