កម្មវិធីថ្មីមកដល់ហើយ អ្វីទៅដែលហៅថាលើសពីការបោះជំរំ?​



ជំរំធម្មជាតិ ក្រោមប្រធានបទ  " ខ្ញុំអាចធ្វើបាន " គឺជាកម្មវិធីមួយដែលបង្កើតទ្បើងដើម្បីអោយយុវជននិងប្រជាជនខ្មែរបានស្គាល់បន្ថែមនូវតំបន់ទេសចរណ៍មួយកន្លែងថ្មីទៀតដែលគេមិនធ្លាប់បានស្គាល់ ដោយក្នុងនោះមានរួមបញ្ចូលកម្មវិធីប្រកួតប្រជែងបែបកីទ្បាដើរ ឬរត់កាត់ព្រៃ និងយល់ដឹងបន្ថែមពីសកម្មភាពប្រកួតកំសាន្តផ្សេងៗទៀត ។នៅក្នុងជំរំតង់ក្រុមដែលឈ្នះនិងទទួលបានមេដាយកិត្តិយសជាក្រុមដែលពូកែហើយរឹងមាំ   ដោយទ្បែកដើម្បីអោយកម្មវិធីនេះកាន់តែមានដំណើរការកាន់តែទទួលបានជោគជ័យក្នុងការចូលរួមផ្សព្វផ្សាយតំបន់ព្រៃឈើមួយអោយប្រែក្លាយជាតំបន់ទេសចរណ៍ ។ 

សកម្មភាពរដូវកាលទី១

មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះមានសកម្មភាពកំសាន្តនិងការប្រកួតប្រជែង ជាច្រើនដើម្បីបញ្ចាក់ពីភាពរឹងមាំ ការសាមគ្គីគ្នាជាក្រុម។ លើសពីការបោះជំរំ  លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗ ភាពសប្បាយរីករាយជាមួយបរិយាកាសធម្មជាតិវាលស្មៅដែលស្ថិតនៅលើភ្នំទព្ធ័ជាង  ជាមួយនឹងការអាំងសាច់និងចំអិនម្ហូបជុំគ្នានៅជំរំវិភាគទាន ៤៩ ដុល្លារួមបញ្ចូលដូចខាងក្រេាម៖ មធ្យោបាយទៅមកដោយរថយន្ត, អាហារ ៨  ពេល និងភេសជ្ជះ, តង់ស្អាតមួយសម្រាប់មនុស្ស២នាក់ (ពូក១), អាវកីទ្បាសំរាប់ចូលរួមប្រកួត១, អ្នកណែនាំផ្លូវ, ការសង្គ្រោះបឋម, អ្នករៀបចំផ្លូវ-អ្នកថតរូប, ថ្លៃវិភាគទានដល់សហគមន៍ផងដែរ។ 

សកម្មភាពរដូវកាលទី១

"ខ្ញុំធ្វើបាន" ជាការបោះតង់ ជាការប្រកួតប្រជែងសកម្មភាពក្រុមនិងក្រុមអំពីជីវិតរស់នៅក្នុងព្រៃហើយអាចរួមជួយសហគមន៍ទេសចរណ៍ថ្មីមួយបានដោយដៃយើងទាំងអស់គ្នា ការទស្សនារបាំបុរាណ ការដើរព្រៃឡើងភំ្ន ចេះសាមគ្គីគ្នាទៅវិញទៅមក។ បើចង់ដឹង ចង់លេង ចង់មានមិត្តភក្តិថ្មី ចង់ចូលរួម ជួបគ្នាឆាប់នេះ.។ 

សកម្មភាពរដូវកាលទី១

កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃ ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅរីស្សតដែនអង្គកែវ ស្រុកស្រែអំបិល ឃុំព្រះអង្គកែវ ខេត្តកោះកុង។ តោះ​ប្រញាប់ឡើងចំនួនមានកំណត់! 

 

ទំនាក់ទំនងទិញសំបុត្រ៖ Smart 096 562 4044, Cellcard 078 794050, ឬ​ចុះឈ្មោះតាមរយៈ https://docs.google.com/forms/d/1gO3t1EjkzS1hy8Dp6Qt2ElGytMkZXzztgZ-nFsVFlSs/edit

សកម្មភាពរដូវកាលទី១