ហេតុអ្វីកុមារត្រូវការ Phosphatidylserine (PS) និង DHA ដើម្បីលូតលាស់?​



កូនតូចៗមានសុខភាពល្អជាក្តីសុខធំធេងបំផុតរបស់មាតាបិតាគ្រប់រូប មិនថាក្នុងកាលៈទេសៈណាក៏ប៉ាម៉ាក់តែងតែមើលថែ  ផ្តល់ក្តីសុខឲ្យកូន និងចង់ឃើញកូនមានការអភិវឌ្ឍធំធាត់យ៉ាងប្រសើរ។

ការថ្នាក់ថ្នម បីបមរបស់ប៉ាម៉ាក់គឺជាការផ្តល់ក្តីស្រលាញ់និងភាពកក់ក្តៅដល់កូន តែអ្វីដែលប៉ាម៉ាក់ចាំបាច់ត្រូវផ្តល់ឲ្យកូនលើសពីនេះគឺ ការផ្តល់អាហារូបត្ថម្ភល្អបំផុតដែលជួយឲ្យកូនៗទទួលបានការលូតលាស់ ធំធាត់ប្រកបដោយភាពវ័យឆ្លាត។

តាមការស្រាវជ្រាវបានបញ្ជាក់ថា ផូស្វាថាយឌីលសេរីន (Phosphatidylserine: PS) និង DHA មានមុខងារសំខាន់ក្នុងការជួយអភិវឌ្ឍរបស់កុមារ ព្រោះវាជួយឲ្យខួរក្បាលមានការអភិវឌ្ឍល្អ បង្កើនមុខងារគិត ការយល់ដឹង និងជួយឲ្យកុមារមានការចងចាំបានយ៉ាងប្រសើរ។ 

ការទទួលឬស្រូបយក ផូស្វាថាយឌីលសេរីន (PS) គ្រប់គ្រាន់ជួយឲ្យប្រព័ន្ធនិងមុខងារគិតបានល្អប្រសើរ PS ជួយបង្កើនមុខងារយល់ដឹង ជួយឲ្យកុមារមានការចងចាំល្អ។ ផូស្វាថាយឌីលសេរីន (PS) ត្រូវបានគេរកឃើញថាមានផ្ទុកក្នុងអាហារធម្មជាតិដូចជា ទឹកដោះម្តាយ សាច់ត្រី សណ្តែកសៀង និងអាហារធម្មជាតិមួយចំនួនទៀត។ តែបច្ចុប្បន្នតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តបានរកឃើញថា កុមារមានលទ្ធភាពទទួលបានសារធាតុ ផូស្វាថាយឌីលសេរីន (PS) នេះត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះពីរបបអាហាររស់នៅប្រចាំថ្ងៃរបស់គេ ហើយនេះក៏ជាកត្តានាំឲ្យការលូតលាស់នៃខួរក្បាល ការយល់ដឹង ការចងចាំ និងការគិតរបស់កុមារថយចុះ។

ដោយឡែក DHA (Docosahexaenoic Acid) ជាអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយពង្រឹងសមត្ថភាពខួរក្បាលនិងភ្នែក ពិសេសសម្រាប់កុមារ ដែលសារធាតុ DHA នេះត្រូវបានរកឃើញច្រើនបំផុតនៅក្នុងខ្លាញ់ត្រីសមុទ្រ និងសារ៉ាយសមុទ្រមួយចំនួន។ សារធាតុទាំងពីរខាងលើត្រូវបានគេទទួលស្គាល់ថា ជាសារធាតុចាំបាច់សម្រាប់អភិវឌ្ឍន៍ទាំងខួរក្បាល ទាំងរាងកាយ ហើយក៏ជួយឲ្យកុមារមានភាពឆ្លាតវៃ ការសិក្សាក៏ទទួលបានលទ្ធផលល្អ។ 

តែទោះជាយ៉ាងណាត្រឹមសារធាតុទាំងពីរនេះ វានៅ មិនទាន់គ្រប់គ្រាន់សម្រាប់ការលូតលាស់ទាំងស្រុងនៅឡើយទេ សារពាង្គការយកុមារត្រូវការសារធាតុសំខាន់ៗមួយចំនួនទៀតដូចជា៖

  • ប្រូបាយអូទិច (Probiotics)៖ ជាបាក់តេរីល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ជួយការពារការហើមពោះ ឬឆ្អល់ ប្រឆាំងនឹងប្រតិកម្មរមាស់ និងរោគផ្តាសាយ។
  • FOS (Fructo Oligo Saccharide)៖ ជួយកាត់បន្ថយសារធាតុបង្កជំងឺក្នុងពោះវៀន ប្រឆាំងបញ្ហារាគរូស ការពារការរលាកស្បែក។ មិនតែប៉ុណ្ណោះ FOS ជាអ្នកជួយកុមារក្នុងការលូតលាស់ធំធាត់ឡើងទម្ងន់ និងកម្រិតអត្រាជាតិស្ករក្នុងឈាមបានល្អ។

សារធាតុចិញ្ចឹមទាំងអស់ដែលបានរៀបរាប់ខាងលើគឺមាននៅក្នុងទឹកដោះគោ Nutrawiz ល្អបំផុតសម្រាប់ការលូតលាស់របស់កុមារ។ វាជួយឲ្យប៉ាម៉ាក់អស់ក្តីបារម្ភលើបញ្ហាកង្វះសារធាតុចិញ្ចឹម និងការរីកលូតលាស់របស់បុត្រធីតាបាន។ ទឹកដោះគោ Nutrawiz នេះមានរសជាតិឆ្ងាញ់ ជួយបង្កើនសកម្មភាពខួរក្បាល ជួយឲ្យកុមារលូតកម្ពស់បានល្អ ឆ្អឹងរឹងមាំ ពង្រឹងប្រព័ន្ធការពាររាងកាយកុមារបានល្អប្រសើរ។ មិនតែប៉ុណ្ណោះ ទឹកដោះគោ Nutrawiz មានភាពងាយស្រួលក្នុងការឆុងដោយគ្រាន់តែដាក់ទឹកក្តៅឧណ្ហៗ លាយជាមួយម្ស៉ៅទឹកដោះគោ ៥ ស្លាបព្រាជាការស្រេច។

ទឹកដោះគោ Nutrawiz ជាផលិតយីហោថ្មីមួយនាំចូលដោយក្រុមហ៊ុន Belwiz Cambodia ដែលផលិត ដោយរោងចក្រ Sunwild Farm ត្រួតពិនិត្យគុណភាពដោយ AQIS (Australia Quarantine and Inspection Service) ដែលជាស្ថាប័នត្រួតពិនិត្យសុវត្ថិភាពចំណីអាហារស្តង់ដារពិភពលោក៕

ដោយ៖ យ៉ាយ៉ា

 

X
5s