ផលិតផលម៉ូឌែលថ្មីត្រូវបានលេចចេញដោយមានការសហការគ្នាពីក្រុមហ៊ុន AWS Cambodia និង ក្រុមហ៊ុន Epson​



ងៃទី២៨ ខែតុលា ឆ្នាំ២០១៩​ សណ្ឋាគាណាហ្គាវើលក្រុមហ៊ុន Epson និងក្រុមហ៊ុន AWS CAMBODIA បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៩ ដែលកំពុងតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

លោក ថាក់ ស៊ូមុន្នី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៍ថា តាមរយៈការពង្រីកអាជីវកម្ម និងយុទ្ធសាស្រ្ដទីផ្សារបានធ្វើអោយការលក់របស់ក្រុមហ៊ុនកើនទ្បើងគួអោយកត់សម្គាល់។ កត្តាទាំងអស់នេះឈានទៅរកភាពជោគជ័យទៅបានគឺ ដោយសារ ការចូលរួមចំណែក និង ទទូលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជន និងក្រុមហ៊ុនដែលជាដៃគូរអាជីវកម្មដែលមានវត្តមាននៅក្នុងកម្មវិធីនេះ។ លោកសង្ឃឹមថា ក្រុមហ៊ុន AWS Cambodia និង EPSON នឹងបន្ត ពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការបន្តផ្តល់ជូននូវបច្ចេកវិទ្យាថ្មីៗនិងការបណ្តុះបណ្តាល ក្នុងគោលបំណងលើកកំពស់វិស័យពាណិជ្ជកម្ម និង បច្ចេកវិទ្យា ដើម្បីក្លាយជាដៃគូរ និងជាមិត្តភក្តអាជីវកម្ម ដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក Supitat Suphawong ប្រធានផ្នែកលក់ប្រចាំឥណ្ឌូចិន របស់ក្រុមហ៊ុន Epson Thailand មានភាពជឿជាក់ថា ក្រុមហ៊ុនដៃគូរអាជីវកម្ម និង ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំនៅក្នុងប្រទេសកម្ពុជា និងស្ថាប័នទាំងឡាយនឹងទទួលយក ហើយស្វាគមន៍យ៉ាងកក់ក្តៅនូវផលិតផលដែលត្រូវបានបញ្ចេញដាក់លក់នាពេលនេះ  យើងនឹងខិតខំពង្រឹងរាល់គុណភាពផលិតផលរបស់ Epson និងបង្កើននិរន្តរភាពរបស់ខ្លួនជាបន្តទៀតតាមរយៈការធានាថាផលិតផលនឹងមានគុណភាពល្អជាងផលិតផលរបស់ដៃគូប្រកួតប្រជែងនិងការផ្តល់ជូននូវសេវាកម្ម ក្រោយការលក់ដ៏ល្អឥតខ្ចោះពីដៃគូចែកចាយដែលមានកិច្ចសហការដ៏យូរអង្វែងរបស់យើង៕

លោក ឃូ វីជរះ ប្រធានគ្រប់គ្រងផលិតផល ប្រចាំក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៏បន្ថែមទៀតថា​​ ថ្ងៃនេះ យើងបានដាក់លក់ជាផ្លូវការ នូវម៉ាស៊ីនម៉ូឌែលថ្មីចុងក្រោយបង្អស់ របស់ Epson ដែលសុទ្ធតែជា ផលិតផលដែលដើរតួរយ៉ាងសំខាន់ នៅក្នុងវិស័យពាណិជ្ជកម្ម ក្នុងនោះមានដួចជា ម៉ាស៊ីនបញ្ចាំងរូបភាព ប្រភេទ Digital Signage ម៉ូឌែល EB-U50 និងEB-W50 ជាផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពអេឡិចត្រូនិកតែមួយគត់ ដែលបា​​នដាក់រួមបញ្ចូលនូវមុខងារ ឌីជីថលដោយស្វ័យប្រវត្តិ។ ម៉ាស៊ីន Home Entertainment Projector ម៉ូដែល EF-100 ផ្តល់ជូននូវអំណោយដ៏អស្ចារ្យ នៃការរចនាត្រូវនឹងស្ទីលគេហដ្ឋានដ៏ប្រណិតរបស់អ្នកជាមួយនឹងកាទស្សនាកម្សាន្ត គ្រប់បរិយាកាសនៃឥរិយាទប ៣៦០ដឺក្រេ ជាមួយកំរិតរូបភាព HD លោកបានបញ្ជាក់បន្ថែមទៀតថា ម៉ាស៊ីនព្រីន សរ ខ្មៅ Monochrome Ecotank M-series ម៉ូដែល M1140 និង M3170 ជាម៉ាស៊ីនព្រីន Epson M-Series មានល្បើនលឿន មានមុខងារព្រីនឯកសារទាំងសងខាងបានដោយស្វ័យប្រវត្តិ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការន្សំសំចៃក្រដាស។ អ្នកប្រើប្រាស់អាចធ្វើការ ព្រីន ស្គែ និង ថតចំលង បានក្នុងម៉ាស៊ីនតែមួយ​  ជាមួយនឹងទឹកថ្នាំមួយដបអាចព្រីនបានរហូតដល់ ៦០០០ សន្លឹក និងមានការធានារហូតដល់ទៅ ៤ឆ្នាំ។

 

X
5s