ប្រទេសទាំង ១០ ដែលមានចំណែកចំនួនប្រជាជនច្រើនជាងគេលើពិភពលោក​



នៅថ្ងៃទី ១១ កក្ដដា ឆ្នាំ១៩៨៧ ចំនួនប្រជាជនពិភពលោកមានជាង ៥ពាន់លាននាក់ ហើយចាប់តាំងពីពេលនោះមកតួលេខមានការកើនឡើងទៅដល់ ៧,៧ ពាន់លាននាក់ក្នុងឆ្នាំ ២០១៨។ បើយោងតាម មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រទេសចិនមានចំណែក ១៨,៧ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក ហើយឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ២ ដែលមានចំណែកប្រជាជន១៧,៨៨ភាគរយ នៃប្រជាជនពិភពលោកទាំងអស់។ មានចំនួនប្រជាជន ៨៣លាននាក់ ប្រទេសអាឡឺម៉ង់ក៏ជាប់នៅលើតារាងចំណាត់ថ្នាក់ប្រទេសទាំង២០ផងដែរ ខណៈអាមេរិកជាប់លេខ៣ ដែលមានចំនួន ៤,៣៩ភាគរយនៃចំនួនប្រជាជនពិភពលោកសរុប។  នេះបើយោងតាមការចុះផ្សាយរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក។

ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានចំណែកនៃចំនួនប្រជាជនច្រើនជាងគេលើពិភពលោក៖

១) ប្រទេសចិនមានចំណែក ១៨,៧០ភាគរយ

២) ប្រទេសឥណ្ឌាមានចំណែក ១៧,៨៨ភាគរយ

៣) សហរដ្ឋអាមេរិក មានចំណែក ៤,៣៩ភាគរយ

៤) ប្រទេសឥណ្ឌូនេស៊ី មានចំណែក ៣,៥៤ភាគរយ

៥) ប្រទេសប្រេស៊ីល មានចំណែក ២,៧៩ភាគរយ

៦) ប្រទេសប៉ាគីស្ថាន មានចំណែក ២,៦៩ភាគរយ

៧) ប្រទេសនីស៊ែរីយ៉ា មានចំណែក ២,៦០ភាគរយ

៨) ប្រទេសបង់ក្លាដែស មានចំណែក ២,២១ភាគរយ

៩) ប្រទេសរុស្ស៊ី មានចំណែក ១,៩៣ភាគរយ

១០) ប្រទេសជប៉ុន មានចំណែក ១,៧០ភាគរយ។

ទ្វីបអាស៊ី មានចំនួនប្រជាជនច្រើនជាងគេក្នុងពិភពលោក។ អង្គការសហប្រជាជាតិ (UN) បានទស្សទាយថាចំនួនប្រជាជននៅក្នុងតំបន់អាស៊ាន នឹងកើនឡើងទៅដល់ ៥,២៧ ពាន់លាននាក់ក្នុងឆ្នាំ ២០៧០។ អ៊ឺរ៉ុបនឹងកើនដល់ ៦៨៩លាននាក់ និងអាមេរិកឡាទីននឹងកើនដល់៧៦៥លាននាក់ ក្នុងឆ្នាំ២០៦០៕

ដោយ៖ លង់ វណ្ណៈ