ស្រ្តីមានផ្ទៃពោះគួរមានការប្រុងប្រយ័ត្នលើបញ្ហាលើសសម្ពាធឈាម​



ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រ្តីត្រូវធ្វើការថែទាំសុខភាពឲ្យបានច្រើន រាល់ឥរិយាបថនៃការដេក ដើរ ឈរ អង្គុយគឺត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត។ មិនតែប៉ុណ្ណោះការរស់នៅប្រចាំថ្ងៃ ការទទួលទានអាហារ និងការគ្រប់គ្រងអារម្មណ៍ក៏ជាកត្តាចាំបាច់ត្រូវគិតគូរជាប្រចាំផងដែរ។

ស្រ្តីដែលកំពុងពរពោះមានការប្រឈមនឹងការឡើងសម្ពាធឈាម ជាងស្រ្តីធម្មតាព្រោះអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះឆាប់ប្រែប្រួល ហើយក៏អាស្រ័យលើសុខភាពមាតានិងទារកដូចគ្នា។ ការទទួលទានប្រៃក៏ជាកត្តាសំខាន់មួយធ្វើឲ្យស្រ្តីមានផ្ទៃពោះប្រឈមនឹងការឡើងសម្ពាធឈាម វាធ្វើឲ្យលំហូរនៃចរន្តឈាមដំណើរការមិនល្អ អាចបណ្តាលឲ្យមានការហើម ចុក ស្ពឹកស្រពន់ដៃជើង។ ការដែលចរន្តឈាមរត់មិនបានល្អនេះធ្វើឲ្យការចិញ្ចឹមគភ៌ក្នុងផ្ទៃក៏មិនបានគ្រប់គ្រាន់ គភ៌មិនអាចលូតលាស់គ្រប់លក្ខណៈល្អ។

ដោយឡែកស្រ្តីដែលមានប្រវត្តិមានជំងឺលើសសម្ពាធឈាមមុនពេលមានផ្ទៃពោះ ត្រូវធ្វើការតាមដានសុខភាពឲ្យបានជាប់លាប់មួយកម្រិតបន្ថែមជាងស្រ្តីមានផ្ទៃពោះធម្មតា។ ការដែលត្រូវទៅជួបពេទ្យជាប្រចាំបណ្ដាលមកពីគាត់ត្រូវទទួលទានថ្នាំបន្ថយសម្ពាធឈាមជាប្រចាំ ហើយការដែលមិនបានពិភាក្សាត្រឹមត្រូវលើប្រភេទថ្នាំដែលត្រូវទទួលទាន ឬបន្តប្រើប្រាស់ថ្នាំដែលធ្លាប់ប្រើវាអាចធ្វើឲ្យគភ៌ក្នុងផ្ទៃមានការប៉ះពាល់ជាយថាហេតុណាមួយ។ 

ក្នុងពេលមានផ្ទៃពោះនេះ ស្រ្តីគួរនៅឲ្យឆ្ងាយពីការស្រូបផ្សែងបារី ការទទួលទានគ្រឿងស្រវឹង និងជាតិការហ្វេអ៊ីនទាំងឡាយព្រោះការទទួលទានគ្រឿងស្រវឹង ឬស្រូបយកផ្សែងបារីវាធ្វើឲ្យស្រ្តីងាយឡើងសម្ពាធឈាមបំផុត៕

ដោយ៖ យ៉ាយ៉ា

 

X
5s