សម្ដីទាំង ១០ឃ្លា របស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ត្រួសត្រាយផ្លូវឲ្យអ្នកឃើញភាពជោគជ័យ​



លោក Cristiano Ronaldo គឺជាកីឡាករបាល់ទាត់អាជីពជនជាតិព័រទុយកាល់ កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៨៥ នៅទីក្រុង Funchal ប្រទេសព័រទុយកាល់។ មនុស្សជាច្រើនប្រាកដជាបានស្គាល់លោក Cristiano Ronaldo ដែលជាកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក។ ក្រៅពីភាពជោគជ័យជាកំពូលកីឡាករបាល់ទាត់ លោកអាចជាអាយដល (idol) របស់អ្នក និងបន្ថែមពីនេះអ្នកអាចរៀនសូត្រនូវកម្រងស្ដីរបស់លោកជាច្រើនដែលជួយទៅដល់ភាពជោគជ័យរបស់អ្នក៖

១) «សុបិនមិនមែនជាអ្វីដែលអ្នកឃើញនៅពេលអ្នកគេងលក់នោះទេ ប៉ុន្តែសុបិនជាអ្វីដែលមិនធ្វើឲ្យអ្នកគេងលក់»។

២) «ខ្ញុំមិនចង់ប្រាប់អំពីក្ដីសុបិនរបស់ខ្ញុំនោះទេ តែខ្ញុំចង់បង្ហាញឲ្យគេដឹង»។

៣) «ក្ដីស្រលាញ់របស់អ្នកធ្វើឲ្យខ្ញុំកាន់តែរឹងមាំ ក្ដីស្អប់របស់អ្នកធ្វើឲ្យខ្ញុំមិនប្រឹងប្រែងមិនអាចឈប់បាន»។

៤) «ប្រសិនបើអ្នកគិតថាខ្លួនល្អឥតខ្ចោះហើយ នោះអ្នកនឹងមិនអាចល្អឥតខ្ចោះបានឡើយ»។

៥) «ងើយមើលឋានសួត៌ ហើយស្រែកថា៖ នេះជាវែនរបស់ខ្ញុំដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី»។

៦) «ការប្ដេជ្ញាចិត្ត ការប្រឹងប្រែងធ្វើការ និងជំនឿជាក់ក្នុងចិត្ត»។

៧) «ប្រហែលអ្នកដទៃស្អប់ខ្ញុំដោយសារតែខ្ញុំពូកែជាងពួកគេ»។ 

៨) «មានតែទេពកោសល្យ តែមិនមានការប្រឹងប្រែងគឺអត់ប្រយោជន៍»។

៩) «ខ្ញុំមិនខ្វល់ពីអ្នកដទៃដែលស្អប់ខ្ញុំនោះទេពីព្រោះការស្អប់ធ្វើឲ្យខ្ញុំកាន់តែប្រឹងប្រែងតស៊ូទៅមុខបន្តទៀត»។

១០) «ឪពុករបស់ខ្ញុំតែងប្រាប់ខ្ញុំថា នៅពេលកូនជួយអ្នកដទៃ នោះព្រះនឹងប្រទានពរដល់កូនទ្វេរដង។ រឿងនេះបានកកើតឡើងចំពោះរូបខ្ញុំ។ នៅពេលខ្ញុំជួយអ្នកដទៃនៅពេលគេត្រូវការខ្ញុំ ព្រះតែងប្រទានពរឲ្យខ្ញុំកាន់តែច្រើន»។

១១) «ខ្ញុំមិនដែលបដិសេធការចុះហត្ថលេខា ការអោប ឬការថតរូបទេ ពីព្រោះខ្ញុំគឺជាអ្នកគាំទ្របាល់ទាត់មួយរូប ហើយខ្ញុំយល់អារម្មណ៍នេះ»៕

ប្រែសម្រួលដោយ៖ លង់ វណ្ណៈ

X
5s