ក្រុមហ៊ុន Belliz Royal Bird Nest Co., Ltd បានចូលជាធរមាន ច្បាប់ អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម!​



ក្រុមហ៊ុន Belliz Royal Bird Nest Co., Ltd បានចូលជាធរមានច្បាប់ ហើយមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី 14 សីហា ឆ្នាំ2019  និងមានកម្មសិទ្ធបញ្ញាក្នុងការផលិត ចែកចាយ នាំចេញ នាំចូល នូវផលិតផលផ្តាច់មុខរបស់ខ្លួនប្រេន ម៉ាក Belliz Royal Bird Nest។

ក្រុមហ៊ុន Belliz Royal Bird Nest Co.,Ltd គឺលក់នូវសំបុកត្រចៀកកាំចិញ្ចឹមផ្ទាល់ដោយធម្មជាតិខ្លួនឯងនៅតំបន់ភ្នំនិងចំហុយធ្វើជាទឹកឬបង្អែមសម្រាប់ហូបជំនួយសុខភាពគ្រប់បែបយ៉ាង និងយកទិន្នផលទៅកែច្នៃនៅរោងចក្រក្រៅប្រទេសធ្វើជាផលិតផលថែរក្សាសម្រស់ដល់មនុស្សពេញ១តួខ្លួនតែម្តង ដោយយកធាតុផ្សំពីសំបុកត្រចៀកកាំធម្មជាតិគ្មានជាតិគីមី ។

ទិសដៅ និង គោលបំណងសំខាន់របស់ក្រុមហ៊ុនគឺ ចង់ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យបានប្រើប្រាស់ផលិតផលធម្មជាតិ ជួយសម្រស់ទាំងក្នុង និង ក្រៅ ឲ្យមានភាពស្រស់ស្អាតយូរអង្វែង ព្រោះសំបុកទឹកមាត់ត្រចៀកកាំមានអត្ថប្រយោជន៍ច្រើនប្រភេទទៅលើសុខភាព រាងកាយមនុស្ស ហើយប្រទេសជាច្រើនក៏បានទទួលស្គាល់ឲ្យតម្លៃរួចមកហើយថាសំបុកទឹកមាត់ត្រចៀកកាំពិតជាល្អមែនចំពោះមនុស្ស អាចជួយព្យាបាលជម្ងឺ100មុខ អ្នកពិសា ប្រើប្រាស់ផ្ទាល់មានអាយុវែង ហើយនៅក្នុងស្រុកខ្មែរក៏ជាប្រទេសដែលមានសំបុកទឹកមាត់ត្រចៀកកាំល្អ គុណភាពខ្ពស់ជាងគេ ក៏ដូចជាជួយលើកស្ទួយកិត្តិយសមុខមាត់ជាតិខ្មែរដែលមានផលិតផលធម្មជាតិផ្ទាល់ខ្លួន ។ 

ទឹកមាត់ត្រចៀកកាំ ជាភេសជ្ជៈថែបំប៉នសុខភាពបានយ៉ាងល្អ លក្ខណៈពិសេសអាចជួយព្យាបាលជំងឺប្រចាំកាយ ជំនួយសុខភាព ប៉ូវកម្លាំង ជំនួយថ្លើម សួត និងខួរក្បាល បង្កើនប្រព័ន្ធការពារក្នុងរាង្គកាយប្រឆាំងជំងឺផ្សេងៗ សម្រស់ក្មេងជាងវ័យ ពន្យាភាពចាស់ ស្បែកសភ្លឺស្រស់ថ្លា បែបធម្មជាតិ ល្អខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ និងសុខភាពទារកក្នុងផ្ទៃ ជំនួយការលូតលាស់កោសិកាប្រព័ន្ធប្រសាទ គ្រប់គ្រងជាតិស្ករក្នុងឈាម អ្នកកើតជំងឺទឹកនោមផ្អែមក៏អាចពិសាបានផងដែរ។

ផ្ទះត្រចៀកកាំ