តើសញ្ញាបត្រអនុបណ្ឌិតធ្វើឱ្យអ្នកក្លាយជាសហគ្រិនពូកែជាងមុនមែនទេ?​



អស់រយៈពេលជាច្រើនឆ្នាំអ្នកជំនាញនិងអ្នកដឹកនាំអាជីវកម្មបានជជែកដេញដោលអំពីគន្លឹះដែលធ្វើឱ្យសហគ្រិនល្អទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។ ថ្មីៗនេះការជជែកដេញដោលតែងតែផ្តោតការអប់រំរបស់សហគ្រិនដោយមានហេតុផលជាច្រើនបានអះអាងថាសញ្ញាបត្រអនុបណ្ឌិតគឺចាំបាច់ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មតូចមួយឲ្យអាចរីកចម្រើន លូតលាស់ និងមានការវិវដ្តទៅជាអាជីវកម្មធំមួយទៅថ្ងៃខាងមុខបាន។

តើ MBA ពិតជាធ្វើឱ្យអ្នកក្លាយជាសហគ្រិនប្រសើរជាងមុនមែនទេ? មានទាំងគុណសម្បត្តិនិងគុណវិបត្តិ ប៉ុន្តែមានហេតុផលជាច្រើនដែលជឿថាការអប់រំត្រឹមត្រូវអាចជួយជំរុញឱ្យអ្នកទទួលបានជោគជ័យផ្នែកអាជីវកម្ម។

មិនមែនសញ្ញាបត្រទេ តែវាជាអ្វីដែលអ្នករៀន

អ្វីដែលសំខាន់បំផុតក្នុងការទទួលបានសញ្ញាបត្រអនុបណ្ឌិតឬសញ្ញាបត្រផ្សេងទៀតគឺថាក្រដាសដែលអ្នកទទួលបាននៅពេលអ្នកបញ្ចប់ការសិក្សាគឺមិនសំខាន់ដូចចំណេះដឹង ឬជំនាញដែលអ្នកមាននៅក្នុងពេលសិក្សានោះទេ។ វាជាការពិតដែលថាអាជីវកម្មជាច្រើនចង់បានការធានាថាអ្នកគឺជាអ្នកជំនាញដែលអាចទុកចិត្តបានមុនពេលគេជួលអ្នកឲ្យមកធ្វើការ ប៉ុន្តែនៅពេលនិយាយអំពីការបើកដំណើរការជំនួញផ្ទាល់ខ្លួនរបស់អ្នកអ្វីដែលសំខាន់ជាងនេះទៀតគឺចំណេះដឹង ជំនាញ មិនត្រឹមតែក្រដាសមួយសន្លឹកនោះទេ។

តើអ្នកណាជាសហគ្រិនដែលទទួលខុសត្រូវ?

ចំពោះអ្នកជំនាញអាជីពដែលរកស៊ីចិញ្ចឹមជីវិតដោយធ្វើការឱ្យក្រុមហ៊ុនរបស់អ្នកដទៃ អាចនឹងត្រូវការអនុបណ្ឌិតដើម្បីបញ្ចុះបញ្ចូលអ្នកគ្រប់គ្រងថា ពួកគេគួរតែជ្រើសរើសអ្នកទៅធ្វើការ។ ប៉ុន្តែប្រសិនបើអ្នកជាសហគ្រិន អ្នកមិនមែនយកសញ្ញាបត្រទៅបញ្ចុះបញ្ចូលអ្នកទិញឲ្យទិញផលិតផលរបស់អ្នកនោះទេ ប៉ុន្តែជាការប្រើប្រាស់ជំនាញក្នុងការលក់ទៅវិញនោះទេ។ នេះមិនមានន័យថាសញ្ញាបត្រមិនសំខាន់នោះទេ បើយើងក្រឡែកមើលទៅអ្នកដែលមានសញ្ញាបត្រខ្ពស់ទទួលបានប្រាក់ខែច្រើនជាងអ្នកដែលមិនមានសញ្ញាបត្រ ឬសញ្ញាបត្រទាប។

សហគ្រិនជោគជ័យដូចជា Elon Musk និង Peter Thiel បានអះអាងប្រឆាំងនឹងកម្មវិធី MBA ដោយផ្អែកលើមូលដ្ឋានថាបណ្ដុះគំនិតឲ្យមនុស្សគិតដូចហ្វូងមនុស្សដទៃទៀត ដែលនេះរារាំងសហគ្រិនមិនឱ្យគ្រប់គ្រងវាសនារបស់ខ្លួន។ ប៉ុន្តែនេះជួនកាលអាចជាទស្សនៈខ្លីនៃការអប់រំខ្ពស់ទៅវិញទេ ដោយសារតែការទាញយកពីបទពិសោធន៍របស់ពួកគេ។

សហគ្រិនភាពមិនចាំបាច់តែត្រូវបញ្ចប់ថ្នាក់អនុបណ្ឌិតដើម្បីភាពជោគជ័យអាជីវកម្មរបស់អ្នកនោះទេ។ ប៉ុន្តែជំនាញភាពជាអ្នកដឹកនាំនិងសមត្ថភាពក្នុងការគ្រប់គ្រងក៏អ្នកអាចរៀនសូត្រសាលា ហើយសញ្ញាបត្រអនុបណ្ឌិតជួយអ្នករឹតចំណងទំនាក់ទំនង ហើយអ្នកអាចប្រើប្រាស់ចំណេះដឹងទាំងនោះមើលឃើញពិភពលោកកាន់តែទូលាយជាងមុនផងដែរ។

ស្វែងរកការអប់រំចម្រុះ

សម្រាប់មនុស្សគ្រប់គ្នាពិតជាធ្វើការឆ្ងល់យ៉ាងខ្លាំងអំពីសំណួរថា តើវាមានប្រយោជន៍ប៉ុណ្ណានៅពេលដែល MBA ក្នុងការកសាងសហគ្រិនល្អនិងរួមផ្សំគ្នាជាមួយការអប់រំចម្រុះ? ឧទាហរណ៍ប្រសិនបើអ្នកមានបរិញ្ញាបត្រផ្នែកវិស្វកម្មកុំព្យូទ័រ ឬមុខជំនាញស្រដៀងគ្នាដែលមិនទាក់ទងនឹងធុរកិច្ចហើយទទួលបានអនុបណ្ឌិតវាជាវិធីដ៏ប្រសើរមួយក្នុងការបញ្ចូលជំនាញដែលមានស្រាប់របស់អ្នកនឹងផ្តល់នូវប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់បរិយាកាសអាជីវកម្ម។

ការសិក្សាអំពីចំណេះដឹងផ្សេងៗនឹងផ្តល់តម្លៃយ៉ាងមានប្រសិទ្ធិភាពក្នុងការដំណើរអាជីវកម្មរបស់អ្នក។ មានហេតុផលដ៏ទាក់ទាញជាច្រើនដែលសហគ្រិននាពេលអនាគតនឹងត្រូវការ MBA។ ប្រសិនបើអ្នកប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការសិក្សារបស់អ្នកជាមួយនឹងភាពរីករាយដែលមិនអាចប្រៀបផ្ទឹមបានអ្នកនឹងជំរុញខ្លួនឯងឱ្យទទួលបានជោគជ័យខ្ពស់ជាងអ្វីដែលអ្នកពេញចិត្ត បើមិនដូច្នេះទេប្រសិនបើអ្នកធ្វើវាតែម្នាក់ឯងនិងដោយគ្មានការអប់រំ នៅទីបំផុត MBA ប្រហែលជាមិនចាំបាច់សម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែត្រូវដឹងថាវាជាឧបករណ៍ដែលមានប្រយោជន៍ សម្រាប់សហគ្រិនដែលចង់ចាប់ផ្តើមបោះជំហានបង្កើតអាណាចក្រពាណិជ្ជកម្មរបស់ពួកគេ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s