លោក Bill Gates៖ ទម្លាប់ ៨ យ៉ាងដែលបុគ្គលជោគជ័យតែងធ្វើជាប់ជានិច្ចក្នុងជីវិត​



មកទល់ពេលនេះនៅតែមានមនុស្សងឿងឆ្ងល់ថា ហេតុអ្វីបុគ្គលមួយរូបអាចក្លាយជាមហាសេដ្ឋីបាន? តើពួកគេមានតាំងពីកើតមកដោយសារទ្រព្យសម្បត្តិឪពុកម្តាយខ្លួនបន្សល់ទុកឲ្យឬយ៉ាងណា? ឬក៏ពួកគេចេះជប់ឲ្យមានទ្រព្យសម្បត្តិលុយកាក់ទាំងនោះមក?

ជាក់ស្តែង នរណាក៏ដោយក៏អាចក្លាយជាបុគ្គលជោគជ័យបានដែរឲ្យតែមានការតាំងចិត្ត និងបង្កើតទម្លាប់នៃភាពជោគជ័យសម្រាប់ខ្លួន។ ខាងក្រោមនេះជាទម្លាប់ ៨ យ៉ាងដែលបុគ្គលជោគជ័យតែងធ្វើជាប់ជានិច្ចទើបពួកគេអាចរកឃើញភាពជោគជ័យ រហូតក្លាយខ្លួនជាបុគ្គលល្បី ជាមហាសេដ្ឋី មានជំនួញរាប់រយកាន់កាប់ក្នុងដៃ។

១) មិនចំណាយពេលលើការងារដែលគ្មានផែនការ

ដោយសារពួកគេដឹងច្បាស់ថាពេលវេលាជាមាសប្រាក់ ដូច្នេះការរៀបចំផែនការការងារជារឿងអាទិភាពបំផុតសម្រាប់គេ។ គេមិនចំណាយពេលឥតប្រយោជន៍ជាមួយការងារណាដែលគ្មានគម្រោងច្បាស់លាស់ឡើយ ព្រោះគេមានការងារច្រើនណាស់ត្រូវធ្វើសម្រាប់អាជីវកម្ម ក៏ដូចជាអាជីពហើយគេតែងកំណត់និងបែងចែកឲ្យបានជាក់លាក់នូវកម្រិតអាទិភាពនៃការងាររួចធ្វើវាតាមលំដាប់លំដោយ។

២) ពួកគេផ្តោតលើសកម្មភាពដែលផ្តល់ភាពវិជ្ជមានដល់ជីវិត

បុគ្គលជោគជ័យយល់ថា ភាពវិជ្ជមាននឹងនាំគេទៅរកភាពជោគជ័យ ហើយសកម្មភាពដែលផ្តល់ភាពវិជ្ជមានដល់ជីវិតជាអ្វីដែលគេត្រូវធ្វើ។ 

៣) មិនចំណាយដោយឥតប្រយោជន៍ជាមួយបណ្តាញសង្គម

ការប្រើប្រាស់បណ្តាញសង្គមមិនមែនសុទ្ធតែអាក្រក់ ១០០% ទេព្រោះការភ្ជាប់ខ្លួនជាមួយបច្ចេកវិទ្យាជួយឲ្យមានការអភិវឌ្ឍខ្លួនបានច្រើន ក៏ជួយជម្រុញដល់សន្ទុះនៃការរីកចម្រើនលើមុខជំនួញដែរ។ តែបុគ្គលជោគជ័យមិនចំណាយពេលលើសលប់ដើម្បីតាមដានអ្វីលើបណ្តាញសង្គមទេ គេប្រើជម្រើសនៃបណ្តាញទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដើម្បីទទួលបានព័ត៌មានថ្មីៗវិញ។

៤) មិនព្រួយបារម្ភហួសហេតុពីបញ្ហានៅក្រៅរង្វង់ដែនកំណត់នៃការគ្រប់គ្រងរបស់ពួកគេ

មនុស្សមួយចំនួនចូលចិត្តចំណាយពេលខ្ជះខ្ជាយគិតលើបញ្ហាដែលមិនមែនជារបស់ខ្លួន ឬបញ្ហាដែលលើសពីដែនកំណត់នៃការគ្រប់គ្រងរបស់ខ្លួន ហើយពួកគេតែងចំណាយពេលខូចចិត្ត បាត់បង់ថាមពលសម្រាប់បំពេញការងារផ្សេងទៀត។ ដោយឡែកបុគ្គលតែងបណ្តោយឲ្យបញ្ហាមួយចំនួនវាទៅតាមដំណើររបស់វា ព្រោះគេដឹងថាទោះពួកគេខំប្រឹងព្រួយបារម្ភយ៉ាងណាក៏មិនអាចធ្វើឲ្យបញ្ហានោះបានល្អប្រសើរ និងធូរស្រាលជាងនោះបានដែរ គេដោះស្រាយនិងគិតលើបញ្ហាដែលគេអាចគ្រប់គ្រងបាន គេយកពេលវេលាស្មារតីទៅគិតពីការងារផ្សេងដែលផ្តល់ប្រយោជន៍ច្រើនជាងនោះដល់គេ។

៥) ធ្វើការផ្លាស់ប្តូរជានិច្ច

បើចង់ជោគជ័យមិនត្រូវចេះអភិវឌ្ឍ និងផ្លាស់ប្តូរខ្លួនឯង។ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់សាងកំហុស តែគេអាចនឹងក្លាយជាមនុស្សម្នាក់មានអនាគតល្អដោយសារកំហុស ព្រោះគេបានយកកំហុសទាំងនោះជាមេរៀន កែប្រែវាឲ្យទៅជាឱកាសនិងសិក្សាពីវាឲ្យបានកាន់តែស៊ីជម្រៅ។ ត្រូវចាំថាស្វែងរកភាពជោគជ័យត្រូវរើខ្លួនចេញពីកន្លែងសុវត្ថិភាពរបស់អ្នក (Comfort Zone)។

៦) មិនអនុញ្ញាតឲ្យខ្លួនឯងរស់នៅក្នុងប្លុកដែលពោរពេញដោយមនុស្សអវិជ្ជមាន

មនុស្សដែលមានគំនិតអវិជ្ជមានគ្មានថ្ងៃអាចអភិវឌ្ឍខ្លួន និងដើរដល់ចំណុចជោគជ័យបានឡើយ ព្រោះពួកគេមានតែគំនិតរឹះគន់អ្នកដទៃ មើលឃើញចំនុចអាក្រក់មនុស្សនៅជុំវិញខ្លួននិងសង្គម ចំណែកខ្លួនធ្វើអ្វីក៏ត្រូវទាំងអស់។ បុគ្គលជោគជ័យមិនបណ្តោយខ្លួនឲ្យចូលទៅសេពគប់ និងរស់នៅក្នុងប្លុកមនុស្សប្រភេទនេះទេ។

៧) មិនយកការប្រៀបធៀបជាការដាក់គំនាបលើខ្លួនឯង

ការប្រៀបធៀបជារឿងមួយល្អដែលអ្នកអាចធ្វើការឆ្លុះបញ្ចាំងថា ខ្លួនឯងកំពុងនៅក្នុងចំនុចណានៃបុគ្គលជុំវិញខ្លួន ហើយអ្នកនឹងខិតខំប្រឹងឲ្យសម្រេចក្តីស្រមៃរបស់អ្នក។ តែអ្នកមិនត្រូវធ្វើការប្រៀបធៀបហើយគិតថាខ្លួនជាមនុស្សអន់ធ្វើអ្វីមិនបានជោគជ័យ ព្រោះវានាំឲ្យអ្នកបាក់ទឹកចិត្តនិងជាការដាក់គំនាប ដាក់សម្ពាធលើខ្លួនឯងទៅវិញ។

៨) ពួកគេតែងមើលថែខ្លួនឯង

បុគ្គលជោគជ័យគេមើលថែខ្លួនឯងបានល្អ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តក៏ទុកវាជាអាទិភាពដែរ។ ពួកគេមានភាពមមាញឹកខ្លាំងណាស់ជាមួយការងារ តែពួកគេមិនភ្លេចរកពេលគេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ ទទួលទានអាហារដែលមានផាសុកភាពដើម្បីទប់ទល់ជាមួយបញ្ហានានា៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s