ស្តេចហ្គីតាដ៏ល្បីល្បាញទូទាំងពិភពលោកនឹងអញ្ជើញមកសម្តែងនៅហាង Hard Rock Café​



រាជធានីភ្នំពេញ៖ នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៩ យប់ ខាងមុខនេះ ស្តេចហ្គីតាដ៏ល្បីល្បាញទូទាំងពិភពលោកឈ្មោះថា Davide Lo Surdo នឹងអញ្ជើញមកសម្តែងនៅហាង Hard Rock Café ។  

លោក Davide Lo Surdo កើតនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៩៩ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីហើយគាត់ចាប់ផ្តើមរៀនដេញហ្គីតានៅអាយុ ៩ ឆ្នាំ ។ ដោយមានទេពកោសល្យដ៏អស្ចារ្យផ្នែកហ្គីតា គាត់ចាប់ផ្តើមរៀនហ្គីតាជាមួយគ្រូជាច្រើន។ នៅអាយុ ១៦ ឆ្នាំ គាត់ចាប់ផ្តើមដើរសម្តែងដេញហ្គីតានៅបណ្តាប្រទេសជាច្រើនទូទាំងពិភពលោកដូចសហរដ្ឋអាមេរិក ម៉ិចស៊ិច ចក្រភពអង់គ្លេស អ៊ីតាលីនិងអាល្លឺម៉ង់។ លោកបានជាប់ចំណាត់ថ្នាក់លំដាប់ពិភពលោកជា "អ្នកដេញហ្គីតាដ៏លឿនបំផុតគ្រប់សម័យកាលនៅលើពិភពលោក" ពីព្រោះលោកអាចដេញ ១២៩ ណោតភ្លេង (អក្សរភ្លេង) ក្នុង ១ វិនាទី។ ១២៩ ណោតភ្លេង (អក្សរភ្លេង) ក្នុង ១ វិនាទីត្រូវបានរាប់ដោយកម្មវិធីសូហ្វវែររបស់ជនជាតិអ៊ីតាលី ដែលមានបំពាក់កាមេរ៉ានៅលើ កហ្គីតា សម្រាប់ថតសកម្មភាពគ្រប់យ៉ាងជាមួយកម្មវិធីនេះ។ លោកបានសម្តែងជាមួយអ្នកដេញហ្គីតាដ៏ឆ្នើមបំផុតលើពិភពលោកដូចជា Michael Angelo Batio,Steve Vai, Matthew Mills, Neil Zaza,Mike Stern និង Ritchie Blackmore  ព្រមទាំងដេញហ្គីតាឲ្យតារាចម្រៀងល្បីទូទាំងពិភពលោកដូចជា៖ Mark Boals , Doogie White, Michael Schenker, Edu Falaschi, Dino Fiorenza, Ike Willis 

ហាង Hard Rock Café បានបើកដំណើរការអាជីវកម្មកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។ មិនយូរប៉ុន្មានហាងនេះបានសាងកេរ្តិ៍ឈ្មោះវជាកន្លែងដ៏ពេញនិយមបំផុតមួយនៅក្នុងរាជធានីភ្នំពេញ ដោយបម្រើជូនអាហារ និងភេសជ្ជៈជាច្រើនមុខដូចជាប៊ឺហ្គឺរដ៏ល្បីល្បាញ និងស្រាក្រឡុកពិសេស​ ព្រមទាំងផ្តល់ជូនបទពិសោធន៍នៃការកម្សាន្តលំដាប់ថ្នាក់ពិភពលោក។ ស្ថាបនិកនៃហាងនេះមានចក្ខុវិស័យរួមបញ្ចូលគ្នានូវតន្ត្រី វត្ថុអនុស្សាវរីយ៍និងមុខម្ហូបអាមេរិកដែលមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ភ្ញៀវទទួលបានបទពិសោធន៍ និងរីករាយគយគន់គំនូរអច្ឆរិយៈវត្ថុ ដែលគូសលើជញ្ជាំង។ ហាង Hard Rock Café នៅភ្នំពេញល្បីឈ្មោះជាកន្លែងកម្សាន្តជាមួយនឹងការប្រគំតន្រ្តីផ្ទាល់នៅក្នុងទីក្រុង ដោយមានការចូលរួមសម្តែងពីក្រុមតន្រ្តីក្នុងស្រុក និងក្រុមតន្រ្តីមកពីអាស៊ី រៀងរាល់រាត្រីចាប់ពីម៉ោង ៨ យប់រហូតដល់យប់ជ្រៅ ជាពិសេសមានការសម្តែងដ៏អស្ចារ្យពីតារាល្បីពេញពិភពលោកដូចជា Queen, Metallica, AC/DC, KISS, Guns N Roses និងតារាល្បីច្រើនទៀត។

លោកអ្នកអាចចូលរួមទស្សនាការសម្តែងដ៏អស្ចារ្យនេះ ដោយទិញសំបុត្រចូលរួមក្នុងតម្លៃ ៨ ដុល្លារអាមេរិក។ ដូច្នេះ សូមកុំខកខានឱកាសចូលរួមក្នុងកម្មវិធីពិសេសនេះជាលើកដំបូងនៅក្នុងរាជាធានីភ្នំពេញ។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីពិសេសនេះ សូមផ្ញើអ៊ីម៉ែលទៅកាន៖ [email protected] ឬឆែកមើលគេហទំព័រ៖ https://www.facebook.com/Vthrashproductions/

X
5s