"ភាពជាអ្នកដឹកនំាជាស្ត្រី ឆ្នាំ២០១៩" នឹងប្រព្រឹត្តឡើងក្នុងខែធ្នូនេះ!​



តើអ្នកស្គាល់អ្វីខ្លះពី Be Your Own Hero? 

Be Your Own Hero គឺជាកម្មវិធីអភិវឌ្ឈជំនាញទន់ដល់ស្ត្រីវ័យក្មេង​​ ដែលបានបង្កើតឡើងនៅថ្ងៃទី០៣ ខែ មេសា ឆ្នំា ២០១៨ ក៏ហៅកាត់ថា B-YooH ដែលមានន័យថា ជាខ្លួនឯង​ ​កម្មវិធីអភិវឌ្ឈន៍ជំនាញទន់ដល់ស្ត្រីវ័យក្មេង ត្រូវបានបង្កើតឡើងដោយ អ្នកស្រី គង់ សូរីតា ដែលជាសហគ្រិន គ្រូបង្វឹក, វាគ្មិន, និងអ្នកទីប្រឹក្សាយោបល់ផ្ទាល់។ អ្នកស្រីចាប់ផ្តើមមានគំនិតបង្កើតក្លីប B-YooH នេះឡើងនៅពេលដែលអ្នកស្រី ត្រលប់មកពីការធ្វើទស្សនៈកិច្ចសិក្សានៅសហរដ្ឋអារិក។​ 

កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនំាមួយ បានខិតខំប្រឹងប្រែងទម្រាំទទួលបានការគំាទ្រដូចសព្វថ្ងៃនេះ។ ដោយផ្អែកទៅលើបេសកកម្មរបស់យើង ស្រ្តី សិស្សសកលវិទ្យាល័យ និង នយោជិក​​ទាំងអស់ត្រូវបានលើកទឹកចិត្តក្នុងការចូលរួមក្នុងកម្មវិធីមួយនេះ។ចាប់ពីពេលនេះតទៅយើងត្រូវតែទទួលស្គាល់និង ចូលរួមទាំងអស់គ្នាដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនំា ដូចនេះពួកយើងនឹងរៀបចំកម្មវិធីសិក្ខាសាលាថ្នាក់ជាតិមួយ ដែលស្តីពីភាពជាអ្នកដឹកនំាជាស្ត្រី ឆ្នាំ២០១៩ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃសោរ៍ ទី ២១ ខែ ធ្នូ ឆ្នំា ២០១៩នៅ The Factory Phnom Penh ចាប់ពីម៉ោង ៨៖០០ ព្រឹក រហូតដល់ ១២៖១៥ថ្ងៃត្រង់។ចូលរួមជាមួយយើងទាំងអស់គ្នា គ្រាន់តែចំណាយពេលតែកន្លះថ្ងៃក្នុងការ ស្តាប់សារក្នុងការលើកទឹកចិត្ត និង មតិសំខាន់ៗរបស់វាគ្មិនយើងទាំងជាតិនិងអន្តរជាតិ។ ពិសេសអ្នកចូលរួមនឹងទទួលបានអាហារសម្រន់ និងអាចបង្កើតនិងបង្កើនបណ្តោញជាមួយវាគ្មិន រឺ អ្នកដែលចូលរួមដែលជាស្រី្តដូចអ្នក!

សិក្ខាសាលាថ្នាក់ជាតិមួយ ដែលស្តីពីភាពជាអ្នកដឹកនំាជាស្ត្រី ឆ្នាំ២០១៩  មានគោលបំណងដូចខាងក្រោម៖

=> លើកតម្កើងស្រ្តីវ័យក្មេងដែលមានភាពជាអ្នកដឹកនាំ ដើម្បីរកឃើញពីភាពខ្លំាងនិងខ្សោយរបស់ពួកគាត់

=> អ្នកចូលរួមទាំងអស់មានឱកាសទទួលបាននូវគំនិតល្អៗពីវាគ្មិនដែលមកពីស្ថាប័ន ឯកជន រដ្ឋ និង និស្សិតសកលវិទ្យាល័យសម្រាប់រៀបចំគម្រោងអនាគត

=> វាដូចជាការដែលផ្សងព្រេងមួយថ្ងៃជាមួយនិងការដែលរកឃើញនូវអ្វីដែលជាខ្លួនឯង

=> យល់ពីភាពជាអ្នកដឹកនាំរបស់វាគ្មិនពីគ្រប់វិស័យទាំងអស់ដែលនឹងចូលរួមចែករំលែក

=> បទពិសោធន៍សកម្មភាព​​ បទបង្ហាញដែលនឹងធ្វើឱ្យអ្នកចូលរួមទទួលបានកម្លាំងចិត្តថាមានសិទ្ធិអំណាច។

 

ដៃគូសហការទាំងអស់ជាចំណែកដ៍ធំមួយដែលជំរុញឲ្យពួកយើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើតកម្មវិធីថ្នាក់ជាតិមួយនេះ។ពួកយើងសូមថ្លែងអំណរអរគុណដល់ក្រសួងកិច្ចការនារី ក្នុងការជួយជ្រោមជ្រែង សហការក្នុងការលើកតម្កើងសមភាពយ័ឌ័រ នៅក្នុងប្រទេសកម្ពុជា​​ អង្គការអន្តរជាតិដែលបានចូលរួមដូចជា អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងស្ថាប័នឯកជនលើគ្រប់វិស័យដូចជា៖ ក្រុមហ៊ុន CoCa Cola, Bayon Bakery, SORYA Center Point, Revlon Cambodia, សារពត៌មានដែលជាដៃគូរផ្សព្វផ្សាយ និង ក្រុមហ៊ុនផ្សេងៗទៀត៕

 

ចង់ចូលរួមទេ? សម្រាប់ពត៌មានបន្ថែម អាចទំនាក់ទំនងអ្នករៀបចំកម្មវិធីរបស់យើងខ្ញុំតាមរយៈទូរស័ព្ទនេះ៖ ០៧០៩៤ ៩៤ ៦៦​/ ០៨៦ ៥៨៣ ៣៩៨

 

 

 

 

 

X
5s