វិធី ៣យ៉ាងធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែខ្លាំងក្នុងឆ្នាំ ២០២០ ខាងមុខ​តើអ្នកបានត្រៀមខ្លួនហើយឬនៅដើម្បីឲ្យអាជីវកម្មរបស់អ្នកកាន់តែរឹងមាំនៅក្នុងឆ្នាំ ២០២០ ខាងមុខ? បើអ្នកបានត្រៀមខ្លួនរួចហើយមានន័យថា អ្នកអាចជោគជ័យពាក់កណ្តាល។ ក៏ប៉ុន្តែការត្រៀមខ្លួនដោយមិនបានគ្រប់ជ្រុងជ្រោយ ឬផ្តោតលើវិធីសាស្រ្តខុសក៏ស្មើនឹងការបរាជ័យដែរ។  នេះហើយជាមូលហេតុដែលអ្នកគួរមើលយុទ្ធសាស្រ្ត ៣នេះ ដើម្បីឲ្យប្រាកដថា អាជីវកម្មរបស់អ្នកកាន់តែរឹងមាំនៅឆ្នាំក្រោយឆាប់ៗខាងមុខ។

១) ត្រៀមលុយសម្រាប់ការបណ្តុះបណ្តាល
ដើម្បីមើលឃើញភាពលូតលាស់ក្នុងអាជីវកម្មរបស់អ្នក អ្នកត្រូវតែធ្វើឲ្យក្រុមការងាររបស់អ្នកមានភាពរីកចម្រើនទៅមុខប្រកបដោយភាពវិជ្ជាជីវៈ។ ការទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព និងមានមាត្រដ្ឋានស្តង់ដារត្រឹមត្រូវ អាចជួយធ្វើឲ្យអាជីវកម្មរបស់អ្នកសម្រេចបានលទ្ធផលកាន់តែល្អប្រសើរឡើង។ ការបណ្តុះបណ្តាលលើចំណេះដឹងបច្ចេកវិទ្យាថ្មីៗ យុទ្ធសាស្រ្តទីផ្សារ ការផលិត ការផ្តល់សេវាកម្ម និងការធ្វើឲ្យម៉ាកយីហោកាន់តែល្បីៗជាដើម គឺសុទ្ធតែការងារដែលអ្នកត្រូវបណ្តុះបណ្តាលពួកគេឲ្យកាន់តែមុតស្រួច។ យ៉ាងណាមិញ អ្នកអាចទទួលបានលទ្ធផលល្អបានលុះត្រាតែអ្នករៀបចំថវិកាត្រឹមត្រូវ និងគ្រប់ចំនួនសម្រាប់ចំណាយលើការបណ្តុះបណ្តាលបុគ្គលិករបស់អ្នក។

២) កំណត់គោលដៅដ៏រឹងមាំមួយ
សូមកុំធ្វើឲ្យការសន្យាររបស់អ្នករលាយដូចអំបិលត្រូវទឹកនៅក្នុងឆ្នាំ ២០២០ ខាងមុខ។ ដើម្បីជំរុញឲ្យមានប្រាក់ចំណូល និងអាជីវកម្មរីកចម្រើន អ្នកត្រូវបង្កើតគោលដៅច្បាស់លាស់ និងរឹងមាំមួយដែលអ្នក និងក្រុមការងាររបស់អ្នកត្រូវទទួលខុសត្រូវ។ វិធីល្អបំផុតដើម្បីសម្រេចលទ្ធផលល្អលើចំណុចនេះ អ្នកត្រូវធ្វើឲ្យគោលដៅរបស់អ្នក“មានភាពវ័យឆ្លាត” ។ គោលដៅដែលឆ្លាតវៃ ទាមទារឲ្យមានភាពជាក់លាក់ អាចវាយតម្លៃបាន អាចសម្រេចបាន និងឆ្លើយតបតាមពេលកំណត់។ នេះមានន័យថា គោលដៅជាក់ស្តែងនីមួយៗរបស់អ្នក ត្រូវបញ្ជាក់យ៉ាង លម្អិតនូវអ្វីដែលត្រូវសម្រេចឲ្យបាន នៅពេលណា ដោយវិធីណា  និងអាចបញ្ជាក់ថា អ្នកអាចបង្ហាញការសម្រេចបានលទ្ធផលបានឲ្យគេដឹងដោយមធ្យោបាយណា?  

៣) ផ្តល់អាទិភាពដល់ការគ្រប់គ្រងទិន្នន័យប្រកបដោយគុណភាព និងសុក្រឹត្យបំផុត
ពិភពជំនួញសព្វថ្ងៃនេះ បានដំណើរការឡើងដោយផ្អែកលើទិន្នន័យជាសំខាន់។ ដូច្នេះហើយវាចាំបាច់ណាស់ក្នុងការធ្វើឲ្យប្រាកដថា ទិន្នន័យដែលមាននៅក្នុងដៃរបស់អ្នកពិតជាត្រឹមត្រូវ និងគ្រប់គ្រងបានយ៉ាងម្មត់ចត់បំផុត។ ទិន្នន័យទាំងនោះ ត្រូវចងក្រងតាមបែបវិទ្យាសាស្រ្ត និងត្រូវបានគ្រប់គ្រងក្នុងរចនាសម្ព័ន្ធច្បាស់លាស់មុនពេលដែលអ្នកអាចវិភាគវាប្រកបដោយប្រសិទ្ធភាពបាន។ ទិន្នន័យដែលមិនគ្រប់ជ្រុងជ្រោយ ឆកល្វែង ឬខ្វះតម្លាភាព ធ្វើឲ្យការវិនិយោគពេលវេលា និងថវិការរបស់អ្នកបាត់បង់ដោយឥតប្រយោជន៍។ នៅទីបំផុត អ្នកនឹងបង្កើតកំហុសឆ្គង ដែលបង្កឲ្យមានភាពមហន្តរាយដល់អាជីវកម្មរបស់អ្នក។ សូមចាំថា អ្នកត្រូវម្មត់ចត់លើរឿងនេះ ហើយមិនត្រូវប្រើអារម្មណ៍មកវិភាគ វាយតម្លៃឡើយ។ មុនធ្វើការសម្រេចចិត្តណាមួយ ត្រូវផ្អែកលើទិន្នន័យជាសំខាន់៕

ប្រភព៖ Entrepreneur 

 

X
5s