៤ សំណួរទាក់ទងនឹងភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence)​



ខាងក្រោមនេះអ្នកនឹងរកឃើញចម្លើយចំពោះសំណួរពេញនិយមបំផុតចំនួន ៤ ទាក់ទងនឹងបញ្ញាឆ្លាតវៃផ្លូវអារម្មណ៍ (Emotional Intelligence)និងស្វែងយល់ពីមូលហេតុសំខាន់ដែលធ្វើការដើម្បីអភិវឌ្ឍខ្លួនអ្នក៖

១) តើអ្វីទៅជាបញ្ញាឆ្លាតវៃផ្លូវអារម្មណ៍?
និយាយឱ្យចំទៅបញ្ញាអារម្មណ៍គឺជាសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណនៃការយល់និងការគ្រប់គ្រងអារម្មណ៍។ វាជាសមត្ថភាពជាក់ស្តែងដែលអាចឲ្យអ្នកប្រើចំណេះដឹងអំពីអារម្មណ៍ដើម្បីជូនដំណឹងដល់ការសម្រេចចិត្តផ្ទាល់ខ្លួននិងគ្រប់គ្រងគំនិតឬសកម្មភាពអារម្មណ៍របស់អ្នក។

២) តើភាពឆ្លាតវៃផ្លូវអារម្មណ៍ទាំងបួនប្រភេទមានអ្វីខ្លះ?

Image result for emotional intelligence
ការយល់ដឹងដោយខ្លួនឯង (Self-awareness)៖ ជាសមត្ថភាពក្នុងការកំណត់និងស្វែងយល់ពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ដឹងពីទំនោរអារម្មណ៍ចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នក។

ការគ្រប់គ្រងខ្លួនឯង (Self-management)៖ វាជាសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍តាមរបៀបមួយដែលអនុញ្ញាតឲ្យអ្នកបំពេញភារកិច្ចសម្រេចគោលដៅឬផ្តល់ផលប្រយោជន៍។ វារួមបញ្ចូលទាំងគុណភាពនៃការគ្រប់គ្រងខ្លួនឯងដែលជាសមត្ថភាពគ្រប់គ្រងប្រតិកម្មនឹងអារម្មណ៍របស់អ្នក។

ការយល់ដឹងពីសង្គម (Social awareness)៖ គឺជាសមត្ថភាពក្នុងការយល់ពីអារម្មណ៍របស់អ្នកដទៃឲ្យបានត្រឹមត្រូវនិងយល់ថា តើអារម្មណ៍ទាំងនោះមានឥទ្ធិពលលើឥរិយាបថបែបណាខ្លះ? ដើម្បីទទួលបានការយល់ដឹងពីសង្គមអ្នកត្រូវតែចេះយល់ចិត្តគ្នា និងទទួលយកទស្សនៈរបស់អ្នកដទៃ។

ការគ្រប់គ្រងទំនាក់ទំនង (Relationship management)៖ អនុញ្ញាតឲ្យអ្នកទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ។ វាក៏រួមបញ្ចូលផងដែរនូវសមត្ថភាពក្នុងការពង្រឹងកម្រិតនៃការជឿទុកចិត្តគ្នារវាងអ្នកនិងអ្នកដទៃ។

៣) តើធ្វើយ៉ាងម៉េចទើបដឹងថាអ្នកឆ្លាតវៃខាងអារម្មណ៍?
នេះគឺជាការធ្វើតេស្តរយៈពេលប្រាំនាទីដែលនឹងជួយអ្នកក្នុងការកំណត់ថាតើអ្នកមានភាពវាងវៃខាងផ្លូវអារម្មណ៍នៅចំណុចណាខ្លះ និងដឹងពីចំណុចខ្លាំង/ខ្សោយដែលអ្នកមាន។

ក) តើខ្ញុំគិតមុនពេលខ្ញុំនិយាយទេ?

ខ) តើខ្ញុំបង្ហាញការយល់ចិត្តដល់អ្នកដទៃទេ?

គ) តើខ្ញុំរៀនពីការផ្ដល់មតិយោបល់ត្រលប់ទេ?

ឃ) តើខ្ញុំរក្សាការសន្យារបស់ខ្ញុំទេ?

ង) តើខ្ញុំសុខចិត្តសុំទោសដែរឬទេ?

ច) តើខ្ញុំស្ដាប់អត្តន័យនៃពាក្យសម្ដីរបស់អ្នកដទៃទេ?

ឆ) តើខ្ញុំសរសើរអ្នកដទៃទេ?

ជ) តើខ្ញុំផ្ដល់ដំបូន្មានល្អៗដល់អ្នកដទៃទេ?

ឈ) តើខ្ញុំចេះលើកលែងទោសហើយបំភ្លេខកំហុសទេ?

ញ) តើខ្ញុំអាចបញ្ឈប់អារម្មណ៍អវិជ្ជមានបានទេ?

នៅមានសំណួរជាច្រើនទៀតដែលអ្នកអាចធ្វើតេស្តសាកល្បងដោយខ្លួនឯងបាន។

៤) តើបញ្ញាឆ្លាតវៃផ្លូវអារម្មណ៍អាចបង្រៀនបានទេ?
តាមការស្រាវជ្រាវរបស់សាស្រ្តចារ្យចិត្តវិទ្យា Stanford Carol Dweck បានបង្ហាញពីគុណសម្បត្តិនៃការមាន "ផ្នត់គំនិតរីកចម្រើន" ទល់នឹង "ផ្នត់គំនិតអន់ថយ" ។ និយាយបានម៉្យាងទៀតថាបុគ្គលណាដែលជឿថាទេពកោសល្យរបស់ពួកគេអាចត្រូវបានអភិវឌ្ឍតាមរយៈការខិតខំប្រឹងប្រែងយុទ្ធសាស្រ្តដែលមានប្រសិទ្ធភាព និងការផ្ដល់ដំបូន្មានពីអ្នកដទៃគឺជាផ្នត់គំនិតនៃការលូតលាស់។ អ្នកដែលជឿថាទេពកោសល្យរបស់ពួកគេគឺជាអំណោយទានពីខាងក្នុងដែលមានសក្តានុពលអភិវឌ្ឍន៍ដ៏ល្អបំផុតគឺជាផ្នត់គំនិតអន់ថយ។ អ្នកក៏អាចអនុវត្តផ្នត់គំនិតនៃការលូតលាស់ទៅនឹងបញ្ញាអារម្មណ៍ផងដែរ ឲ្យតែអ្នកបើកចិត្តទទួលយកវាមកដាក់នៅនឹងគំនិតរបស់អ្នក៕

ដោយ៖ ជា ធារិទ្ធ