ប្រើក្បួន ៨ នេះ បើចង់ឲ្យនរណាម្នាក់ចងចាំអ្នកពេលជួបគ្នាលើកដំបូង​



ការទាក់ទងនរណាម្នាក់ដែលអ្នកមិនធ្លាប់ស្គាល់ឲ្យមកចាប់អារម្មណ៍ ឬចងចាំអ្នក វាមិនមែនជារឿងមួយងាយស្រួលទេ។ អ្នកខ្លះចង់ឲ្យអ្នកដទៃចូលចិត្តខ្លួនឲ្យបានច្រើនទាំងដែលខ្លួនមិនដែលធ្លាប់បង្ហាញភាពស្និតស្នាល ឬសកម្មភាពធ្វើឲ្យគេចូលចិត្ត។ 

បើអ្នកចង់ទទួលបានចំណាប់អារម្មណ៍ អ្នកត្រូវតែធ្វើអ្វីមួយចេញមកក្រៅដើម្បីឲ្យអ្នកដទៃដឹង និងចាប់អារម្ម៍លើអ្នក។ បើអ្នកចង់ឲ្យគេចង់ចាំ អ្នកត្រូវតែធ្វើអ្វីម្យ៉ាងឲ្យគេចងចាំ ហើយបើនេះជាអ្វីដែលអ្នកចង់បាន អ្នកអាចសាកល្បងយកក្បួន ៨ នេះទៅអនុវត្តបាន។

១.ចូលឲ្យកៀកពួកគេ ហើយហ៊ានសន្ទនា
វាជារឿងលំបាកបន្តិចបើអ្នករង់ចាំឲ្យនរណាម្នាក់ដែលអ្នកមិនធ្លាប់ស្គាល់មកសន្ទនាជាមួយអ្នក។ ហេតុដូច្នេះហើយបើអ្នកចង់ឲ្យនរណាម្នាក់ស្គាល់កាន់តែច្បាស់ អ្នកគួរតែផ្តួចផ្តើមចូលទៅកៀកពួកគេហើយចាប់ផ្តើមសន្ទនាដោយភាពក្លាហាន និងរីករាយរាក់ទាក់។ សូមកុំខ្មាស់អៀន ឬទុកឲ្យពួកគេមានសម្ពាធពេលស្គាល់អ្នក។ អ្នកអាចចែករំលែកព័ត៌មានគ្នាទៅវិញទៅមកដូចជា ប្រវត្តិផ្ទាល់ខ្លួន និងជជែករឿងរ៉ាវផ្សេងៗទាក់ទងនឹងការងារជាដើម។

២.សន្ទនាត្រង់ទៅត្រង់មកជាមួយប្រធានបទធ្ងន់ៗ
ពេលអ្នកបានជួបនរណាម្នាក់ជាលើកដំបូង ជាទូទៅអ្នកមិនហ៊ានសន្ទនាជាមួយប្រធានបទធ្ងន់ៗ និងស្មុគស្មាញខ្លាំងពេកទេ។ អ្នកនៅមានអារម្មណ៍ខ្លាចចិត្ត ខ្លាចពួកគេយល់ច្រឡំ ខ្លាចបង្កើតកំហុស និងបាត់បង់ចំណាប់អារម្មណ៍ជាដើម។ ក៏ប៉ុន្តែដើម្បីឲ្យពួកគេងាយចងចាំអ្នក អ្នកអាចលើកការសន្ទនាជាមួយប្រធានបទធ្ងន់ៗត្រង់ទៅត្រង់មកប្រកបដោយភាពម្មតចត់ ច្បាស់លាស់ និងស្មោះត្រង់។ អ្នកគួរសាកល្បងទើបដឹងលទ្ធផល។

៣.ធ្វើឲ្យប្លែកបន្តិច
អ្នកអាចប្រហែលជាមនុស្សដំបូងសម្រាប់នរណាម្នាក់ដែលពួកគេមើលមកអ្នកថា អ្នកមានបុគ្គលិកលក្ខខណៈខុសប្លែកពីអ្នកផ្សេងទៀតដែលពួកគេធ្លាប់ស្គាល់ពីមុនមក។ ក៏ប៉ុន្តែភាពខុសប្លែកពីអ្នកគួរតែជាអ្វីដែលមានលក្ខខណៈវិជ្ជមាន។ ពេលជួបនរណាម្នាក់ជាលើកដំបូងអ្នកអាចចាប់ផ្តើមដោយសំនួរថា “យ៉ាងម៉េចហើយ? សុខសប្បាយទេ? អ្នកធ្វើការអ្វី? ” ពួកគេនឹងភ្ញាក់ផ្អើលមិនខាននៅពេលអ្នកបានលើកសំនួរទាំងនេះទៅកាន់ពួកគេ។

៤.ប្រើភាសាកាយវិការប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ
ពេលចង់ចាប់ផ្តើមសន្ទនាជាមួយនរណាម្នាក់ជាលើកដំបូង អ្នកមិនគួរសម្តែងកាយវិកាឆ្គាំឆ្គងតាមអារម្មណ៍ដូចអ្វីដែលជាទម្លាប់របស់អ្នកទេ។ ដើម្បីប្រើកាយវិការសមរម្យ និងមើលទៅមានទំនុកចិត្តខ្ពស់ស៊ីសង្វាក់ទៅនឹងពាក្យសម្តីរបស់អ្នក អ្នកគួរចូលទៅចាប់ដៃពួកគេ ឈរឲ្យត្រង់ និងសម្លឹងមើលទៅផ្ទៃមុខពួកគេចំៗដើម្បីបង្ហាញថា អ្នកទាំងពីរចាប់អារម្មណ៍នូវអ្វីដែលបានលើកឡើងទៅវិញទៅមក។ សូមចាំថា ភាសាកាយវិកាធ្វើឲ្យនរណាម្នាក់ដែលអ្នកមិនធ្លាប់ស្គាល់ចងចាំអ្នកជាងរូបសម្បត្តិរបស់អ្នកប្រសិនបើអ្នកប្រើប្រាស់វាឲ្យបានត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ។

៥.បំផុតសអារម្មណ៍ប្រកបដោយមនោសញ្ចេត្តនាខ្លាំង
តើត្រូវធ្វើដូចម្តេច? សូមចាំថា មនុស្សនឹងងាយភ្លេចអ្វីដែលអ្នកបាននិយាយ និងងាយភ្លេចនូវអ្វីដែលអ្នកបានធ្វើ ។ ប៉ុន្តែពួកគេមិនងាយភ្លេចនូវទង្វើមួយរបស់អ្នកដែលបានធ្វើឲ្យពួកគេមានមនោសញ្ចេត្តនារំជើបរំជួលខ្លាំងនោះឡើយ។ អ្នកត្រូវធ្វើឲ្យពួកគេមានអារម្មណ៍ជាវិជ្ជមានតាមរយៈសកម្មភាពសាមញ្ញមួយចំនួនដូចជា ធ្វើឲ្យពួកគេសើចសប្បាយ ធ្វើឲ្យមានកំហុសតូចមួយ ហើយនិយាយសូមទោស ជួយនេះជួយនោះ ឬពិភាក្សាលើប្រធានបទណាមួយដែលបុគ្គលនោះកំពុងជួប។ 

៦.យកចិត្តទុកដាក់ស្តាប់នូវអ្វីដែលពួកគេនិយាយ
នៅពេលចាប់ផ្តើមសន្ទនារបស់អ្នក អ្នកមិនមែនអង្គុយឲ្យរុយតោងមាត់ ឬគិតតែពីនិយាយម្នាក់ឯងនោះទេ។ អ្នកគួរតែទុកឱកាសឲ្យបុគ្គលនោះនិយាយពីអ្វីដែលពួកគេចង់និយាយជាពិសេសទាក់ទងទៅនឹងបុគ្គលនោះ។ ក៏ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺថា បើស្តាប់ សូមស្តាប់ដោយយកចិត្តទុកដាក់ និងបង្ហាញសកម្មភាពរបស់អ្នកឲ្យបុគ្គលនោះដឹងថា អ្នកពិតជាកំពុងស្តាប់ពួកគេពិតប្រាកដមែន។ ធ្វើបែបនេះទើបពួកគេចង់ស្គាល់អ្នក និងចងចាំនូវការសន្ទនាដំបូងរបស់អ្នកទាំងពីរ។

៧.កុំភ្លេចញញឹមផង
អ្នកដឹងទេ អ្វីដែលមនុស្សមិនធ្លាប់ស្គាល់អ្នកចង់បានបំផុតពីអ្នកនៅពេលអ្នកបានជួបពួកគេជាលើកដំបូងនោះគឺស្នាមញញឹមរបស់អ្នក។ វាមិនខាតអ្វីច្រើនទេដោយគ្រាន់តែញញឹមនោះថ្វី ត្បិតតែការញញឹមវាបានបង្ហាញថា អ្នករីករាយនៅពេលបានជួបពួកគេ។ មិនតែប៉ុណ្ណោះការញញឹម វាបានបង្ហាញភាពវិជ្ជមានក្នុងទំនាក់ទំនង ហើយវាជាចំណុចចាប់ផ្តើមមួយដែលបានប្រាប់រួចទៅហើយថា អ្នកទាំងពីរនឹងមានអ្វីត្រូវនិយាយគ្នាច្រើនទៅមុខទៀតប្រកបដោយភាពផ្លែផ្កា។

៨.កុំភ្លេចឈ្មោះពួកគេ
តើអ្នកដឹងទេ ចំណុចដ៏មានប្រសិទ្ធភាពមួយទៀតដែលធ្វើឲ្យនរណាម្នាក់ចងចាំអ្នក  គឺការហៅឈ្មោះបុគ្គលនោះនៅក្នុងការសន្ទនារបស់អ្នក។ នៅពេលការសន្ទនាចាប់ផ្តើម អ្នកឧហ្សារណ៍និយាយឈ្មោះអ្នកនោះជាមួយផងដែរដើម្បីធ្វើឲ្យបុគ្គលនោះមានអារម្មណ៍កាន់តែស្និតស្នាលជាមួយអ្នក។ ទន្ទឹមនឹងនេះវាក៏បានធ្វើឲ្យបុគ្គលនោះយល់ឃើញថា អ្នកពិតជាឲ្យតម្លៃ និងចាប់បង្កើតទំនាក់ទំនងជាមួយពួកគេមែន៕

ប្រភព៖ Businessinsider  

 

X
5s