លេងមែនទែនហើយ! Huawei ចេញយុទ្ធសាស្រ្តនេះដំបូងគេបំផុតនៅកម្ពុជា​



 

កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ ២ នៅលើពិភពលោកបានចេញយុទ្ធសាស្ត្រខ្លាំង១ទៀតសម្រាប់ទីផ្សារកម្ពុជាដែលពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណាបានចាប់ផ្ដើមនៅឡើយ ដោយកម្មវិធីនេះបានធ្វើឡើងកាល ថ្ងៃទី២១ ខែវិច្ឆិកា២០១៩។

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជា

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជាបានថ្លែងថាយុទ្ធសាស្រ្តថ្មីនេះគឺការប្រមូលផ្ដុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជាដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយកកម្មវិធីធំទី៣នៅក្នុងវិស័យ​ បច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro

“យុទ្ធសាស្ត្រ១នេះពួកយើងកំពុងវាយលុកទូទាំងតំបន់អាស៊ីនិងអឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពី១ថ្ងៃទៅ១ថ្ងៃដោយពួកយើងនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ចលោកន្ថែម។

Huawei Mate30 Pro

 

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា ជាក់ស្ដែងដូចជា AppGallery អ៊ីចឹងយើងបានដាក់ឲ្យប្រើប្រាស់ជាសកលនៅអំឡុងខែមេសាឆ្នាំ២០១៨ ហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះយើងដំណើរការមិនទាន់ដល់២ឆ្នាំនោះទេប៉ុន្តែអ្នកប្រើប្រាស់មានជាមធ្យម ៣៩០លាន​នាក់ក្នុង១ខែ និងប្រមាណជា ១៨០​បីលានដងនៃការទាញយកក្នុង១ឆ្នាំ នេះជាសញ្ញាជោគជ័យដ៏ធំនឹកស្មានមិនដល់របស់ HMS”

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei

 

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជាបានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃ 899USD ជាមួយទំហំ RAM8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើកំពូលស្មាតហ្វូននេះ ដោយសារគ្រប់ការទាញយកកម្មវិធីមកប្រើប្រាស់គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅកម្ពុជាដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក៕

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជា

Huawei Mate30 Pro