ប្រែក្លាយបំណុលទៅជាសេរីភាពហិរញ្ញវត្ថុ​



រៀនពីវិធីផ្លាស់ប្តូរគ្រោះចង្រៃឲ្យក្លាយជា កម្លាំងស្វ័យគុណនៃហិរញ្ញវត្ថុដែលជាទ្រព្យដ៏មានសក្តានុពលបំផុតក្នុងលោក! កុំឲ្យបំណុលក្លាយជាឧបសគ្គរារាំងភាពជោគជ័យរបស់អ្នក!

«អ្នកគ្រប់គ្នាមានឱកាសក្លាយជាអ្នកមាន»

បំណុលគឺជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់មនុស្សស្ទើគ្រប់រូប អាចនិយាយបានថាជាបញ្ហាដែលធំបំផុតនឹងមានមនុស្សជាច្រើននៅលោកនេះជាប់អន្ទាក់បំណុលផងដែរ។ មួយផ្នែកបំណុលអាចកើតឡើងដោយទម្លាប់ចាយវាយរបស់មនុស្សយើងដែលខ្ជះខ្ជាយ តែពេលខ្លះបំណុលកើតឡើងព្រោះតែការទទួលខុសត្រូវចំពោះគ្រួសារដោយមិនបានតាំងចិត្ត ឬមិនបានបង្កើតឡើងដោយខ្លួនឯងនោះទេ។ 

ខ្ញុំផ្ទាល់ខ្លួនធ្លាប់ផុងខ្លួនជាប់បំណុលរាប់សែនដុល្លារ ហើយត្រូវប្រឹងប្រែងរៀនសូត្រដើម្បីដោះស្រាយបញ្ហានេះដោយខ្លួនឯង ទើបយល់យ៉ាងច្បាស់ថាការជាប់បំណុលមានទុក្ខខ្លាំងកម្រិតណា។

ការដោះបំណុលដោយប្រើលុយតែមួយមុខមិនបានជួយដោះស្រាយបញ្ហានោះទេ គ្រាន់តែជួយសម្រាលបន្តិចបន្តួច និងពន្យាពេលបានមួយរយៈ ហើយពេលខ្លះថែមទាំងធ្វើឲ្យបញ្ហាធំជាងមុនក៏ថាបាន ការដោះស្រាយបំណុលដែលត្រឹមត្រូវគឺត្រូវមើលពីទិដ្ឋភាពទូទៅរបស់បញ្ហារួចដោះស្រាយពីប្រភពរបស់វាដោយប្រើ «ចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល» ដែលត្រឹមត្រូវបញ្ហាទើបត្រូវទើបបញ្ហាត្រូវបានដោះស្រាយជាស្ថាពរ។

«ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ» សរសេរឡើងពីបទពិសោធន៍ដែលត្រឹមត្រូវនៃការដោះស្រាយបំណុលរាប់សែនដុល្លារដោយចំណេះដឹងហិរញ្ញវត្ថុដែលត្រឹមត្រូវ និងសេចក្តីតាំងចិត្តដើម្បីមានជីវិតដែលល្អប្រសើរឡើងរបស់អ្នកនិពន្ធ ក្នុងសាច់រឿងមានរៀបរាប់តាំងពីវិធីគិត វិធីធ្វើ និងមធ្យោបាយព្រមទាំងសាច់រឿងរបស់អ្នកដែលអាចដោះស្រាយបំណុលបាន ហើយសង្ឃឹមថាជាកម្លាំងចិត្តដល់អ្នកដែលកុំពុងជាកូនបំណុលទាំងឡាយ។

ខ្លឹមសារសំខាន់ដែលអ្នកនិពន្ធក្នុងនាមគ្រូបង្រៀនចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គលគឺ «បំណុលជាបញ្ហាដែលអាចដោះស្រាយបាន» សុំឲ្យតែមានចំណេះដឹងដែលត្រឹមត្រូវ ការតាំងចិត្តដែលច្បាស់លាស់ និងមិនចុះញ៉មជាមួយបញ្ហា ប្រសិនបើអ្នកយល់ច្បាស់ពីគោលគំនិត និងក្បួនក្នុងសៀវភៅនេះបានល្អ អ្នកមិនត្រឹមតែអាចចាកចេញពីបំណុលតែប៉ុណ្ណោះ អ្នកនៅអាចមានសេរីភាពហិរញ្ញវត្ថុផងដែរខណពេលអ្នកកុំពុងមានបំណុល។

ខ្ញុំគឺជាមនុស្សម្នាក់ដែលធ្លាប់ប្តូរ «បំណុល» ឲ្យក្លាយយជាសេរីភាពហិរញ្ញវត្ថរួចហើយ សង្ឃឹមថាអ្នកបន្ទាប់គឺជា «អ្នក»៕

ដោយ៖ ជា បូណាន

 

X
5s