«ផ្លូវទៅកាន់វិបត្តិហិរញ្ញវត្ថុ»​



ការដោះស្រាយបញ្ហាដោយការយកតែរួចពីដៃនឹងនាំមកនូវបញ្ហាថ្មីដែលធំហើយលំបាកជាងមុន! ពេលល្ងាចមួយខណពេលជជែកជាមួយសិស្សម្នាក់ដែលធ្វើការផ្នែកបច្ចេកវិទ្យា(IT) ដោយខ្ញុំសួរថា តើមនុស្សភាគច្រើនគេប្រើពាក្យអ្វី (Key world) ច្រើនជាងគេដើម្បីស្វែងរកទិន្នន័យ? អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលពេលទទូលបានចម្លើយនោះគឺ «លុយលឿន ទាន់ចិត្ត កម្ចីទាន់ចិត្ត» និងចងការជាដើម ដោយក្នុងមួយខែមានអ្នកចុចពាក្យទាំងនេះច្រើនរាប់ម៉ឺន សែននាក់។ ករណីសិក្សាខាងលើគ្រប់គ្រាន់ឲ្យយើងបានដឹងថាមនុស្សមានតម្រូវការលុយច្រើនយ៉ាងដូចម្តេចក្នុងការរស់នៅប្រចាំថ្ងៃ។ Euro, Bank Notes, Handshake, Transaction, People

ក្នុងនាមគ្រូបង្វិកហិរញ្ញវត្ថុរូបវ័ន្តបុគ្គលដែលធ្លាប់ជួយដោះស្រាយបញ្ហាមនុស្សជាច្រើន «ការដោះស្រាយបញ្ហាដោយការខ្ចីលុយមកបង្វិល គឺជាវិធីដែលមិនត្រឹមត្រូវ» ជាពិសេសការខ្ចីយកមកចាយវាយ បរិភោគ(ប្រើប្រាស់) ប្រចាំថ្ងៃ រួមទាំងការយកទៅរំលស់បំណុលដែលមានស្រាប់ (ខ្ចីថ្មី សងចាស់) រឹតតែធ្វើឲ្យបញ្ហាកាន់តែរីករាលដាលកាន់តែធំឡើងៗនាពេលខាងមុខ។ 

អាជីវកម្មដែលប្រើបំណុលដើម្បីពង្រីកអាជីវកម្មមានតែរីកចម្រើន តែបើសិនជាអាជីវកម្មយកបំណុលមកបង្វិល មកបើកប្រាក់ខែឲ្យបុគ្គលិក បង់ថ្លៃឈ្នួលផ្ទះ ទឹក ភ្លើង សោហ៊ុយផ្សេងៗ ហ៊ានធានាថាបែបនេះមិនយូច្បាស់ជាត្រូវរលាយ។ 

មនុស្សយើងម្នាក់ៗក៏ដូចគ្នាដែរ បើខ្ចីយកមកវិនិយោគ(តាមសម្បទា និងផែនការ) មានតែរីកចម្រើនឡើងៗ «តែត្រូវចេះវិនិយោគ និងមានចំណេះដឹងហិរញ្ញវត្ថុរូបវ័ន្តបុគ្គល» តែបើខ្ចីមកស៊ីចាយ បែបនេះមិនយូរប៉ុន្មានជំពាក់ដូចអំបោះ ខ្ចីជាបន្តបន្ទាប់ ដែលនាំឲ្យធ្លាក់ក្នុងអន្ទាក់បំណុលផុងជ្រៅរហូតរើខ្លួនស្ទើមិនរួច។

House Purchase, Finance, Cost, Real Estate, Save

តើអ្វីធ្វើឲ្យការខ្ចីលុយមកចាយវាយប្រចាំថ្ងៃជាបញ្ហារីករាលដាលរយៈពេលវែង? 

១) មនុស្សភាគច្រើនខ្ចីលុយដើម្បីដោះស្រាយបញ្ហាចំពោះមុខ 

ដោយភ្លេចគឹតថាខ្ចីហើយត្រូវតែសងវិញ សំណួរសួរថាខ្ចីហើយបានលុយពីណាមកសងគេ? ជាពិសេសអ្នកធ្វើការស៊ីប្រាក់ខែ ចំណូលថេរដូចមុន ខែនេះចាយមិនគ្រប់ ខែក្រោយក៏នៅតែមិនគ្រប់ដដែល បើអីចឹងធ្វើមិច ក៏មានតែខ្ចីបង្វិលពេញហ្នឹង។ 

អ្នកដែលធ្វើការនៅកន្លែងដែលការងារមួយចំនួនដែលមានផ្តល់កម្ចី ដឹងលឺយ៉ាងច្បាស់ ថ្ងៃដែលបើកប្រាក់ខែ គឺមានអ្នកមកឈរចាំកន្លែងបើកលុយ ហើយមានអ្នកខ្លះសងហើយក៏ខ្ចីវិញថ្ងៃជាមួយគ្នាតែម្តង ព្រោះប្រាក់ខែសងគេអស់ហើយមិនមានអីចាយត្រូវខ្ចីយកទៅចាយវិញបើមិនអីចឹងទេ អត់មានអីចាយ ហើយក៏ធ្វើបែបនេះដរដែលៗដោយមិនរកវិធីដោះស្រាយ ដោយមូលហេតុមិនដឹងធ្វើយ៉ាងណា។

 ដើម្បីដោះបំណុលត្រូវប្រើលុយដែលមិនដុះកន្ទុយ(អត់ការ) ដូចជា ធ្វើការបន្ថែម ធ្វើការក្រៅ បើករបរតូចៗដែលប្រើដើមតិច ឬមិនប្រើដើមបង្កើនចំណូលហើយ អត់ធ្មត់តស៊ូដោះស្រាយម្តងមួយជំហ៊ានៗធ្វើបែបនេះវាលំបាកមុនតែស្រណុកក្រោយ តែបើរត់ទៅខ្ចី ឬចងការគេវាស្រួលទាន់ចិត្តតែវាអាចនឹងលំបាកគ្មានថ្ងៃស្រាកស្រានឡើយ។

 ២) ខ្ចីចាយដោយមិនបានប្រយ័ត្នប្រយែង ប្រញាប់ឲ្យបានរូសរាន់ទាន់ចិត្ត អាចផុងខ្លួននឹងការប្រាក់ថ្លៃដែលនាំឲ្យបំណុលរឹតតែធ្ងន់ជាងមុន

តាមពិតអ្នកដែលមានបំណុលអាចខ្ចីលុយយកមកសងលុយចាស់បាន (ភាសាហិរញ្ញវត្ថុ ហៅថា«រីហ្វាយនេន»Re-Finance) តែការខ្ចីថ្មីដែលត្រឹមត្រូវតាមក្បួនអ្នកត្រូវប្រកដថា អត្រាការប្រាក់ទាបជាងមុន និងធ្វើឲ្យការបង់រំលស់ប្រចាំខែថយចុះនៅសល់តិចជាងមុន បើមិនដូច្នេះទេការខ្ចីរបស់អ្នកនឹងនាំឲ្យបំណុលរឹតតែរីកធំជាងមុន។ ករណីសិក្សាជាច្រើនបានបង្ហាញយ៉ាងច្បាស់ថា អ្នកដែលជាប់បំណុលធនាគារួចហើយជ្រើសយកជម្រើសចងការប្រាក់ខាងក្រៅមកបង់រំលស់បណ្តោះអាសន្នក្នុងករណីខ្វះខាតខ្លាំង។

បំណុលធនាគារពេលនេះថ្លៃបំផុតការប្រាក់ ១៨% ក្នុងមួយឆ្នាំ យើងលំបាកទៅហើយចុះទម្រាំចងការប្រាក់ពីខាងក្រៅថោកបំផុត ៣% ឬពេលខ្លះមានដល់ ១០% និងលើសនេះទៀតក្នុងមួយខែ ចុះបើការប្រាក់១០%វិញ មិន១២០% ហើយទេក្នុងមួយឆ្នាំបែនេះត្រឹមកន្លះឆ្នាំភ្លេចៗខ្លួនការឡើងជិតស្មើដើមទៅហើយ។ 

ដើម្បីយល់កាន់តែច្បាស់សូមមើលតារាងខាងក្រោម៖

ស្ថាប័ណ្ណ

ជំពាក់

ការប្រាក់

បង់ខែ

រយៈពេល

ធនាគារ

៣,០០០$

៤៥$ (១,៥%)

១០៩$

៣ ឆ្នាំ

ទូរសព្ទ

៣០០$

រួមបញ្ចូលគ្នា

  ៣០$

១ ឆ្នាំ

 

ចំណូល ចំណាយ

ប្រាក់ខែ

 ៥០០$

ចាយប្រចាំថ្ងៃ

 ៣៥០$

រំលស់ធនាគារ

 ១០៩$

រំលស់ទូរសព្ទ

   ​៣០$

លុយសល់

  ១១$

 

 

 

 

 

 

 

 

 

ឧទាហរណ៍៖ នាយ សង្ហា មានប្រាក់ខែ ៥០០$ ខ្ចីធនារគារ ៣,០០០$ ដើម្បីទិញម៉ូតូ និងសាគួរ រំលស់ទូរសព្ទតំលៃ ៣០០$ផ្សេងទៀត ដែលនាំឲ្យលោកត្រូវបង់រំលស់ជាប្រចាំក្នុងមួយខែ ១៣៩$។

ក្រោយមកពេលម៉ូតូខូច មានកម្មវិធីជប់លាង ដើរកម្សាន្ត ទិញសំលៀកបំពាក់ថ្មី ជាដើម។ លោក បានខ្ចីលុយពី មិត្តភ័ក្ត សាច់ញាត្តិយកមកបង្វិល តែក្រោយមកបើកប្រាក់ខែសងគេអស់ទើបត្រូវខ្ចីគេដែលមានការប្រាក់ខ្លះ អត់ខ្លះ របាយការសាច់ប្រាក់របស់គាត់ដូចខាងលើ៕

ដោយ៖ ជា បូណាន

 

 

X
5s