ស្ថាបនិក CEO Master Club បង្ហើបគន្លឹះសំខាន់ជួយឱ្យអាជីវកម្មដំបូងជោគជ័យ​



 

រាជធានីភ្នំពេញ៖ ការ​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង​ហើយ​ទទួល​បានជោគជ័យ និង​រីកចម្រើន​នោះមិនមែនជារឿង​ងាយស្រួលប៉ុន្មាន​នោះទេ ដែលជាហេតុនេះ​ហើយ​ទើបធ្វើឱ្យ​មាន​បងប្អូនខ្លះ​បើក​ហើយក៏បិទទៅវិញ​ក្នុង​រយៈពេល​ដ៏ខ្លី​ និងមួយចំនួនទៀត​អាចដំណើរការបាន​ក្នុងស្ថានភាព​យ៉ាង​រដាក់រដុបខ្លាំងមែនទែន។

សកម្មភាពបង្វឹកដោយ លោក អោម សេងបូរ៉ា

ជុំវិញ​បញ្ហានេះ​ត្រូវបាន​អ្នកជំនាញ​បង្វឹក​លើវិស័យ​ធុរកិច្ច​ លោក អោម សេងបូរ៉ា លើកឡើងក្នុងកម្ម​វិធី​បង្វឹករបស់ ​CEO Master Club ​ស្តីពី វិធីសាស្រ្តត្រៀមខ្លួន​ដើម្បី​ជោគជ័យ​ក្នុងអាជីវកម្មដំបូង ដែលមានម្ចាស់​អាជីវកម្ម​រហូតដល់១៥៣នាក់​សម្រុកចុះឈ្មោះចូលរួមនៅថ្ងៃ​ទី​០៩ ខែតុលានេះ​ថា ដើម្បីធ្វើឱ្យអាជីវកម្ម​ដំបូង​ដំណើរ​ការបានល្អហើយ​អាច​ពង្រីកខ្លួននិង​មានភាពរឹង​មាំ​នោះ​ ម្ចាស់អាជីវកម្មទាំងអស់​ត្រូវតែ​មាន​ក្បួន​។

លោក អោម សេងបូរ៉ា

ស្ថាបនិក CEO Master Club រូបនេះ​ក៏បង្ហើបគន្លឹះសំខាន់ក្នុងក្បួនដឹកនាំប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល​​ខ្ពស់ផងដែរ ដែល​អ្នក​ចាប់​ផ្តើម​អាជីវកម្ម​ថ្មីថ្មោង​ត្រូវយកចិត្តទុកដាក់និងដោះស្រាយឱ្យបានល្អនោះគឺ​ ការពង្រឹង​ផ្ទៃ​ក្នុង ដោយក្នុងនោះរួមមាន៖​

១.បញ្ហាទំនាក់ទំនងប្តីប្រពន្ធថាតើមានឯកភាពគ្នា...និង​​គោលដៅរួមហើយឬនៅ​?

២.បញ្ហាជាមួយដៃគូអាជីវកម្ម​ ថាតើមាន​​ប្រចាំគ្នា ប្រកាន់ ...ច្រណែនគ្នាឬទេ?

ដោយឡែកសម្រាប់​គន្លឺះសំខាន់​ៗនិងលម្អិតផ្សេងទៀតដែល​បងប្អូនចង់ជ្រាបច្បាស់​សូមចូលរួម​នៅក្នុងកម្មវិធីបង្វឹក​ខាងលើ​របស់​CEO Master Club

សូមបញ្ជាក់ថា​ ​ CEO Master Club គឺជា​ក្លឹប​ប្រមូលផ្តុំ​ម្ចាស់អាជីវកម្ម​ដ៏ធំនៅកម្ពុជា ដែល​បច្ចុប្បន្នបាន​នឹងកំពុង​បង្វឹក​សមាជិក​និងមិនមែនសមាជិកនៅទូទាំងប្រទេស​​​ឱ្យក្លាយ​​ជាអ្នកដឹក​នាំធុរកិច្ចកំពូល​ និង​ឱ្យ​រីកចម្រើន ដែលអាចរំដោះខ្លួនចេញពីអ្នកទោសអាជីវកម្ម​ កែប្រែអាជីវកម្មពី​លក្ខណៈគ្រួសារទៅ​​​​ស្តង់​ដារ​ដើម្បីចូលរួមជួយ​ធ្វើឱ្យកម្ពុជា​ក្លាយជា​ប្រទេសអ្នកមាន​បានឆាប់រហ័ស ។

សកម្មភាពបង្វឹកដោយ លោក អោម សេងបូរ៉ា

ហើយ​តាមរយៈការ​មើលឃើញពីលទ្ធផល និង​គុណតម្លៃ​ ក្រោយពី​បាន​​ចូលរួមមកពង្រឹងសមត្ថភាពជាមួយ​ CEO Master Club បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្មដែល​បានរៀន​​ម្តង​ហើយជាប់ចិត្ត និងរីករាយចង់មកបង្កើនសមត្ថភាព​បន្ថែម​​ទៀតជាមួយ​កម្មវិធីបង្វឹកទាំង១២​វគ្គរបស់CEO Master Club ​ និង​បាន​​សម្រេច​ចិត្តចូលជា​សមាជិក​ដោយឥតងាករេ​​ជាមួយ​នឹង​ការ​​ទទួលបានប្រយោជន៍​ទាំង៧ដែលជួយ​ឱ្យចំណេញទាំង​ពេលវេលានិងថវិកា ដែលគិតត្រឹមចុងសប្តាហ៍ទី១ខែតុលានេះ​  CEO Master Club មានសមាជិក​កើនដល់ ១០៥៥នាក់ឬជាង​១ពាន់​ក្រុមហ៊ុន

សកម្មភាពបង្វឹកដោយ លោក អោម សេងបូរ៉ា

សកម្មភាពបង្វឹកដោយ លោក អោម សេងបូរ៉ា