ការសម្រាកលំហែរយៈពេលខ្លី ពោរពេញដោយភាពស្រស់ស្រាយ និងផាសុកភាពមាននៅ TK Boutique​



ការធ្វើដំណើរមកពីខេត្ត ឬមកពីទីឆ្ងាយពិតជានឿយហត់ គួបផ្សំនឹងបញ្ហាកកស្ទះចរាចរណ៍ទៀតគឺរឹតតែស្មុគស្មាញ។ សម្រាប់អ្នកដែលឡើងពីខេត្តមកភ្នំពេញដើម្បីបំពេញបេសកកម្មការងារណាមួយ បើមានផ្ទះបងប្អូនសាច់ញាតិនៅជិតៗដើម្បីសម្រាកលំហែគឺមិនជាបញ្ហាទេ តែសម្រាប់បងប្អូនមួយចំនួនដែលគ្មានត្រូវពិបាកដើររកកន្លែងស្នាក់មួយភ្លែតណាស់ ហើយកាន់តែត្រូវចំណាយច្រើនទៀតបើការងារ នោះត្រូវត្រលប់ទៅខេត្តវិញនៅពេលល្ងាច ឬក្រោយបញ្ចប់ការងារភ្លាម។

ពេលនេះអ្នកដែលត្រូវបំពេញបេសកកម្មការងាររយៈពេលខ្លី នឹងលែងមានការព្រួយបារម្ភពីកន្លែងស្នាក់នៅបណ្ដោះអាសន្នត្រឹមរយៈពេល ១ ម៉ោង ២ម៉ោង ឬ៣ម៉ោងនោះទៀតហើយ ព្រោះ  TK Boutique ជាអ្នកដោះស្រាយបញ្ហាទាំងនេះជូនលោកអ្នក។ TK Boutique ដែលជាប្រភេទផ្ទះសំណាក់ ដែលផ្តល់ជូនអតិថិជននូវការស្នាក់នៅ ប្រកបដោយផាសុកភាព សុវត្ថិភាព ជាមួយនឹងតម្លៃសមរម្យ។

TK Boutique មានបន្ទប់ធំទូលាយ បំពាក់ទៅដោយបរិក្ខារស្អាតៗ ទាន់សម័យ មានការរចនាយ៉ាងស្រស់ស្អាត ស៊ីវិល័យបែបរ៉ូមែនទិច ធានាបាននូវផាសុកភាព និងសុវត្ថិភាពជូនអតិថិជន ពិសេសគឺផ្តល់ជូននូវតម្លៃសមរម្យ។ ការរៀបចំបន្ទប់នីមួយៗរបស់ផ្ទះសំណាក់ TK Boutique ពោរពេញដោយភាពទាក់ទាញ មានអនាម័យ (រួមទាំងបន្ទប់ទឹក) និងមានផ្តល់ជូននូវចំណតយានយន្តធំទូលាយ។ 

TK Boutique មានទីតាំងស្ថិតនៅផ្លូវលេខ៣៣៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ ០៧១ ៨២៨ ២៦ ២៩, ០១៥ ៨៦៨ ២៦១ ។ ទីតាំង៖ https://goo.gl/maps/FTZQJeoBVxbSg5yo6

ទទួលយកការសម្រាកលំហែរយៈពេលខ្លី ជាមួយបរិយាកាសស្រស់ស្រាយនៅ TK Boutique៕

 

X
5s