សាលាអន្តរជាតិភិងហ្គូ ស្តង់ដារគុណភាពអប់រំដែលមានការសហការពី Kingstone University​



ខណៈការអប់រំកំពុងរីកចម្រើន ការវិនិយោគលើសាលារៀនស្តង់ដារអន្តរជាតិជាច្រើនចាប់ផ្ដើមរីកដុះដាលយ៉ាងខ្លាំងក្នុងរាជធានីភ្នំពេញ។ បើក្រឡែកមើលក្នុងទីក្រុងភ្នំពេញ ឃើញថាសាលារៀនអន្តរជាតិមានសឹងគ្រប់កែងផ្លូវគ្រប់ផ្លូវទាំងអស់ ប៉ុន្តែការជ្រើសរើសការអប់រំដ៏ត្រឹមត្រូវមានស្ដង់ដាអប់រំអន្តរជាតិសម្រាប់បុត្រធីតារបស់លោកអ្នក គឺជារឿងសំខាន់ខ្លាំងណាស់ ដោយសារការអប់រំគឺជាអាទិភាពមួយដែលជួយឲ្យកុមារក្លាយជាពលរដ្ឋមានចំណេះដឹងរបស់ប្រទេស។ 


សាលាអន្តរជាតិភិងហ្គូ (Pingu's English International School) មានកម្មវិធីសិក្សាដែលមានការសហការជាមួយសកលវិទ្យាល័យឃិងស្តូន (Kingstone University) ដែលផ្សាភ្ជាប់ជាមួយនឹងការបង្រៀនភាសាអង់គ្លេស និងការកម្សាន្ត សុវត្តិភាព និងបរិយាកាសសិក្សាបែបសប្បាយរីករាយទៅដល់កូនសិស្ស និងបន្ថែមពីនេះសាលាអន្តរជាតិភិងហ្គូ មានកម្មវិធីសិក្សាដែលរៀបចំយ៉ាងពិសេសដោយផ្ដោតលើការអប់រំកុមារទាំងផ្នែកផ្លូវអារម្មណ៍ ការអភិវឌ្ឍផ្នែកសង្គម ការទំនាក់ទំនង ការអភិវឌ្ឍរាងកាយ និងភាពឆ្នៃប្រឌិត ជាដើម។

លើសពីនេះទៀត លក្ខណៈពិសេសរបស់សាលាអន្តរជាតិភិងហ្គូមានគ្រូបង្រៀនទាំងអស់សុទ្ធតែជនជាតិដើមដែលមានគុណវឌ្ឍក្នុងការបង្រៀន មានសមត្ថភាព និងគរុកោសល្យស្របតាមស្ដង់ដារអន្តរជាតិ។ 

គួរបញ្ជាក់ផងដែរថា សាលាអន្តរជាតិភិងហ្គូ (Pingu’s English International School) មានកម្មវិធីសិក្សាចំនួន ៤ គឺ Daycare, Pre-K, Kindergarten និង Enrichment English Program ដែលផ្ដោតលើការអប់រំពហុភាសា ភាសាអង់គ្លេស ភាសាខ្មែរ និងភាសាចិន។ 

ក្រៅពីកម្មវិធីសិក្សាក្នុងថ្នាក់ សាលាអន្តរជាតិភិងហ្គូ មានកម្មវិធីសិក្សាក្រៅម៉ោងជាច្រើនទៀតសម្រាប់កូនសិស្សរបស់ខ្លួនដូចជា កីឡាហែលទឹក យូហ្គា កីឡាការ៉ាត់តេ និងកម្មវិធីទស្សនកិច្ចសិក្សាផ្សេងៗទៀត។

ចុះឈ្មោះពេលនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស៕

ទំនាក់ទំនងហ្វេសបុកផេក៖ https://www.facebook.com/pingusenglishkh/

☎️Tel: 023 883 730
?Email: [email protected]
?Address: # 95, St.592 Sangkat Boeung Kak II, Khan Toul Kork, Phnom Penh

 

 

X
5s