អាហារបែបជប៉ុន៦វគ្គជាមួយស្រាសាកេរៀបចំដោយចុងភៅល្បី លោក S.K. CHOI​



រយ​ៈពេល៣ថ្ងៃចាប់ពី ថ្ងៃទី២២ ​២៣ និង ២៤ ខែតុលា ឆ្នាំ២០១៩នេះ ភោជនីយដ្ឋាន The Mekong at Courtyard by Marriott Phnom Penh បានរៀបចំអាហារពេលល្ងាចបែបជប៉ុន៦វគ្គយ៉ាងពិសេសជាមួយស្រាសាកេ។​

អាហារពេលល្ងាច៦វគ្គនេះត្រូវបានរៀបចំជូនដោយផ្ទាល់ពីចុងភៅល្បីម្នាក់គឺ លោក S.K. Choi អ្វីដែលគួរឲ្យកត់សម្គាល់នោះម្ហូបទាំងនេះ សុទ្ធសឹងតែជាប្រភេទអាហារបែបចិន ហើយជាអាហារដែលពិសេសៗ និង ល្បីក្នុងតំបន់អាស៊ី។ 

 លោក S.K. Choi

លោក S.K. Choi មានស្រុកកំនើតនៅ Busan​​ កូរ៉េខាងត្បូងមុននឹងលោកបានចាកចេញទៅរស់នៅទីក្រុងតូក្យូ​នៃប្រទេសជប៉ុនដែលជាកន្លែងដែលធ្វើអោយលោកមានចំណាប់អារម្មណ៍ក្នុងការធ្វើSushi។ លោកបានបញ្ចប់ការសិក្សានៅសាលាបណ្តុះបណ្តាលផ្នែកចម្អិនអាហារដ៏ល្បីល្បាញមួយនៅទីក្រុងតូក្យូ។បន្ទាប់ពីនេះលោកបានទៅរស់នៅ Las Vegas ដែលនៅទីនោះលោកបានហាត់ការជាមួយចុងភៅជនជាតិជប៉ុនដ៏ល្បីម្នាក់ឈ្មោះ Akira Back

 លោក S.K. Choi និង ក្រុមការងារ

លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៍មានថា មុននឹងក្លាយជាចុងភៅដ៏ជំនាញនេះ លោកបានចាប់ផ្តើមរៀនធ្វើម្ហូបតាំងតែពីតូចមក ហើយលោកបានរកឃើញអ្វីដែលជាអត្ថប្រយោជន៍សម្រាប់អ្នកញាុុំ ទើបហ៊ានបន្តអាជីពរបស់ខ្លួន រហូតបានប្រកួតនៅឯប្រទេសជប៉ុន វៀតណាម និង មានបណ្តាប្រទេសជាច្រើនទៀតផងដែរ។ ជាពិសេស លោក S.K. Choi ពិតមានអារម្មណ៍ថា សប្បាយរីករាយណាស់ដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ហើយលោកពិតជាស្រឡាញ់ប្រទេសកម្ពុជាខ្លាំងណាស់។ 

លោក S.K. Choi

ក្រុមរបស់ លោក S.K. Choi

X
5s