តិចនិច​​សម្រាប់​ម៉ាក់​ៗ​ក្នុ​ងការ​ជ្រើ​ស​រើសខោ​ទឹក​នោមឲ្យ​កូន​តូច​បាន​ត្រឹម​ត្រូវ​​​



សង្គមកាន់តែវិវត្តិទៅមុខដោយសារកាន់តែមានភាពជឿនលឿននៃបច្ចេកវិទ្យា ទម្លាប់នៃការរស់នៅរបស់ប្រជាជនក៏បានផ្លាស់ប្តូរ សូម្បីសម្ភារៈប្រើប្រាស់សម្រាប់ជីវភាពរស់នៅមួយចំនួនស្ទើរតែលែងប្រើដែរដូចជាការប្រើកន្ទបកូនង៉ែតជាដើម។

កន្ទបដែលជាក្រណាត់ប្រើសម្រាប់ចងស្លៀកឲ្យទារកកាលពីមុន ត្រូវបានប្រើជំនួសដោយខោទឹកនោមព្រោះវាផ្តល់ភាពងាយស្រួលច្រើន។ នៅតាមទីផ្សារមានខោទឹកនោមច្រើនប្រភេទ ច្រើនយីហោណាស់ដែលដាក់តាំងលក់ បើនិយាយពីតម្លៃវិញក៏ខុសប្លែកគ្នាតាមប្រភេទនីមួយៗដែរ តែអ្វីដែលមាតាបិតាត្រូវពិចារណាគឺលើគុណភាព។ ដោយសារតែផលិតផលមានច្រើន វាបានក្លាយជាបញ្ហាជម្រើសមួយរបស់មាតាបិតាដែលមានបុត្រធីតាតូចៗថាតើគួរយកជ្រើសយកផលិតផលមួយណាឲ្យកូនប្រើប្រាស់។ 

ពេលនេះយើខ្ញុំសូមធ្វើការណែនាំខោទឹកនោមប៉ៅប៉ៅ ជាខោទឹកនោមដែលមានគុណភាពខ្ពស់ មិនផ្តល់ផលរំខានដល់ប៉ាប៉ា ម៉ាក់ម៉ាក់ ព្រោះថាការជ្រើសរើសខោទឹកនោមមិនបានត្រឹមត្រូវវាអាចបណ្ដាលឲ្យបុត្រាបុត្រីរបស់លោកអ្នកកើមមាននូវបញ្ហាដូចជា៖

ការជ្រាបទឹក៖ ខោទឹកនោមមួយចំនួនបានផ្តល់ផលរំខានទៅដល់ប៉ាប៉ា ម៉ាក់ម៉ាក់ដោយការជ្រាបទឹកចេញក្រៅ។ បើគាត់ប្រើនៅផ្ទះវាអាចនឹងពិបាកល្មម តែបើគាត់ត្រូវយកកូនតូចរបស់គាត់ចេញទៅក្រៅវាច្បាស់ជាក្លាយទៅជារឿងអាម៉ាស់ជាក់ជាមិនខាន។ តែសម្រាប់ខោទឹកនោមប៉ៅប៉ៅវិញ សាច់ខោទន់ស្តើងតែអាចជ្រាបទឹកបានល្អមានលទ្ធភាពផ្ទុកទឹកបានទៅដល់ ១.២ លីត្រ មានបង្ហាញសញ្ញាបញ្ជាក់ថាដល់ពេលត្រូវប្តូរខោថ្មីហើយ ។

បញ្ហារលាករោល៖ បើលោកអ្នកជ្រើសរើសខោទឹកនោមឲ្យកូនមិនបានត្រឹមត្រូវ វាអាចបណ្ដាលឲ្យបុត្រាបុត្រីរបស់អ្នកកកើតមានបញ្ហារលាករោល ដែលអាចបណ្ដាលមកពីទឹកនោមដែលសើមនៅផ្ទៃខោផ្នែកខាងលើធ្វើឲ្យក្លាយជាការឡើងកន្ទួលរមាស់ ហើយមេរោគទាំងនោះធ្វើឲ្យគូថកូនៗ របស់លោកអ្នកក្លាយទៅជារលាករោល ឬបង្កជាដំបៅបាន។ តែខោទឹកនោមប៉ៅប៉ៅផលិតតាមបច្ចេកវិទ្យាអាល្លឺម៉ង់ មានសាច់សំឡីកប្បាសសមល្មម និងមានសារធាតុជែលស្រូបយកទឹកបានច្រើនកុំឲ្យដក់សើម ជាកត្តាមួយធ្វើឲ្យផ្ទៃខាងលើសាច់ខោស្ងួត មិនបណ្ដាលឲ្យសាច់កូនតូចៗរងបញ្ហាប្រតិកម្ម។ លើសពីនេះ ចង្កេះខោទឹកនោមប៉ៅប៉ៅ ងាយស្រួលហែកដើម្បីផ្លាស់ប្តូរចេញ ទោះបីជាកូនរបស់លោកអ្នករពឹសយ៉ាងណា ក៏មិនអាចមានផលរំខានដល់ការស្លៀក និងហែកចេញដែរ។

មិនខុសទេ ខោទឹកនោមដែលផលិតដាក់លក់មានម៉ាក យីហោត្រឹមត្រូវ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ តែទោះជាយ៉ាងណាការជ្រើសរើសខោទឹកនោមដែលផ្តល់ផាសុកភាពដល់កូនៗជារឿងចាំបាច់។ ជម្រើសខោទឹកនោមល្អបំផុតសម្រាប់កូនតូចៗគឺ ជ្រើសយកខោទឹកនោមប៉ៅប៉ៅ៕

ដោយ៖ យ៉ាយ៉ា

 

X
5s