ជួបជាមួយកំពូលតារាល្បីៗក្នុងកម្មវិធីបុណ្យអុំទូក របស់ស្រាបៀរអាន់ឆ័រ នៅកោះពេជ្រ​



រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីពិសេសមួយដ៏អស្ចារ្យនៅកោះពេជ្រ រាធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក។

កម្មវិធីពិសេសនេះនឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeer.CambodiaBreweryLimited/  ចាប់ពីម៉ោង ៧យប់តទៅ ដោយមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីប្រចាំ

ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា លោក ខេមរៈសេរីមន្ត លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក Step លោក ដួង វីរៈសិទ្ធិ កញ្ញា វីឌីណែត អ្នកនាង សុគន្ធនីសា លោក នីកូ កញ្ញា សួស វីសា លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុខ ស្រីនាង តារាចម្រៀង K-POP លោក BOBO កញ្ញាMINAជាពិសេសជួបជាមួយនឹងតារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េជាច្រើនរូបដូចជាកញ្ញា MISO  ក្រុមតារាចម្រៀងស្រី Rose Finger  និងក្រុមតារាចម្រៀងប្រុស Alpha Bat និងតារាល្បីៗជាច្រើនរូបទៀត។

 មកទទួលយកភាពសប្បាយរីករាយជាមួយស្រាបៀរអាន់ឆ័រនៅកោះពេជ្រ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ជួបផ្ទាល់ជាមួយនឹងតារាចម្រៀងល្បីៗ ទស្សនីយភាពប្លែកៗ ក្បាច់រាំដ៏អស្ចារ្យ ការពញ្ញាក់អារម្មណ៍ និងសកម្មភាពកម្សាន្តសប្បាយជាច្រើនទៀត និងកម្មវិធីប្រម៉ូសិនពិសេសរបស់ស្រាបៀរអាន់ឆ័រ។ 

សូមចូលរួមទស្សនា និងកម្សាន្តសប្បាយទាំងអស់គ្នា!!! 
ពិសាដោយការទទួលខុសត្រូវ!!!

 

X
5s