វិធីងាយៗ ៤ យ៉ាងដើម្បីបង្កើនភាពខ្លាំងរបស់អ្នកនៅកន្លែងធ្វើការ​



ដើម្បីបង្កើនភាពខ្លាំងរបស់អ្នកមិនមែនជារឿងងាយស្រួលនោះទេ អ្នកត្រូវតែជាមនុស្សដែលហ៊ានប្រឈមមុខនឹងបញ្ហា ដោះស្រាយបញ្ហា ជាដើម។ ក្រៅពីនេះក៏មានធាតុផ្សំតូចៗទាំង ៤ នេះអាចធ្វើឲ្យអ្នកទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងសម្រាប់អ្នកក្នុងការបង្កើតអ្វីថ្មីនិងបង្កើនភាពខ្លាំងក្លា រឹងមាំនៅកន្លែងធ្វើការ៖

១) សាកល្បងដើម្បីភាពខ្លាំងរបស់អ្នក
ការចង់ដឹងចង់ឃើញបានធ្វើឲ្យអ្នករកឃើញឱកាសដើម្បីអនុវត្តការច្នៃប្រឌិត។ ធ្វើជាមនុស្សម្នាក់ជំរុញឱ្យអ្នកដទៃមានការគិតខុសគ្នា មិនយូរប៉ុន្មានអ្នកនឹងត្រូវបានគេចាត់ទុកថាជាអ្នកច្នៃប្រឌិតនិងមានភាពឆ្លាតវៃ។ ជឿឬមិនជឿអ្នកណែនាំអាចក្លាយជាអ្នកលក់ដ៏ឆ្នើមក៏ថាបានព្រោះពួកគេមានទំនោរទៅរកជំនាញក្នុងការសម្រុះសម្រួលការស្តាប់និងការយល់ចិត្តនឹងតម្រូវការរបស់អតិថិជន។

២) ការគ្រប់គ្រងថាមពល
ការងារគឺគ្មានដែនកំណត់ទេប៉ុន្តែថាមពលរបស់អ្នកគឺមានដែនកំណត់។ អាថ៌កំបាំងនៃការសម្តែងរបស់អ្នកណែនាំដើម្បីបង្កើនប្រសិទ្ធភាពគឺតាមដានសកម្មភាពនៃថ្ងៃធ្វើការរបស់អ្នក ហើយកុំភ្លេចចូលរួមចំណែកថែរក្សាខ្លួនឯងក្នុងការងារប្រចាំថ្ងៃរបស់អ្នក។ ការបញ្ចូលថ្ម (សម្រាក) គឺជាផ្នែកសំខាន់មួយនៃការរីកចម្រើននៅក្នុងការងាររបស់អ្នក។

៣) រៀបចំបរិយាសជុំវិញខ្លួនដែលអ្នកចូលចិត្តដើម្បីភាពជោគជ័យ
បរិស្ថានជុំវិញខ្លួនអាចមានផលប៉ះពាល់មួយផ្នែកដែលគួរយកចិត្តទុកដាក់ដូច្នេះរៀបចំកន្លែងធ្វើការឲ្យមានអារម្មណ៍ស្រួលនិងស្ងប់ស្ងាត់។ ការផ្លាស់ប្តូរបន្តិចបន្តួចដូចជាអំពូលភ្លើងធម្មជាតិ ការប្រើប្រាស់កាសដែលអាចលុបចោលសំលេងរំខានជាដើមអាចធ្វើឲ្យមានការផ្លាស់ប្តូរអារម្មណ៍និងសុខុមាលភាពរបស់អ្នក។

៤) និយាយអ្វីដែលអ្នកចង់និយាយនិងបង្កើតនូវទំនាក់ទំនង
មនុស្សគ្រប់គ្នាចូលចិត្តបង្កើតទំនាក់ទំនងខុសគ្នា។ អ្នកខ្លះទៅទទួលទានអាហារថ្ងៃត្រង់ឬផ្តោតលើការជួបមនុស្សថ្មីម្នាក់នៅក្នុងសន្និសីទជាដើម្បីទទួលបានអ្វីថ្មីដូចជាចំណេះ និងអាចមានកិច្ចការណាមួយដែលអាចពឹងគ្នាទៅវាទៅមកបាន ឬការរកស៊ីជាមួយគ្នាដែលនេះគេហៅថាបណ្តោញ។ នៅពេលនិយាយអំពីបណ្តាញសូមផ្តោតលើគុណភាពនៃទំនាក់ទំនងជាងបរិមាណ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s