ស្រាបៀរអាន់ឆ័រចាប់រង្វាន់ផ្តាច់ព្រ័ត្រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩​



 

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យទី​ ២៧ ​ខែតុលា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ ២០១៨-​​២០១៩​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ​ ២០១៨-​​២០១៩ នេះត្រូវបានរៀបចំឡើជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួនរង្វាន់ដែលបានចាប់​​រង្វាន់ផ្តាច់ព្រ័ត្រនេះ​  គូស្វាមីភរិយាថ្មីចំនួន ២០ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យនៅលើនាវាកម្សាន្តដ៏ទំនើបគឺ៖

លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើ​កាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ចំពោះគូស្វាមីចំនួន ២០ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​

សម្រាប់រដូវកាលថ្មី ឆ្នាំ ២០១៩-២០២០  ស្រាបៀរអាន់ឆ័រផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់កោះបាលីចំនួន ១០០ គូ និង​​​រង្វាន់ជាច្រើនទៀត។​

កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីឆ្នាំ 2019-2020:

- រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 25-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 1 កេស និងប័ណ្ណផ្សងសំណាង 1 សន្លឹក ។

- រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 2 កេស និងប័ណ្ណផ្សងសំណាង 2 សន្លឹក។

- រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 3 កេស និងប័ណ្ណផ្សងសំណាង 3 សន្លឹក។

- កម្មវិធីនេះមានសុពលភាពពីថ្ងៃ​01 តុលាឆ្នាំ 2019 ដល់ ថ្ងៃទី 30​ កញ្ញា 2020

ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 និង​ 011 333 500 គ្មានអាពាហ៍ពិពាហ៍បញ្ចប់ដោយគ្មានស្រាបៀរអាន់ឆ័រនោះទេ!

សូមរីករាយពិសាស្រាបៀរ អាន់ឆ័រ ដោយទទួលខុសត្រូវ។

 

 

X
5s