សែលកាតនឹងប្រារព្ធកម្មវិធី Super Data Race លើកទី៧របស់ខ្លួន​នៅខេត្តស្វាយរៀងនៅថ្ងៃអាទិត្យខាងមុខ​



ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩  សែលកាត បានប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី៧របស់ខ្លួន នឹងធ្វើឡើងនៅក្នុងវិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង៤រសៀលតទៅ។ 

យុវជន យុវនារី រាប់រយនាក់បានធ្វើការចុះឈ្មោះចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាតគឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។

មិនខុសពីកម្មវីធីប្រកួតរបស់សែលកាតដែលបានរៀបចំកន្លងមកនោះទេកម្មវីធីប្រកួតលើកនេះនឹងបញ្ចប់ទៅ ដោយមាន ការប្រគុំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុន ឡេង (Bunleng)។ 

ជាមួយនឹងសន្ទុះនៃការចុះឈ្មោះចូលរួមបច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើនជាងកម្មវិធីលើកមុនដែលធ្វើឡើងនៅក្នុងខេត្តកំពង់ចាមទៅទៀត។ 

រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាតដែលមានទឹកប្រាក់ ១០០ដុល្លារ។

កម្មវិធីជំនួបតារាពិសេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ  អ្នកគាំទ្រនឹងមានឱកាសថតរូប selfies ជាមួយ លោក ថេ ណា និងកញ្ញា រ៉េត សូហ្សាណា លោក រ៉េននី ដារា និង លោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើ ការចែកអាវយឺតមួយចំនួនដែលមានហត្ថលេខារបស់ពួកគាត់ផងដែរ។ 

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតមានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះនៅតាមខេត្តផ្សេងៗនៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើននៅក្នុងកម្មវិធីរាល់លើក”។ 

លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖ “កម្មវិធី Super Data Race នេះ គឺជាយុទ្ធសាស្ត្ររបស់ សែលកាត ដើម្បី ទាក់ទាញអតិថិជនឲ្យបានស្គាល់ពីបណ្តាញ 4G LTEរបស់សែលកាត ដែលជាបណ្តាញអ៊ីនធើណេតលឿនបំផុត នៅ កម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីនេះនៅខេត្តស្វាយរៀង ហើយក៏សូមថ្លែង អំណរគុណដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅវិទ្យាល័យស្វាយរៀងទាំងអស់គ្នា។ យើងជឿជាក់ថាពួកគាត់ ក៏រីករាយដូចសែលកាត ក្នុងការដែលសាលារបស់គាត់ត្រូវបានជ្រើសរើសសម្រាប់រៀបចំកម្មវិធីនេះ។ 

ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។ បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយលេខទូរស័ព្ទរបស់ប្រព័ន្ធសែលកាត ហើយចុងក្រោយ ទៅយកសម្ភារៈប្រកួតនៅស្តង់សែលកាតនៅក្នុងវិទ្យាល័យស្វាយរៀង។ 

សែលកាត លើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់អញ្ជើញមកដល់ទីតាំងប្រកួតឲ្យបានមុនគេ ដើម្បីធ្វើការចុះឈ្មោះ និងយកសម្ភារៈសម្រាប់ការប្រកួតមុនពេលដែលកម្មវិធីចាប់ផ្តើម។ 

អ្នកអាចតាមដានសកម្មភាពនេះបាន នៅលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ៖ https://www.facebook.com/CellcardPlay/។ 

 

X
5s