សម្ដីមានឥទ្ធិពលទាំង១០ឃ្លា ដែលដកស្រង់ចេញពីរឿងសាមកុក​



សាមកុក (នគរទាំង៣) គឺជារឿងប្រលោមលោកចិន ដែលមានភាពល្បីល្បាញរន្ទឺលើពិភពលោក ជារឿងដែលពោរពេញទៅដោយយុទ្ធសាស្ត្រ គតិបណ្ឌិត។ រឿងនេះមិនត្រឹមតែបង្ហាញពីយុទ្ធសាស្ត្រគ្រប់គ្រង យុទ្ធសាស្រ្តទ័ពនោះទេ តែថែមទាំងមានសម្ដីគតិបណ្ឌិតជាច្រើនដែលអ្នកគួរដឹងផងដែរ។ ខាងក្រោមនេះគឺជាសម្ដីទាំង ១០ឃ្លាដែលដកស្រង់ចេញពីរឿងសាមកុក៖

១) «ខ្ញុំសុខចិត្តក្បត់មនុស្សលើលោក តែមិនឲ្យមនុស្សលើលោកក្បត់ខ្ញុំជាដាច់ខាត»។ ឆាវ ឆាវ

២) ខ្ញុំគឺជាខ្ញុំ។ ខ្ញុំមិនខ្វល់ថាអ្នកវាយតម្លៃខ្ញុំខុសនោះទេ»។ ឆាវ ឆាវ

៣) «ខ្ញុំសម្លាប់មនុស្សនៅក្នុងការយល់សប្ត ដូចនេះពេលខ្ញុំដេកលក់ កុំមកជិតខ្ញុំ»។ ឆាវ ឆាវ

៤) «គ្មានអាវុធណាដែលមានអំណាចជាងខួរក្បាលដែលរៀបចំទុកនោះទេ»។ ជូកឺលាង

៥) «មេបញ្ជាការដែលល្អជ្រើសរើសមន្រ្តីឆ្លាត អ្នកប្រឹក្សាមានគតិបណ្ឌិត និងបរិវារក្លាហាន។ ពួកគេអាចមើលពលទាហានដូចជាខ្លាកំណាចមានស្លាបអ៊ីចឹង»។ ជូកឺលាង

៦) «ការបាត់បង់ទ័ពដោយសារតែការមើលស្រាវសត្រូវ ដូចនេះត្រូវប្រមូលព័ត៌មានហើយអង្កេតគ្រប់សកម្មភាពរបស់សត្រូវឲ្យបានដិតដល់»។ ជូកឺលាង

៧) «វាយប្រហារប្រសិនបើអ្នកវាយបាន ការពារប្រសិនជាមិនអាចវាយប្រហារបាន រត់គេចប្រសិនបើអ្នកមិនអាចការពារជាប់ ប្រមូលផ្ដុំប្រសិនបើអ្នកមិនអាចរត់គេច អ្នកនឹងស្លាប់ប្រសិនបើមិនអាចប្រមូលផ្ដុំ»។ ស៊ឺម៉ាអ៊ី

៨) «បក្សីឆ្លាតរើសមែកឈើដើម្បីទំ អ្នកបម្រើឆ្លាតជ្រើសរើសមេដើម្បីបម្រើ។ ចាប់យកឱកាស ពីព្រោះការសុំទោសជាការយឺតពេល»។ លីប៉ូ

៩) «ឈ្នះដោយមិនចាំបាច់ប្រយុទ្ធ គឺជាផែនការដ៏អស្ចារ្យបំផុត»។ ជូកឺលាង

១០) «ជឿជាក់ជ្រុលហួសហេតុពេក នាំឲ្យបរាជ័យ» ជូកឺលាង៕

ប្រែសម្រួលដោយ៖ លង់ វណ្ណៈ

X
5s