ស្រាបៀរ ABC, HEINEKEN, TIGER នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ​



 

រាជធានីភ្នំពេញ នៅ​​ថ្ងៃអាទិត្យទី​ ១៧ ​ខែវិច្ឆិកា ឆ្នាំ​​២០១៩ ខាងមុខនេះ ស្រាបៀរ ABC, HEINEKEN, TIGER នឹងរៀបចំការចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ MYTV ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ ABC, HEINEKEN, TIGER សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

​​កម្មវិធី​ពិសេសនេះនឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ MYTV ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ហ្សូណូ កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ។

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​ ABC, HEINEKEN, TIGER ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​ផ្តាច់ព្រ័ត្រនេះ​ ស្រា​បៀរ​​ ABC, HEINEKEN, TIGER នឹង​​ប្រគល់​​រង្វាន់ដំណើរ​​កម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាងដូចជាដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងឡុងដ៏របស់ស្រាបៀរ ABC ចំនួន ៣ រង្វាន់ ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅហូលីវូតទីក្រុងឡូសអាន់ជ័រលេសរបស់ស្រាបៀរ HEINEKEN ចំនួន ២ រង្វាន់ និងដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុងស៊ីដនីរួមជាមួយនឹងទឹកប្រាក់ 1500 ដុល្លារអាមេរិករបស់ស្រាបៀរ TIGER ចំនួន ៦ រង្វាន់។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់​ផ្តាច់ព្រ័ត្រដ៏អស្ចារ្យ​​ទាំងនេះ​​?

សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​

អបអរពិធីអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរលំដាប់ពិភពលោក

ពិសាដោយការទទួលខុសត្រូវ៕ ​​

 

 

X
5s