អាថ៌កំបាំងឆ្ពោះទៅរកភាពជោគជ័យរបស់មហាសេដ្ឋី Warren Buffett ក្នុងរយៈពេល ១៥ឆ្នាំ​



នៅពេលនិយាយអំពីការវិនិយោគ ការធ្វើជំនួញ ឬដំណើរជីវិតផ្ទាល់ខ្លួនរបស់ Warren Buffett តែងតែនិយាយអ្វីដែលត្រឹមត្រូវដែលផ្តល់នូវប្រាជ្ញានិងការបំផុសគំនិតលើកទឹកចិត្តដល់អ្នកស្តាប់របស់លោក។ កាលពី ១៥ ឆ្នាំមុនកិច្ចប្រជុំប្រចាំឆ្នាំមួយរបស់ Berkshire Hathaway ក្មេងជំទង់ម្នាក់បានសួរ មហាសេដ្ឋី Buffett ថា «តើដំបូន្មានអ្វីដែលលោកនឹងផ្តល់ឱ្យយុវជនដើម្បីទទួលបានជោគជ័យ»?

លោក Warren Buffet បានឆ្លើយថា៖ “ដើរលេងជាមួយមនុស្សល្អជាងអ្នក ជ្រើសរើសមិត្តដែលមានអាកប្បកិរិយាល្អជាងអ្នក នោះអ្នកនឹងក្លាយជាមនុស្សដែលទស្សនវិស័យដូចគេមិនខាន”។ 

មនុស្សដែលអ្នកជ្រើសរើសនៅក្បែរពិតជាសំខាន់ណាស់សម្រាប់វឌ្ឍនភាពអាជីពការងារ។ នៅពេលអ្នកជ្រើសរើសមនុស្សជុំវិញខ្លួនអ្នកបានយ៉ាងត្រឹមត្រូវ វានឹងធ្វើអ្នកកាន់តែប្រសើរនិងឆ្លាតជាងមុនហើយរៀនពីទម្លាប់ជោគជ័យរបស់ពួកគេតាមរយៈការស្រូបយកចំណេះដឹង។ ដូចនេះអ្នកគួររាប់អាននិងនៅក្បែរមនុស្សទាំង ៤ប្រភេទនេះ៖

១) មនុស្សដែលរស់នៅស្របតាមគុណតម្លៃរបស់ពួកគេ
មនុស្សជោគជ័យមានការប្តេជ្ញាចិត្តឥតរារែកក្នុងការរស់នៅតាមគោលការណ៍របស់ពួកគេហើយវាស់វែងពីភាពជោគជ័យរបស់ពួកគេបានយ៉ាងច្បាស់លាស់ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ពួកគេពីព្រោះវាកំណត់ថាពួកគេជានរណានិងអ្វីដែលជាអាជីវកម្មនិងបេសកកម្មស្នូលរបស់ពួកគេដើម្បីបម្រើអ្នកដទៃឱ្យល្អបំផុត។

២) មនុស្សដែលធ្វើអ្វីដែលគេស្រលាញ់
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានមានប្រសាសន៍ថា “ធ្វើអ្វីដែលអ្នកចូលចិត្តហើយដាក់បេះដូងរបស់អ្នក បន្ទាប់មកសូមរីករាយជាមួយវា”។ ធ្វើអ្វីដែលអ្នកស្រលាញ់គឺជាអ្វីដែលផ្តល់នូវគោលបំណងជីវិតរបស់អ្នក។ ហើយគោលបំណងនោះពិតជាអ្វីដែលអ្នកនឹងបន្តធ្វើនិងធ្វើមិនចេះនឿយហត់។ ដូច្នេះចូរជ្រើសរើសមនុស្សដែលអ្នកចង់នៅក្បែរព្រោះសេចក្តីស្រឡាញ់របស់គេនឹងជះឥទ្ធិពលមកលើអ្នកនិងបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការធ្វើដូចគ្នា។

៣) មនុស្សដែលពូកែស្តាប់និងសួរយោបល់ពីអ្នកដទៃ
ការពិតគឺមនុស្សជោគជ័យបំផុតគឺជាមនុស្សពូកែស្តាប់និងសួរយោបល់ពីអ្នកដទៃ។ ពួកគេអនុវត្តជំនាញក្នុងការទទួលយកយោបល់ពីព្រោះពួកគេដឹងថាវានឹងធ្វើឲ្យខ្លួនឯងប្រសើរឡើង។ ហើយអ្នកក៏ដូចគ្នា អ្នកនឹងរៀនអ្វីដែលអស្ចារ្យដោយអនុវត្តយុទ្ធសាស្រ្តដូចគ្នានៅពេលមានប្រភេទមនុស្សបែបនេះច្រើននៅជុំវិញខ្លួន។

៤) មនុស្សដែលមានភាពស្មោះត្រង់
ការជ្រើសរើសមនុស្សនៅជុំវិញដែលមានភាពស្មោះត្រង់គឺជាគន្លឹះពីព្រោះពួកគេអាចទុកចិត្តបាន។ ដោយអ្នកមិនចាំបាច់ព្រួយបារម្ភអំពីសកម្មភាពរបស់ពួកគេឬថាតើពួកគេកំពុងលាក់អ្វីមួយពីនរណាម្នាក់ទេ ពួកគេធ្វើតាមការសន្យានិងការប្តេជ្ញាចិត្តដ៏ច្បាស់់លាស់៕

ដោយ៖ ជា ធារិទ្ធ

 

X
5s