កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion ទទួលបានការចាប់អារម្មណ៍ខ្លាំង​



រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩  ស្រាបៀរ ABC អិចស្ត្រាស្តោត បានរៀបចំកម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion នៅភោជនីយដ្ឋាន ភូមិយើង  ដោយបានទទួលការចូលរួមពីសំណាក់មិត្តយុវវ័យយ៉ាងច្រើនកុះករ។ 

កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion បានចាប់ផ្តើមតាំងពីប្រហែលជាម៉ោង ៧ យប់រហូតដល់ម៉ោង១១យប់ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក នី កូ អមដោយពិធីការិនីដ៏ស្រស់ស្អាត កញ្ញា ជីមី ម៉េង។ បេក្ខនារីទាំងដប់រូបក្នុងសម្លៀកបំពាក់ដែលច្នៃម៉ូតដោយយុន រតនៈ ទន្ទឹមនឹងនេះបេក្ខនារី ដែលកំពុងតែប្រលងដើម្បីដណ្តើមជ័យលាភីក្នុងកម្មវិធីប្រកួតបង្ហាញម៉ូត ABC Lions of Fashion  បានដើរបង្ហាញម៉ូតជាមួយក្រុមបង្ហាញម៉ូតដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។ 

លើសពីនេះទៅទៀត អតិថិនដែលបានចូលរួមក្នុងកម្មវិធីទទួលឆ្នោតផ្សងសំណាងមួយសន្លឹកភ្លាម ជាមួយឱកាសឈ្នះរង្វាន់ទូរស័ព្ទ Samsung Galaxy A80 ដោយគ្រាន់តែទិញស្រាបៀរ ABC អិចស្រ្តាស្តោត ៤ ដប ឬកំប៉ុង ។ ដើម្បីបង្កបរិយាកាសកាន់តែសប្បាយរីករាយនិងកាន់តែរំភើប មានរៀបចំកម្មវិធីលេងហ្គេមសប្បាយៗ និងចែករង្វាន់អនុស្សាវរីយ៍ពិសេសជូនអតិថិជនខណៈពេលដែលកំពុងតែក្រេបភ្លក់នូវរសជាតិដ៏ឈ្ងុញឆ្ងាញ់នៃស្រាបៀរ ABC អិចស្ត្រាស្តោត។

កម្មវិធីពិសេសនេះរៀបចំក្នុងគោលបំណងដើម្បីឱទ្ទេសនាមបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតចំនួន 10 នាក់ ជាពិសេសអំពាវអំនាវឲ្យអតិថិជន និងសាធារណជនចូលរួមបោះឆ្នោត ឬ Vote គាំទ្របេក្ខជនបេក្ខនារីដែលពួកគេពេញចិត្តតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ៖ https://www.facebook.com/ABC.ExtraStoutCambodia/ ។ 

កម្មវិធី ABC Lions of Fashion គឺជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលជាតារាទើបតែរះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើង ដោយសហការជាមួយស្ថាប័ន ដែលឈានមុខគេនៅក្នុងឧស្សាហកម្មច្នៃម៉ូដរបស់កម្ពុជា៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលផ្តោតលើការធានានូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់  ទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅកម្ពុជា  Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូតដែលនាំមុខគេ និង វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)    ដែលជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលមានទំនាក់ទំនងជាមួយ GMAC ។

សូមបន្តតាមដាន កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion ។ រាល់សន្លឹកឆ្នោតដែលបានប្រមូលក្នុងអំឡុងពេលកម្មវិធីពិសេសនេះនឹងត្រូវបានយកមកបូកសរុប ហើយបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតដែលទទួលបានការគាំទ្រច្រើនគេនឹងឈ្នះជ័យលាភី។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីគាំទ្របេក្ខជនបេក្ខនារីរបស់យើងក្នុងកម្មវិធី ABC Lions of Fashion!!!  

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖ https://www.facebook.com/ABC.ExtraStoutCambodia/ 

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។ 

 

X
5s