ដ្យាក្រាមរង្វង់បង្ហាញអំពីសេដ្ឋកិច្ចពិភពលោកទាំងមូល និងប្រទេសទាំង១៥ ដែលកាន់កាប់សេដ្ឋកិច្ចពិភពលោក​



ខាងក្រោមនេះគឺជាដ្យាក្រាមរង្វង់បង្ហាញអំពីសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល ដែលមានទំហំសរុប ៨៦ លានលានដុល្លារអាមេរិក (ទ្រីលាន) ក្នុងឆ្នាំ ២០១៨ នេះបើយោងតាមធនាគារពិភពលោក (World Bank)។

ប្រភពរូប៖ www.weforum.org

បើក្រលែកមើលទំហំសេដ្ឋកិច្ចពិភពលោកទាំងមូល យើងឃើញថាគ្រាន់តែបងធំទាំង២ អាមេរិកនិងចិន ស្មើនឹងជិតពាក់កណ្ដាលទៅហើយ។ ចំណែកជប៉ុនដែលជាប្រទេសសេដ្ឋកិច្ចមិនធម្មតាដែរ ជាប់លេខ៣ ដែលមានទំហំ ៤,៩៧ លានលានដុល្លារ (ទ្រីលាន) ខណៈអាឡឺម៉ង់មានទំហំ ៣,៩៩ លានលានដុល្លារស្មើនឹង ៤,៦៥ភាគ។ 

នេះគឺជាប្រទេសដែលមានចំណូលក្នុងស្រុកសរុប (GPD) ធំទាំង ១៥ នៅលើពិភពលោក ដោយប្រទេសទាំង១៥ នេះកាន់កាប់សេដ្ឋកិច្ចពិភពលោកចំនួន ៧៥ ភាគរយទៅហើយ៖

ប្រភពរូប៖ www.weforum.org

 

ដោយ៖ លង់ វណ្ណៈ